អតីតប្រធានក្លឹប Bayern Munich អះអាងថា Barcelona នឹង Real Madrid ប្រើប្រាស់គម្រោងមួយនេះដើម្បីបំផ្លាញ Premier League

អតីតប្រធានក្លឹប Bayern Munich លោក Karl-Heinz Rummenigge បានអះអាងថា ក្លឹប Real Madrid នឹង Barcelona បានប្រើប្រាស់គម្រោងនៃការបង្កើតពាន Super League ដើម្បីធ្វើអោយលីកកំពូលអង់គ្លេសធ្លាក់ការគាំទ្រ។

ការបើកដំណើរការនៃក្របខ័ណ្ឌ Super League បានបង្កឱ្យមានការតវ៉ាពីអ្នកគាំទ្រ ក្លឹប រួមទាំងកីឡា និងស្ថាប័នរដ្ឋាភិបាល នៅពេលដែលវាត្រូវបានបើកដំណើរការដ៏ចម្លែករបស់ខ្លួននៅយប់ថ្ងៃអាទិត្យក្នុងខែមេសា ឆ្នាំ 2021។ ការ​រិះគន់​ជា​សាធារណៈ​បាន​ធ្វើ​ឱ្យ​ក្រុម Premier League ទាំង​ប្រាំមួយ​ប្រកាស​លាលែង​ពី​គម្រោង​ជាមួយ Atletico Madrid និង​ក្លឹប Milan ទាំង​ពីរ​ជា​បន្ទាន់។ គិតមកទល់ពេលនេះ Barcelona និង Real Madrid ជាក្រុមតែពីរគត់ដែលអាចរក្សាលទ្ធភាពនៃការប្រកួតប្រជែងនៅអឺរ៉ុបមួយនេះបាន។

លោក Rummenigge បាននិយាយនៅក្នុងកិច្ចសម្ភាសន៍មួយថា “គម្រោងមួយនេះនឹងមិនអាចកើតឡើងឡើយ។ ក្លឹបនៅអង់គ្លេស អាឡឺម៉ង់ នឹងបារាំងនឹងមិនចូលរួមចំណែកនោះឡើយ ដោយមានតែ Barcelona នឹង Real Madrid ប៉ុណ្ណោះដែលអាចនៅលេងពាននេះបាន។ ការបង្កើតគម្រោងនេះគឺដោយសារបំផ្លាញ Premier League ដែលអាចរកលុយបានច្រើនជាងដោយសារតែលីកអង់គ្លេសជាលីកល្អជាង។ ក្លឹបនៅអេស្ប៉ាញចង់បំបាក់ Premier League ដូចនេះទើបគេបង្កើតព្រឹត្តិការណ៍នេះឡើង”