ចប់ការប្រកួតហើយ តែ Kyle Walker បែរជាទៅមានរឿងជាមួយកីឡាកររបស់ក្រុម Fluminense ទៅវិញ

បន្ទាប់ពីអាជ្ញាកណ្តាលបានផ្លុំកញ្ចែបញ្ចប់ការប្រកួត Club World Cup វគ្គផ្តាច់ព្រ័ត្រកាលពីពេលថ្មីៗកន្លងទៅ ខ្សែការពារ Kyle Walker របស់ Manchester City និងកីឡាករ Felipe Melo របស់ក្លឹប Fluminense បានឈ្លោះប្រកែកគ្នាយ៉ាងខ្លាំង។

ខ្សែការពាររបស់ City គឺជាប្រធានក្រុមដែលបានឈ្នះពានរង្វាន់លើកទី 5 របស់ពួកគេក្នុងឆ្នាំ 2023 ដោយបានយកឈ្នះក្រុម Fluminese ក្នុងលទ្ធផល 4-0 ក្នុងប្រទេសអារ៉ាប៊ីសាអូឌីត។ ទោះបីវាជាឱកាសដ៏រីករាយសម្រាប់ Man City ក៏ដោយក៏ខ្សែការពារអង់គ្លេសនៅតែស្ថិតការប៉ះទង្គិចជាមួយ Melo បន្ទាប់ពីចប់ការប្រកួត។ Walker ត្រូវបានរារាំងដោយមិត្តរួមក្រុមរបស់គាត់ រួមទាំង Jack Grealish ក៏ដូចជាបុគ្គលិកផ្នែកខាងក្រោយរបស់ Man City បន្ទាប់ពីត្រូវបាន Melo រុញច្រាន។ ការខកចិត្តរបស់ Fluminense បានកើតឡើងនៅតង់ទីពីរនៃការប្រកួត ដោយសារតែភាពខ្លាំងរបស់ Man City ជាមួយនឹងភាពក្តៅក្រហាយបន្ទាប់ពី ចប់ 90 នាទី។

ពាន​រង្វាន់​នោះ​គឺ​ជា​ពានទី​ពីរ​ក្នុង​រដូវ​កាល​នេះ សម្រាប់ក្រុមរបស់លោក Pep Guardiola បន្ទាប់​ពី​ការ​ទទួល​ជ័យ​ជម្នះ UEFA Super Cup ក្រោយរកបានជោគជ័យធំធេងកាលពូរដួវកាលមុន ដោយបានលើកពានធំៗបីក្នុងមួយរដូវកាល រួមមាន Premier League, FA Cup, និង Champions League៕