វីរបុរសប្រចាំក្លឹប Liverpool និង Barcelona កីឡាករ Luis Suarez បានចូលដៃជាផ្លូវការជាមួយ Lionel Messi ខណៈដែលក្លឹប Inter Miami របស់ Major League Soccer បានប្រកាសពីការចុះហត្ថលេខារបស់គាត់កាលពីថ្ងៃសុក្រកន្លងទៅ។

ខ្សែប្រយុទ្ធអ៊ុយរ៉ាហ្គាយរូបនេះបានក្លាយជាអ្នកចុះហត្ថលេខាដ៏ល្បីល្បាញចុងក្រោយបំផុតសម្រាប់ក្រុមរបស់លោក David Beckham ដោយគាត់នឹងចូលរួមជាមួយក្លឹបក្នុងនាមជាកីឡាករដែលមិនមានកុងត្រាក្រោយក្លឹបណាមួយឡើង បន្ទាប់ពីគាត់បានបំពេញកិច្ចសន្យារបស់គាត់ជាមួយក្លឹប Gremio មកពីប្រេស៊ីល។ ក្រៅពី Messi គាត់នឹងចូលរួមជាមួយអតីតមិត្តរួមក្រុម Barcelona រួមមាន Jordi Alba និង Sergio Busquets នៅក្លឹបដែលមានមូលដ្ឋាននៅរដ្ឋ Florida។

គួររំលឹកផងដែរថា Messi និង Suarez ធ្លាប់ជាមិត្តរួមក្រុមនៅ Barcelona ពីឆ្នាំ 2014 ដល់ 2021 ជាកន្លែងដែលពួកគេបានឈ្នះពានរង្វាន់ La Liga ចំនួន 4 ដង ពានរង្វាន់ Copa del Rey ចំនួន 4 និងពានរង្វាន់ Champions League ចំនួន 1 ដង។ Busquets និង Alba ក៏ជាផ្នែកមួយនៃក្រុមនោះសម្រាប់រយៈពេលទាំងមូលផងដែរ ខណៈដែលពួកគេបានដើរតួយ៉ាងសំខាន់នៅក្នុងក្រុមដ៏ល្អបំផុតមួយនៅក្នុងប្រវត្តិសាស្ត្របាល់ទាត់របស់ក្លឹប៕