លោក Javier Zanetti ដែលជាអនុប្រធានក្លឹប Inter Millan ត្រូវបានសន្តិសុខហាមឃាត់មិនអោយចូលរួមក្នុងពិធីនៃការចាប់ឆ្នោតសម្រាប់ពាន UEFA Champions League ព្រោះតែមូលហេតុដ៏គួរអោយចាប់អារម្មណ៍មួយនេះ។

នៅក្នុងកម្មវិធីនៃការចាប់ឆ្នោតសម្រាប់វគ្គ 16 ក្រុមចុងក្រោយរបស់ពានលំដាប់កំពូលសម្រាប់ក្លឹបបាល់ទាត់នៅតំបន់អឺរ៉ុប ដែលធ្វើឡើងក្នុងទីស្នាក់ការកណ្តាលរបស់ UEFA នាទីក្រុង Nyon អតីតកីឡាកររបស់ Inter Milan មួយនេះ ត្រូវបានបញ្ឈប់ដោយសន្តិសុខ ដោយសារតែកីឡាករសញ្ជាតិអាហ្សង់ទីនរូបនេះមិនមានកាតសម្គាល់ខ្លួនសម្រាប់កម្មវិធី។

ទោះជាយ៉ាងណាក្តី អ្នកដទៃដែលបានចូលរួមកម្មវិធីនោះដែរ បានជួយទៅបញ្ជាក់ពីអត្តសញ្ញាណរបស់ Zanetti មុនពេលដែលសន្តិសុខនោះបានយល់ព្រមអោយ Zanetti ចូលដោយសារតែខ្លួនព្យាយាមធ្វើការអោយបានត្រឹមត្រូវ ហើយមិនបានចាប់អារម្មណ៍ថា Zanetti គឺជាភ្ញៀវដ៏ធំមួយរូប៕