Ole Gunnar Solskjaer អាចនឹងត្រឡប់មកអាជីពដឹកនាំវិញ ជាមួយនឹងក្រុមមួយនេះ

យោងតាមរបាយការណ៍ថ្មីៗមួយចំនួនបានឱ្យដឹងថា អតីតគ្រូបង្វឹកក្រុម Manchester United លោក Ole Gunnar Solskjaer ជិតត្រូវបានតែងតាំងជាគ្រូបង្វឹកថ្មីសម្រាប់ក្រុម Besiktas ហើយ។ កីឡាករសញ្ជាតិន័រវេសរូបនេះត្រូវបានគេរំពឹងថានឹងចុះកិច្ចសន្យារយៈពេល 1 ឆ្នាំកន្លះជាមួយក្រុម Istanbul នេះបើយោងតាមសារព័ត៌មាន ​​NTV Spor ។ លោក Solskjaer បានពិភាក្សាជាមួយក្លឹបទួរគីមួយរយៈបន្ទាប់ពីពួកគេបានបណ្តេញលោក Riza Calimbay ដែលទើបតែគ្រប់គ្រងបានជាងមួយខែ និងសម្រាប់ការប្រកួតសរុបត្រឹមតែ 7 ប្រកួតប៉ុណ្ណោះ។ Solskjaer បានអវត្តមានពីការគ្រប់គ្រងចាប់តាំងពីគាត់បានចាកចេញពី Man United ក្នុងខែវិច្ឆិកា ឆ្នាំ ...

[ Continue reading ]

ទីបំផុតសម្រេចបានដូចបំណងហើយ! Inter Miami ប្រកាសពីការនាំយក Luis Suarez ជាផ្លូវការ

វីរបុរសប្រចាំក្លឹប Liverpool និង Barcelona កីឡាករ Luis Suarez បានចូលដៃជាផ្លូវការជាមួយ Lionel Messi ខណៈដែលក្លឹប Inter Miami របស់ Major League Soccer បានប្រកាសពីការចុះហត្ថលេខារបស់គាត់កាលពីថ្ងៃសុក្រកន្លងទៅ។ ខ្សែ​ប្រយុទ្ធ​អ៊ុយរ៉ាហ្គាយរូបនេះបាន​ក្លាយ​ជា​អ្នក​ចុះ​ហត្ថលេខា​ដ៏​ល្បី​ល្បាញ​ចុង​ក្រោយ​បំផុត​សម្រាប់​ក្រុម​​របស់លោក David Beckham ដោយគាត់នឹងចូលរួមជាមួយក្លឹបក្នុងនាមជាកីឡាករដែលមិនមានកុងត្រាក្រោយក្លឹបណាមួយឡើង បន្ទាប់ពីគាត់បានបំពេញកិច្ចសន្យារបស់គាត់ជាមួយក្លឹប Gremio មកពីប្រេស៊ីល។ ក្រៅពី Messi គាត់នឹងចូលរួមជាមួយអតីតមិត្តរួមក្រុម Barcelona រួមមាន Jordi Alba និង Sergio ...

[ Continue reading ]

សំណុំរឿងរបស់ Ronaldo ជាមួយ Juventus នឹងត្រូវអូសបន្លាយរហូតដល់ឆ្នាំ 2024

យោងតាមរបាយការណ៍ជាច្រើនបានឱ្យដឹងថាជម្លោះផ្លូវច្បាប់របស់ Cristiano Ronaldo ជាមួយនឹងក្លឹប Juventus ជុំវិញប្រាក់ជាង 19.5 លានអឺរ៉ូ សម្រាប់ប្រាក់ឈ្នួលដែលជាប់គាំងជាយូរលង់មកហើយនោះ នឹងត្រូវអូសបន្លាយរហូតដល់ទៅឆ្នាំ 2024។ Ronaldo បាននាំក្រុមនៅលីកកំពូលអ៊ីតាលី Serie A ទៅកាន់តុលាការកាលពីខែមិថុនា ជុំវិញប្រាក់ឈ្នួលដែលមិនបានបង់តាំងពីជំងឺរាតត្បាត Covid-19 ហើយសំណុំរឿងនេះបានអូសបន្លាយរយៈពេលប្រាំមួយខែ ដោយភាគីទាំងពីរនៅក្នុងតុលាការកាលពីថ្ងៃពុធដើម្បីផ្តល់ការជជែកដេញដោលរបស់ពួកគេ។ ខណៈពេលដែលតុលាការអាជ្ញាកណ្តាលត្រូវបានគេរំពឹងថានឹងប្រកាសសាលក្រមរបស់ខ្លួននៅក្នុងខែមេសាឆ្នាំក្រោយនោះ ប្រហែលជាមានសវនាការមួយបន្ថែមទៀតនៅខែក្រោយ។ ជម្លោះនេះកើតឡើងជុំវិញការពន្យារពេលប្រាក់ឈ្នួលដែលកីឡាករ Juventus យល់ព្រមក្នុងកំឡុងការរាតត្បាត Covid-19 ។ Ronaldo អះអាងថាក្លឹបមានមូលដ្ឋាននៅទីក្រុង Turin ជំពាក់គាត់យ៉ាងច្រើន ប៉ុន្តែកាសែតអ៊ីតាលីមួយបានរាយការណ៍ថា Juventus បានទទូចថាតារាព័រទុយហ្គាល់បានសុខចិត្តលះបង់ប្រាក់ឈ្នួលនៅពេលគាត់ចាកចេញទៅចូលរួមជាមួយ ...

[ Continue reading ]

អតីតប្រធានក្លឹប Bayern Munich អះអាងថា Barcelona នឹង Real Madrid ប្រើប្រាស់គម្រោងមួយនេះដើម្បីបំផ្លាញ Premier League

អតីតប្រធានក្លឹប Bayern Munich លោក Karl-Heinz Rummenigge បានអះអាងថា ក្លឹប Real Madrid នឹង Barcelona បានប្រើប្រាស់គម្រោងនៃការបង្កើតពាន Super League ដើម្បីធ្វើអោយលីកកំពូលអង់គ្លេសធ្លាក់ការគាំទ្រ។ ការបើកដំណើរការនៃក្របខ័ណ្ឌ Super League បានបង្កឱ្យមានការតវ៉ាពីអ្នកគាំទ្រ ក្លឹប រួមទាំងកីឡា និងស្ថាប័នរដ្ឋាភិបាល នៅពេលដែលវាត្រូវបានបើកដំណើរការដ៏ចម្លែករបស់ខ្លួននៅយប់ថ្ងៃអាទិត្យក្នុងខែមេសា ឆ្នាំ 2021។ ការ​រិះគន់​ជា​សាធារណៈ​បាន​ធ្វើ​ឱ្យ​ក្រុម Premier League ទាំង​ប្រាំមួយ​ប្រកាស​លាលែង​ពី​គម្រោង​ជាមួយ Atletico Madrid និង​ក្លឹប Milan ...

[ Continue reading ]

Barcelona នឹងតាមយកកីឡាករពីររូបនេះជាលក្ខណះអចិន្ត្រៃយ៍

ប្រធានក្លឹប Barcelona លោក Joan Laporta មានទំនុកចិត្តក្នុងការចុះកិច្ចព្រមព្រៀងជាអចិន្ត្រៃយ៍សម្រាប់ Joao Cancelo និង Joao Felix បន្ទាប់ពីពិភាក្សាជាមួយក្លឹបរបស់កីឡាករទាំងពីរ។ Barcelona បានចុះហត្ថលេខាលើកីឡាករសញ្ជាតិព័រទុយហ្គាល់ទាំងពីរនាក់ក្នុងកិច្ចសន្យាខ្ចីជើងពី Atletico Madrid និង Manchester City ក្នុងអំឡុងពេលទីផ្សារដោះដូរកីឡាកររដូវក្តៅ ហើយឥឡូវនេះនឹងមានបំណងធ្វើការផ្លាស់ប្តូររបស់ពួកគេជាអចិន្ត្រៃយ៍ ដូចដែលបានបញ្ជាក់ដោយប្រធានក្លឹបរបស់ក្លឹបយក្សកាតាឡានមួយនេះ។ Barcelona គ្រោងនឹងចុះហត្ថលេខាលើ Cancelo ជាអចិន្ត្រៃយ៍នៅរដូវក្តៅក្រោយ ខណៈដែល Manchester City មិនចង់ដាក់ចរចារលើកិច្ចព្រមព្រៀងខ្ចីជើងមួយទៀតនោះឡើយ។ ចំពោះ Felix វិញពួកគេអាចនឹងចរចារការផ្លាស់ប្តូរបណ្តោះអាសន្នមួយផ្សេងទៀតជាមួយ Atletico ...

[ Continue reading ]

ជំនួយការគ្រូបង្វឹករបស់ Liverpool ថាវាជារឿងដ៏អយុត្តិធម៌មួយដែលត្រូវផ្តោតទៅលើការស៊ុតបញ្ចូលទីរបស់ខ្សែប្រយុទ្ធមួយនេះ

ជំនួយការគ្រូបង្វឹកក្រុមហង្សក្រហម Liverpool លោក Pep Lijnders បានចេញមកធ្វើការការពារកីឡាករ Darwin Nunez ចំពេលដែលមានការរិះគន់ជាច្រើនអំពីបញ្ហាស៊ុតបញ្ចូលទីរបស់ Nunez។ ខ្សែប្រយុទ្ធតម្លៃ 85 លានផោន មិនអាចរកបានគ្រាប់បាល់សម្រាប់ក្លឹបរបស់គាត់ចាប់តាំងពីដើមខែវិច្ឆិកា ដែលគិតមកទល់ពេលនេះគឺបានអូសបន្លាយរហូតដល់ទៅ 10 ប្រកួតទៅហើយ។ ទោះបីជាយ៉ាងណាក៏ដោយ លោក Lijnders បានប្រកែកថា Nunez កំពុងលេងបានល្អជាងរដូវកាលមុន ដោយសរសើរទៅដល់ការខិតខំប្រឹងប្រែងរបស់ខ្សែប្រយុទ្ធ និងការសម្របខ្លួនរបស់គាត់ទៅនឹងតួនាទីផ្សេងគ្នានៅក្នុងក្រុម នៅក្នុងសន្និសីទកាសែតមុនការប្រកួត Carabao Cup វគ្គ 8 ក្រុមចុងក្រោយរវាង Liverpool នឹង West ...

[ Continue reading ]

សន្តិសុខបានហាមឃាត់មិនអោយលោក Javier Zanetti ចូលក្នុងពិធីចាប់ឆ្នោត Champions League ដោយសារមូលហេតុចម្លែកមួយនេះ

លោក Javier Zanetti ដែលជាអនុប្រធានក្លឹប Inter Millan ត្រូវបានសន្តិសុខហាមឃាត់មិនអោយចូលរួមក្នុងពិធីនៃការចាប់ឆ្នោតសម្រាប់ពាន UEFA Champions League ព្រោះតែមូលហេតុដ៏គួរអោយចាប់អារម្មណ៍មួយនេះ។ នៅក្នុងកម្មវិធីនៃការចាប់ឆ្នោតសម្រាប់វគ្គ 16 ក្រុមចុងក្រោយរបស់ពានលំដាប់កំពូលសម្រាប់ក្លឹបបាល់ទាត់នៅតំបន់អឺរ៉ុប ដែលធ្វើឡើងក្នុងទីស្នាក់ការកណ្តាលរបស់ UEFA នាទីក្រុង Nyon អតីតកីឡាកររបស់ Inter Milan មួយនេះ ត្រូវបានបញ្ឈប់ដោយសន្តិសុខ ដោយសារតែកីឡាករសញ្ជាតិអាហ្សង់ទីនរូបនេះមិនមានកាតសម្គាល់ខ្លួនសម្រាប់កម្មវិធី។ ទោះជាយ៉ាងណាក្តី អ្នកដទៃដែលបានចូលរួមកម្មវិធីនោះដែរ បានជួយទៅបញ្ជាក់ពីអត្តសញ្ញាណរបស់ Zanetti មុនពេលដែលសន្តិសុខនោះបានយល់ព្រមអោយ Zanetti ចូលដោយសារតែខ្លួនព្យាយាមធ្វើការអោយបានត្រឹមត្រូវ ហើយមិនបានចាប់អារម្មណ៍ថា Zanetti គឺជាភ្ញៀវដ៏ធំមួយរូប៕

[ Continue reading ]

អ្នកគាំទ្រក្លឹបមួយនេះ ឈរតម្រង់ជួររយះពេល 13 ម៉ោងដើម្បីទិញសំបុត្រសម្រាប់ការប្រកួត FA Cup

អ្នកគាំទ្រ Wrexham និយាយថាគាត់បានរង់ចាំក្នុងការតម្រង់ជួរអស់រយៈពេលជាង 13 ម៉ោងដើម្បីទិញសំបុត្រសម្រាប់ការប្រកួត FA Cup របស់ក្រុមវេលស៍ទល់នឹងក្រុម Shrewsbury Town ដែលនឹងធ្វើឡើងនៅខែមករា។ សំបុត្របានចេញលក់កាលពីថ្ងៃចន្ទសម្រាប់ការធ្វើដំណើររបស់ Wrexham ទៅកាន់ Shrewsbury ក្នុងការប្រកួតប្រជែងដ៏មានកិត្យានុភាព។ អ្នកគាំទ្រក្រុមនាគក្រហមលោក Dave Keighley និយាយថាគាត់បានរង់ចាំ 13 ម៉ោងកន្លះដើម្បីទទួលបានសំបុត្រសម្រាប់ការប្រកួតជុំទីបីដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី 7 ខែមករាខាងមុខ។ អ្នកគាំទ្រដដែលបាននិយាយថាគ្រូបង្វឹករបស់ Wrexham លោក Phil Parkinson ថែមទាំងបានចេញមកនិយាយជាមួយហ្វូងមនុស្សដែលបានចំណាយពេលជាយូរក្នុងការតម្រង់ជួរ។ ការទទួលជ័យជម្នះសម្រាប់ Wrexham នឹងធ្វើឱ្យពួកគេតាមទាន់កំណត់ត្រាដ៏មិនគួរឱ្យជឿកាលពីរដូវកាលមុនទៅកាន់ជុំទី 4 ...

[ Continue reading ]

Barcelona ទទួលស្គាល់ពីគម្រោងនាំយកកីឡាករវ័យក្មេងមួយរូបទៀតនៅខែក្រោយ

ប្រធានក្លឹប Barcelona លោក Joan Laporta បាននិយាយថាក្លឹបអ្នកមានបុណ្យ Barcelona នឹងព្យាយាមចុះហត្ថលេខាលើខ្សែបម្រើថ្មីនៅក្នុងទីផ្សារដោះដូរកីឡាករខែមករា ខណៈដែលពួកគេស្វែងរកអ្នកដែលមានសមត្ថភាពក្នុងការជំនួសតំណែងរបស់ Gavi ។ Gavi ត្រូវបានដកចេញរហូតដល់ចុងបញ្ចប់នៃរដូវកាលនេះ បន្ទាប់ពីមានបញ្ហាដាច់សរសៃពួរផ្នែកខាងមុខ ខណៈពេលដែលកំពុងបំពេញកាតព្វកិច្ចជាមួយក្រុមជម្រើសជាតិសម្រាប់ប្រទេសអេស្ប៉ាញ។ វាត្រូវបានគេរាយការណ៍ថាក្រុមយក្សកាតាឡានមិនអាចមានលទ្ធភាពនាំយកខ្សែបម្រើថ្មីបានទេ ប៉ុន្តែ Laporta បានបញ្ជាក់ថាពួកគេនឹងព្យាយាមស្វែងរកកីឡាករក្នុងលក្ខខណ្ឌខ្ចីជើង។ លោក Laporta បានបញ្ជាក់យ៉ាងច្បាស់ថាបញ្ហាហិរញ្ញវត្ថុរបស់ Barcelona បានធ្វើឱ្យមានការលំបាកសម្រាប់ម្ចាស់ជើងឯកអេស្ប៉ាញក្នុងការចុះហត្ថលេខាលើកីឡាករថ្មីនៅក្នុងទីផ្សារដោះដូរកីឡាករនាពេលថ្មីៗនេះ ដោយប្រាក់ឈ្នួលរបស់ពួកគេត្រូវបានកាត់ចោលមួយចំនួនដោយ La Liga ប៉ុន្តែក្លឹបនឹងស្វែងរកកីឡាករដែលអាចចូលរួមជាលក្ខណះបណ្តោះអាសន្ន ខណះដែលក្លឹបមានចន្លោះទំនេរមួយចំនួន៕

[ Continue reading ]

ភ្លាមៗពេកហើយ! គ្រាន់តែបានចូលហ្វឹកហាត់វិញភ្លាម ផ្ទះរបស់ De Bruyne ត្រូវបានចោរគាស់ភ្លាម

ចោរបានលួចចូលផ្ទះរបស់កីឡាករ Kevin De Bruyne នៅក្នុងប្រទេសបែលហ្ស៊ិក ហើយបានលួចគ្រឿងអលង្ការ ខណៈដែលតារាឆ្នើមរបស់ Manchester City កំពុងស្ថិតនៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត សម្រាប់ត្រៀមការប្រកួត FIFA Club World Cup ។ ខ្សែបម្រើរបស់ក្រុម Manchester City និងក្រុមគ្រួសាររបស់គាត់បានក្លាយជាជនរងគ្រោះនៃអំពើចោរកម្ម ខណៈដែលក្រុមចោរបានលួចចូលផ្ទះរបស់គាត់នៅទីក្រុង Zolder ប្រទេសបែលហ្សិក។ គ្មាននរណាម្នាក់មានវត្តមាននៅក្នុងផ្ទះនៅពេលមានចោរប្លន់នោះទេ ខណៈដែលកីឡាកររូបនេះកំពុងស្ថិតនៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត ដែលជាផ្នែកមួយនៃក្រុមរបស់ក្រុម Man City។ ការិយាល័យរដ្ឋអាជ្ញាសាធារណៈ Limburg បានជូនដំណឹងថា អំពើប្លន់នេះបានកើតឡើងនៅចន្លោះម៉ោង 4 រសៀល ...

[ Continue reading ]