Barcelona នឹងតាមយកកីឡាករពីររូបនេះជាលក្ខណះអចិន្ត្រៃយ៍

ប្រធានក្លឹប Barcelona លោក Joan Laporta មានទំនុកចិត្តក្នុងការចុះកិច្ចព្រមព្រៀងជាអចិន្ត្រៃយ៍សម្រាប់ Joao Cancelo និង Joao Felix បន្ទាប់ពីពិភាក្សាជាមួយក្លឹបរបស់កីឡាករទាំងពីរ។

Barcelona បានចុះហត្ថលេខាលើកីឡាករសញ្ជាតិព័រទុយហ្គាល់ទាំងពីរនាក់ក្នុងកិច្ចសន្យាខ្ចីជើងពី Atletico Madrid និង Manchester City ក្នុងអំឡុងពេលទីផ្សារដោះដូរកីឡាកររដូវក្តៅ ហើយឥឡូវនេះនឹងមានបំណងធ្វើការផ្លាស់ប្តូររបស់ពួកគេជាអចិន្ត្រៃយ៍ ដូចដែលបានបញ្ជាក់ដោយប្រធានក្លឹបរបស់ក្លឹបយក្សកាតាឡានមួយនេះ។

Barcelona គ្រោងនឹងចុះហត្ថលេខាលើ Cancelo ជាអចិន្ត្រៃយ៍នៅរដូវក្តៅក្រោយ ខណៈដែល Manchester City មិនចង់ដាក់ចរចារលើកិច្ចព្រមព្រៀងខ្ចីជើងមួយទៀតនោះឡើយ។ ចំពោះ Felix វិញពួកគេអាចនឹងចរចារការផ្លាស់ប្តូរបណ្តោះអាសន្នមួយផ្សេងទៀតជាមួយ Atletico ជាមួយនឹងជម្រើសក្នុងការទិញនៅពេលអនាគត ដោយសារស្ថានភាពហិរញ្ញវត្ថុបច្ចុប្បន្នរបស់ពួកគេនឹងមិនអនុញ្ញាតឱ្យពួកគេបំពេញតាមតម្លៃស្នើសុំខ្ពស់របស់ AT Madrid សម្រាប់ខ្សែប្រយុទ្ធវ័យក្មេងនោះទេ៕