Karim Benzema ផ្ញើរសារលើកទឹកចិត្តបារាំង ក្រោយមានឈ្មោះទៅលេងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ

កីឡាករ Karim Benzema បានធ្វើការគាំទ្រទៅកាន់ក្រុមជម្រើសជាតិរបស់ខ្លួន បន្ទាប់ពីជ័យជម្នះយ៉ាងមហិមាទៅលើក្រុមជម្រើសជាតិអង់គ្លេស ដើម្បីឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃពានរង្វាន់ FIFA World Cup ឆ្នាំ 2022។ នៅក្នុងបណ្តាញសង្គម Twitter របស់ខ្លួនគេផ្ទាល់ ម្ចាស់ពាន Ballon D’or ឆ្នាំនេះបានសរសេរថា “ខំប្រឹងឡើងអ្នកទាំងអស់គ្នា នៅសល់តែ2ប្រកួតទៀតទេ យើងជិតទៅដល់គោលដៅហើយ។ ខ្ញុំនិងនៅពីក្រោយអ្នកជានិច្ច​”។ គួររំលឹកផងដែរថា Benzema ស្ទើរតែមានវត្តមានក្នុងការប្រកួត World Cup ទៅហើយ ប៉ុន្តែបែរជាត្រូវអាក់ខានដោយសារតែរងរបួសក្នុងកំឡុងពេលហ្វឹកហាត់ជាមួយក្រុមជម្រើសជាតិមុនការប្រកួតដំបូងរបស់គេបានមកដល់។ ថ្វីត្បិតតែលោក Didier Deschamps ថាអវត្តមានរបស់​ Benzema ...

[ Continue reading ]

Pepe ខឹងសម្បាជាមួយការសម្រេចចិត្តរបស់អាជ្ញាកណ្តាលអាហ្សង់ទីន​ដែលធ្វើឲ្យខ្លួនធ្លាក់ចេញពី World Cup

ខ្សែការពារកណ្តាលរបស់ក្រុមជម្រើសជាតិព័រទុយហ្កាល់ កីឡាករ Pepe បានបញ្ចេញកំហឹងរបស់ខ្លួនក្រោយការចាកចេញរបស់ព័រទុយហ្កាល់ពីការប្រកួត World Cup ត្រឹមវគ្គ8ក្រុមចុងក្រោយ ដោយនិយាយទាំងកម្រោលថាអាជ្ញាកណ្តាលមានភាពលម្អៀងសម្រាប់ការប្រកួត។ និយាយឲ្យដឹងក្រោយចប់ការប្រកួតទល់និងក្រុមជម្រើសជាតិម៉ារ៉ុក ខ្សែការពារវ័យ39ឆ្នាំរូបនេះបានឲ្យដឹងថា “វាមិនអាចទទួលយកបាននោះទេដែលការប្រកួតរបស់យើងត្រូវបានកាត់សេចក្តីដោយអាជ្ញាកណ្តាលសញ្ជាតិអាហ្សង់ទីន បន្ទាប់ពី Messi និយាយកាលពីម្សិលមិញ ស្រាប់តែពេលនេះអាជ្ញាកណ្តាលអាហ្សង់ទីនមកដល់ភ្លាម។ ពួកយើងព្យាយាមគ្រប់យ៉ាង ប៉ុន្តែពេលវេលាត្រឹម8នាទីសម្រាប់ម៉ោងបន្ថែមវាតិចពេកហើយសម្រាប់យើង”៕ មួយគ្រាប់របស់ Youssef En-Nesyri គ្រប់គ្រាន់ហើយសម្រាប់ម៉ារ៉ុកក្នុងការទម្លាក់ព័រទុយហ្កាល់ចេញពីការប្រកួត World Cup ដោយក្រុមម៉ារ៉ុកត្រូវបន្តដំណើរទៅមុខទៀត ក្នុងការប្រកួតទល់និងក្រុមមាន់គកបារាំងដើម្បីដណ្តើមកៅអីវគ្គផ្តាច់ព្រ័ត្រពាន World Cup៕ ប្រភព : ESPN

[ Continue reading ]

Achraf Hakimi ផ្ញើរសារទៅកាន់ Mbappe មុនការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ

ខ្សែការពារស្លាបស្តាំ Achraf Hakimi បានធ្វើការបង្ហោះនៅលើបណ្តាញសង្គម Twitter របស់ខ្លួនទៅកាន់មិត្តរួមក្រុម Kylian Mbappe ក្រោយក្រុមម៉ារ៉ុកត្រូវប៉ះក្រុមជម្រើសជាតិបារាំងក្នុងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានរង្វាន់ FIFA World Cup ឆ្នាំ 2022 នេះ។ ក្រុមម៉ារ៉ុកនិងបារាំងបានកក់កៅអីឡើងទៅវគ្គបន្តរៀងៗខ្លួន ដោយការប្រកួតយ៉ាងស្វិតស្វាញជាទីបំផុត។ ក្រោយចប់ការប្រកួតរវាងបារាំងនិងអង់គ្លេសកាលពីពេលថ្មីៗនេះ កីឡាករ Hakimi បានសរសេរហើយភ្ជាប់ជាមួយឈ្មោះរបស់​​ Mbappe ថា “ជួបគ្នាឆាប់ៗ មិត្តសម្លាញ់របស់ខ្ញុំ @KMbappe”។ គួររំលឹកផងដែរថា រូបគេទាំងពីរសុទ្ធតែជាមិត្តល្អនិងគ្នា ហើយតែងតែផ្ញើរសារលើកទឹកចិត្តគ្នាជារឿយៗ ជាពិសេសនៅពេលដែល Hakimi ស៊ុតទម្លាក់អេស្ប៉ាញ​ Kylian Mbappe ...

[ Continue reading ]

Harry Kane ប្រកាសក្តែងៗថាខ្លួនមិនមែនជាមិត្តរបស់ Hugo Lloris ទៀតនោះទេ

ខ្សែប្រយុទ្ធជួរមុខរបស់ក្រុមជម្រើសជាតិអង់គ្លេស កីឡាករ Harry Kane បានបោះបង់មិត្តភាពរបស់ខ្លួនជាមួយកីឡាករ Hugo Lloris ដែលជាកីឡាករ Spur ដូចគ្នាស្របពេលដែលការប្រកួតរវាងបារាំងនិងអង់គ្លេសកាន់តែជិតចូលមកដល់។ ការប្រកួតមួយនេះត្រូវបានគេចាប់អារម្មណ៍ជាខ្លាំង ដោយសារតែក្រុមទាំងពីរសុទ្ធសឹងជាក្រុមដែលប្រិយមិត្តមានសង្ឃឹមច្រើនក្នុងការឡើងទៅលើកពាននៅប្រទេសកាតា។ យ៉ាងណាក្តី ក្រុមទាំងពីរបែរជាត្រូវប៉ះគ្នាក្នុងការប្រកួតវគ្គ 8 ក្រុមចុងក្រោយទៅវិញ។ ខ្សែប្រយុទ្ធរបស់អង់គ្លេសបាននិយាយឲ្យដឹងថា “គេជាកីឡាករល្អមួយរូប អាចថាជាអ្នកចាំទីល្អមួយក្នុងចំណោមអ្នកចាំទីល្អបំផុតក្នុងលោក។ ក្នុងការប្រកួតបែបនេះ ពួកយើងមិនមែនជាមិត្តភក្តិគ្នានោះទេហើយត្រូវតែចេញប្រយុទ្ធតតាំងគ្នា។ ខ្ញុំស្គាល់គាត់ជាយូរមកហើយ ដូចនេះខ្ញុំមិនអាចបញ្ឈប់ការសរសើរពីគេបានទេ។ ខ្ញុំនិងព្យាយាមលេងឲ្យបានល្អ​ ប៉ុន្តែខ្ញុំក៏ដឹងថារូបគេនិងធ្វើអ្វីៗគ្រប់យ៉ាងដើម្បីជួយឲ្យបារាំងឈ្នះ”៕ ប្រភព : GOAL

[ Continue reading ]

Sergio Aguero ព្រលះអាជ្ញាកណ្តាលចាស់ដៃ ក្រោយស្ទើរតែធ្វើឲ្យអាហ្សង់ទីនធ្លាក់

អតីតកីឡាករបាល់ទាត់ Sergio Kun Aguero បានធ្វើការថ្កោលទោសទៅលើការកាត់សេចក្តីរបស់លោក Antonio Mateu Lahoz ជាខ្លាំង ក្នុងជំនួបរវាងក្រុមជម្រើសជាតិអាហ្សង់ទីនទល់និងក្រុមហូឡង់កាលពីពេលថ្មីៗនេះ។ ក្នុងការប្រកួតមួយនេះ លោក Antonio Lahoz ហាក់មានភាពឆេវឆាវជាខ្លាំង ដោយបានប្រើប្រាស់កាតលឿងចំនួន 14 ក្នុងមួយប្រកួត ស្របពេលដែលកីឡាករបានប៉ះទង្គិចពាក្យសម្តីស្ទើរតែមានការវាយតប់ជាច្រើនលើកច្រើនសារ។ អ្វីដែលរឹតតែចម្រូងចម្រាស់ខ្លាំងនោះ លោក Lahoz បានផ្តល់បានពិន័យ free-kick នៅចុងម៉ោងយ៉ាងគ្រោះថ្នាក់មួយដល់ក្រុមហូឡង់ ជាហេតុដែលការប្រកួតបានអូសបន្លាយទៅដល់ការទាត់បាល់កាត់សេចក្តី 11 ម៉ែត្រសម្រេចយកក្រុមខ្លាំងមួយឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ Sergio Aguero បានសរសេរនៅក្នុងគណនី Twitter ផ្ទាល់របស់ខ្លួនថា “អាជ្ញាកណ្តាលមួយរួបនេះចូលចិត្តទាក់ទាញចំណាប់អារម្មណ៍ខ្លាំងពេកហើយ ...

[ Continue reading ]

Tite ប្រកាសលាចេញពីតំណែងគ្រូបង្វឹកក្រុមជម្រើសជាតិប្រេស៊ីល ក្រោយចាញ់ក្រូអាតយ៉ាងភ្ញាក់ផ្អើល

អ្នកចាត់ការទូទៅរបស់ក្រុមជម្រើសជាតិបានរក្សាពាក្យសន្យារបស់គាត់ ដោយបានលាចេញពីតំណែង ក្រោយមិនអាចជួយឲ្យប្រេស៊ីលឡើងទៅវគ្គ​ 4 ក្រុមចុងក្រោយនៃពានរង្វាន់ FIFA World Cup ឆ្នាំ 2022 នេះបាន។ បន្ទាប់ពីប្រេស៊ីលត្រូវបានក្រុមក្រូអាតទម្លាក់ចេញពីការប្រកួត ដោយបាល់កាត់សេចក្តី 11 ម៉ែត្រភ្លាម លោក Tite ក៏បានចេញមុខនិយាយជាសាធារណះភ្លាមៗ។ ថ្លែងទៅកាន់សន្និសីទកាសែត លោក Tite បានឲ្យដឹងថា “ដូចដែលខ្ញុំនិយាយ ការងាររបស់ខ្ញុំបានមកដល់ទីបញ្ចប់។ ខ្ញុំបាននិយាយទុកមុនតាំងពីមួយឆ្នាំជាងមុនមកម្ល៉េះ ដូចនេះខ្ញុំនិងធ្វើតាមអ្វីដែលខ្ញុំបានសន្យា”។ គួររំលឹកផងដែរថា គាត់ធ្លាប់និយាយយ៉ាងច្បាស់ថា គាត់នៅជាគ្រូបង្វឹកប្រេស៊ីលរហូតទាល់ចប់ World Cup។​ មកដល់ពេលនេះ គាត់ក៏បានធ្វើតាមអ្វីដែលខ្លួនបានលើកឡើងជាយូរលង់មកហើយ ក្រោយជួយឲ្យប្រេស៊ីលឈ្នះពានជាច្រើន ...

[ Continue reading ]

Lionel Scaloni ហួសចិត្តពេលអ្នកកាសែតធ្វើឲ្យបែកធ្លាយរឿងមួយនេះ

គ្រូបង្វឹករបស់ក្រុមជម្រើសជាតិអាហ្សង់ទីន លោក Lionel Scaloni បានចោទប្រកាន់ទៅលើអ្នកសារព័ត៌មានដែលកំពុងព្យាយាមជួយក្រុមជម្រើសជាតិហូឡង់ដោយធ្វើឲ្យបែកធ្លាយបញ្ជីកីឡាកររបួសរបស់អាហ្សង់ទីន។ នៅពេលដែលត្រូវបានគេសួរអំពីព័ត៌មានរបស់កីឡាករ លោក​​ Scaloni បានចេញមុខឆ្លើយទាំងកំហឹងថា “ការហ្វឹកហាត់របស់យើងគឺមិនមានឲ្យនរណាដឹងនោះទេ ហេតុអ្វីអ្នកសួរខ្ញុំអំពី Rodrigo De Paul?តើអ្នកព្យាយាមជួយហូឡង់រឺ? វាមិនមានផ្តល់ផលល្អអីសម្រាប់យើងទេពេលព័ត៌មានត្រូវបានបែកធ្លាយ វាពិតជាចម្លែកខ្លាំងណាស់”។ គួររំលឹកផងដែរថា យោងទៅតាមអ្វីដែលបានបែកធ្លាយ កីឡាករ Rodrigo De Paul និង Angel Di Maria អាចជាកីឡាករទាំងពីររូបដែលកំពុងជួបប្រទះបញ្ហារបួស ដោយការប្រកួតទល់និងក្រុមជម្រើសជាតិហូឡង់សម្រាប់វគ្គ8ក្រុមចុងក្រោយនៃពានរង្វាន់ FIFA World Cup កាន់តែកៀកទៅហើយ៕ ប្រភព : ...

[ Continue reading ]

សម្តីដ៏រំជួលចិត្តមួយរបស់ Cristiano Ronaldo បានកក្រើកឡើងវិញកំឡុងការប្រកួត World Cup

ខ្សែប្រយុទ្ធវ័យ 37 ឆ្នាំរបស់ក្រុមជម្រើសជាតិព័រទុយហ្កាល់ Cristiano Ronaldo ធ្លាប់បាននិយាយមុនការប្រកួត World Cup ថា រូបគេមិនមានបញ្ហាអ្វីនោះឡើយទោះមិនបានរកគ្រាប់បាល់ជូនជាតិក៏ដោយ។ និយាយនៅក្នុងកិច្ចសម្ភាសន៍មុន World Cup Ronaldo ធ្លាប់និយាយថា “ដូចដែលខ្ញុំធ្លាប់និយាយជាយូរហើយ ខ្ញុំមិនដែលរត់តាមកំណត់ត្រាទេ មានតែកំណត់ត្រាទេរត់មកតាមខ្ញុំ។ បើសិនជាក្រុមយើងឈ្នះពានមួយនេះហើយខ្ញុំស៊ុតមិនចូលសូម្បីតែមួយគ្រាប់ពិតមែន ខ្ញុំសុខចិត្តទទួល ខ្ញុំហ៊ានស្បថ។ នេះជារឿងសំខាន់បំផុតសម្រាប់ខ្ញុំ ហើយនេះជារឿងដែលនិងត្រូវចារចូលក្នុងប្រវត្តិសាស្ត្រ”។ អត្ថន័យដែល Ronaldo ចង់និយាយនោះគឺ ទោះជាគេមិនអាចស៊ុតចូលក៏ដោយ ប៉ុន្តែឲ្យតែក្រុមជម្រើសជាតិព័រទុយហ្កាល់អាចលើកពាន FIFA World Cup ឆ្នាំ 2022 នេះ ...

[ Continue reading ]

Danilo Pereira និង Nuno Mendes គ្រោងដកឈ្មោះចេញពី World Cup ដោយបញ្ហារបួស

កីឡាករពីររូបរបស់ក្រុមជម្រើសជាតិព័រទុយហ្កាល់ កីឡាករ Danilo Pereira និង Nuno Mendes ប្រហែលជាមិនអាចបន្តការប្រកួតដែលនៅសេសសល់របស់ក្រុមជម្រើសជាតិព័រទុយហ្កាល់បានទៀតទេ ក្រោយរងរបួសក្នុងកំឡុងវគ្គសន្សំពិន្ទុក្នុងពូល។ ការពិតទៅ កីឡាករទាំងពីរនេះ នៅមានសង្ឃឹមនៅឡើយទេសម្រាប់ព័រទុយហ្កាល់ ប៉ុន្តែក្លិប Paris Saint-Germain បានស្នើសុំរូបគេដើម្បីយកមកព្យាបាលនៅប្រទេសបារាំងជាមួយក្រុមគ្រូពេទ្យរបស់ក្លិប ហើយក្រុមជម្រើសជាតិក៏បានសម្រេចចិត្តយល់ព្រមជាមួយសំណើរមួយនេះ។ គួររំលឹកផងដែរថា កីឡាករទាំងពីរ កំពុងតែព្យាយាមធ្វើយ៉ាងណាឲ្យជាពីរបួសទាន់ការប្រកួតរបស់ PSG ទល់និងក្រុម Bayern Munich សម្រាប់ពានរង្វាន់​ UEFA Champions League វគ្គ16ក្រុមចុងក្រោយនាថ្ងៃទី 14 ខែកុម្ភះខាងមុខ ដូចនេះជម្រើសនៃការត្រលប់មកបារាំងមុនពេល អាចជួយរូបគេដើម្បីគេចផុតពីបញ្ហារបួសធ្ងន់ធ្ងរជាងនេះ៕ ប្រភព ...

[ Continue reading ]

Olivier Giroud ចេញមុខព្រមានតោកំណាចអង់គ្លេស មុនប៉ះគ្នាវគ្គ8ក្រុមចុងក្រោយ

ខ្សែប្រយុទ្ធចាស់វស្សារបស់ក្រុមជម្រើសជាតិបារាំង កីឡាករ Olivier Giroud បានចេញមុខព្រមានក្រុមអង់គ្លេស ដោយលើកមកថា Kylian Mbappe នៅតែអាចវិវត្តន៍ខ្លួនបានល្អជាងនេះទៅទៀត មុនការប្រកួតរវាងបារាំងទល់និងអង់គ្លេស នៅការប្រកួតវគ្គ8ក្រុមចុងក្រោយ ពានរង្វាន់ FIFA World Cup ឆ្នាំ 2022 នេះ។ Giroud បានឲ្យដឹងថា​ “Kylian ជាកីឡាករល្អមួយក្នុងចំណោមកីឡាករបំផុតដែលខ្ញុំធ្លាប់លេងជាមួយ។ គេពិតជាអស្ចារ្យណាស់ ព្រោះគេនៅតែអាចរីកចម្រើនទៅមុខទៀត ចាប់តាំងពីចាប់ផ្តើមព្រឹត្តិការណ៍មក រូបគេជាកីឡាករសំខាន់សម្រាប់យើង។ ខ្ញុំជឿជាក់ថាកំណត់ត្រារបស់ខ្ញុំនិងត្រូវបានបំបែកនៅថ្ងៃណាមួយដោយ Kylian”។ បច្ចុប្បន្ននេះ ខ្សែប្រយុទ្ធវ័យ23ឆ្នាំរបស់ក្លិប Paris Saint-Germain រកបាន5គ្រាប់និងបញ្ជូនឲ្យដៃគូស៊ុតបញ្ចូលទី2លើកមកហើយសម្រាប់ក្រុមជម្រើសជាតិបារាំងក្នុងព្រឹត្តិការណ៍ World ...

[ Continue reading ]