យោងតាមរបាយការណ៍ជាច្រើនបានឱ្យដឹងថាជម្លោះផ្លូវច្បាប់របស់ Cristiano Ronaldo ជាមួយនឹងក្លឹប Juventus ជុំវិញប្រាក់ជាង 19.5 លានអឺរ៉ូ សម្រាប់ប្រាក់ឈ្នួលដែលជាប់គាំងជាយូរលង់មកហើយនោះ នឹងត្រូវអូសបន្លាយរហូតដល់ទៅឆ្នាំ 2024។

Ronaldo បាននាំក្រុមនៅលីកកំពូលអ៊ីតាលី Serie A ទៅកាន់តុលាការកាលពីខែមិថុនា ជុំវិញប្រាក់ឈ្នួលដែលមិនបានបង់តាំងពីជំងឺរាតត្បាត Covid-19 ហើយសំណុំរឿងនេះបានអូសបន្លាយរយៈពេលប្រាំមួយខែ ដោយភាគីទាំងពីរនៅក្នុងតុលាការកាលពីថ្ងៃពុធដើម្បីផ្តល់ការជជែកដេញដោលរបស់ពួកគេ។ ខណៈពេលដែលតុលាការអាជ្ញាកណ្តាលត្រូវបានគេរំពឹងថានឹងប្រកាសសាលក្រមរបស់ខ្លួននៅក្នុងខែមេសាឆ្នាំក្រោយនោះ ប្រហែលជាមានសវនាការមួយបន្ថែមទៀតនៅខែក្រោយ។

ជម្លោះនេះកើតឡើងជុំវិញការពន្យារពេលប្រាក់ឈ្នួលដែលកីឡាករ Juventus យល់ព្រមក្នុងកំឡុងការរាតត្បាត Covid-19 ។ Ronaldo អះអាងថាក្លឹបមានមូលដ្ឋាននៅទីក្រុង Turin ជំពាក់គាត់យ៉ាងច្រើន ប៉ុន្តែកាសែតអ៊ីតាលីមួយបានរាយការណ៍ថា Juventus បានទទូចថាតារាព័រទុយហ្គាល់បានសុខចិត្តលះបង់ប្រាក់ឈ្នួលនៅពេលគាត់ចាកចេញទៅចូលរួមជាមួយ Manchester United ក្នុងខែសីហាឆ្នាំ 2021 ហើយគ្មានចេតនាបង់ប្រាក់ឱ្យ Ronaldo ទៀតនោះទេ៕