Ole Gunnar Solskjaer អាចនឹងត្រឡប់មកអាជីពដឹកនាំវិញ ជាមួយនឹងក្រុមមួយនេះ

យោងតាមរបាយការណ៍ថ្មីៗមួយចំនួនបានឱ្យដឹងថា អតីតគ្រូបង្វឹកក្រុម Manchester United លោក Ole Gunnar Solskjaer ជិតត្រូវបានតែងតាំងជាគ្រូបង្វឹកថ្មីសម្រាប់ក្រុម Besiktas ហើយ។

កីឡាករសញ្ជាតិន័រវេសរូបនេះត្រូវបានគេរំពឹងថានឹងចុះកិច្ចសន្យារយៈពេល 1 ឆ្នាំកន្លះជាមួយក្រុម Istanbul នេះបើយោងតាមសារព័ត៌មាន ​​NTV Spor ។ លោក Solskjaer បានពិភាក្សាជាមួយក្លឹបទួរគីមួយរយៈបន្ទាប់ពីពួកគេបានបណ្តេញលោក Riza Calimbay ដែលទើបតែគ្រប់គ្រងបានជាងមួយខែ និងសម្រាប់ការប្រកួតសរុបត្រឹមតែ 7 ប្រកួតប៉ុណ្ណោះ។

Solskjaer បានអវត្តមានពីការគ្រប់គ្រងចាប់តាំងពីគាត់បានចាកចេញពី Man United ក្នុងខែវិច្ឆិកា ឆ្នាំ 2021។ អតីតគ្រូបង្វឹក Molde និង Cardiff City រូបនេះបានដឹកនាំ Man United អស់រយៈពេលជាង 2 ឆ្នាំកន្លះ ហើយបានមើលការខុសត្រូវចំនួន 149 នៅក្នុងការប្រកួតទាំងអស់ មុនពេលគាត់ត្រូវបានបណ្តេញចេញបន្ទាប់ពីការបរាជ័យ 4-1 ក្រោមថ្វីជើងក្រុម Watford៕