Barcelona ទទួលស្គាល់ពីគម្រោងនាំយកកីឡាករវ័យក្មេងមួយរូបទៀតនៅខែក្រោយ

ប្រធានក្លឹប Barcelona លោក Joan Laporta បាននិយាយថាក្លឹបអ្នកមានបុណ្យ Barcelona នឹងព្យាយាមចុះហត្ថលេខាលើខ្សែបម្រើថ្មីនៅក្នុងទីផ្សារដោះដូរកីឡាករខែមករា ខណៈដែលពួកគេស្វែងរកអ្នកដែលមានសមត្ថភាពក្នុងការជំនួសតំណែងរបស់ Gavi ។

Gavi ត្រូវបានដកចេញរហូតដល់ចុងបញ្ចប់នៃរដូវកាលនេះ បន្ទាប់ពីមានបញ្ហាដាច់សរសៃពួរផ្នែកខាងមុខ ខណៈពេលដែលកំពុងបំពេញកាតព្វកិច្ចជាមួយក្រុមជម្រើសជាតិសម្រាប់ប្រទេសអេស្ប៉ាញ។ វាត្រូវបានគេរាយការណ៍ថាក្រុមយក្សកាតាឡានមិនអាចមានលទ្ធភាពនាំយកខ្សែបម្រើថ្មីបានទេ ប៉ុន្តែ Laporta បានបញ្ជាក់ថាពួកគេនឹងព្យាយាមស្វែងរកកីឡាករក្នុងលក្ខខណ្ឌខ្ចីជើង។

លោក Laporta បានបញ្ជាក់យ៉ាងច្បាស់ថាបញ្ហាហិរញ្ញវត្ថុរបស់ Barcelona បានធ្វើឱ្យមានការលំបាកសម្រាប់ម្ចាស់ជើងឯកអេស្ប៉ាញក្នុងការចុះហត្ថលេខាលើកីឡាករថ្មីនៅក្នុងទីផ្សារដោះដូរកីឡាករនាពេលថ្មីៗនេះ ដោយប្រាក់ឈ្នួលរបស់ពួកគេត្រូវបានកាត់ចោលមួយចំនួនដោយ La Liga ប៉ុន្តែក្លឹបនឹងស្វែងរកកីឡាករដែលអាចចូលរួមជាលក្ខណះបណ្តោះអាសន្ន ខណះដែលក្លឹបមានចន្លោះទំនេរមួយចំនួន៕