អ្នកគាំទ្រក្លឹបមួយនេះ ឈរតម្រង់ជួររយះពេល 13 ម៉ោងដើម្បីទិញសំបុត្រសម្រាប់ការប្រកួត FA Cup

អ្នកគាំទ្រ Wrexham និយាយថាគាត់បានរង់ចាំក្នុងការតម្រង់ជួរអស់រយៈពេលជាង 13 ម៉ោងដើម្បីទិញសំបុត្រសម្រាប់ការប្រកួត FA Cup របស់ក្រុមវេលស៍ទល់នឹងក្រុម Shrewsbury Town ដែលនឹងធ្វើឡើងនៅខែមករា។

សំបុត្របានចេញលក់កាលពីថ្ងៃចន្ទសម្រាប់ការធ្វើដំណើររបស់ Wrexham ទៅកាន់ Shrewsbury ក្នុងការប្រកួតប្រជែងដ៏មានកិត្យានុភាព។ អ្នកគាំទ្រក្រុមនាគក្រហមលោក Dave Keighley និយាយថាគាត់បានរង់ចាំ 13 ម៉ោងកន្លះដើម្បីទទួលបានសំបុត្រសម្រាប់ការប្រកួតជុំទីបីដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី 7 ខែមករាខាងមុខ។

អ្នកគាំទ្រដដែលបាននិយាយថាគ្រូបង្វឹករបស់ Wrexham លោក Phil Parkinson ថែមទាំងបានចេញមកនិយាយជាមួយហ្វូងមនុស្សដែលបានចំណាយពេលជាយូរក្នុងការតម្រង់ជួរ។ ការទទួលជ័យជម្នះសម្រាប់ Wrexham នឹងធ្វើឱ្យពួកគេតាមទាន់កំណត់ត្រាដ៏មិនគួរឱ្យជឿកាលពីរដូវកាលមុនទៅកាន់ជុំទី 4 នៃ FA Cup ដែលរដូវកាលមុនពួកគេជាក្រុមនៅលីកពាក់កណ្តាលអាជីព៕