ភ្លាមៗពេកហើយ! គ្រាន់តែបានចូលហ្វឹកហាត់វិញភ្លាម ផ្ទះរបស់ De Bruyne ត្រូវបានចោរគាស់ភ្លាម

ចោរបានលួចចូលផ្ទះរបស់កីឡាករ Kevin De Bruyne នៅក្នុងប្រទេសបែលហ្ស៊ិក ហើយបានលួចគ្រឿងអលង្ការ ខណៈដែលតារាឆ្នើមរបស់ Manchester City កំពុងស្ថិតនៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត សម្រាប់ត្រៀមការប្រកួត FIFA Club World Cup ។

ខ្សែបម្រើរបស់ក្រុម Manchester City និងក្រុមគ្រួសាររបស់គាត់បានក្លាយជាជនរងគ្រោះនៃអំពើចោរកម្ម ខណៈដែលក្រុមចោរបានលួចចូលផ្ទះរបស់គាត់នៅទីក្រុង Zolder ប្រទេសបែលហ្សិក។ គ្មាននរណាម្នាក់មានវត្តមាននៅក្នុងផ្ទះនៅពេលមានចោរប្លន់នោះទេ ខណៈដែលកីឡាកររូបនេះកំពុងស្ថិតនៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត ដែលជាផ្នែកមួយនៃក្រុមរបស់ក្រុម Man City។

ការិយាល័យរដ្ឋអាជ្ញាសាធារណៈ Limburg បានជូនដំណឹងថា អំពើប្លន់នេះបានកើតឡើងនៅចន្លោះម៉ោង 4 រសៀល ដល់ម៉ោង 9 យប់ ថ្ងៃទី 16 ខែធ្នូ។ ជនដៃដល់បានចូលប្លន់ផ្ទះទាំងស្រុង ហើយបានរើកកាយរបស់ខ្ទេចខ្ទីគ្មានសល់។ ការប្លន់នេះត្រូវបានរកឃើញដោយប្រពន្ធរបស់ De Bruyne ពោលគឺ Michele Lacroix៕