អ្នកមានបុណ្យ FC Barcelona អាចនឹងត្រូវបង្ខំចិត្តលក់កីឡាករចំណូលថ្មី Raphinha នៅចុងរដូវកាលនេះ ថ្វីត្បិតតែក្លិបទើបបានជះលុយទិញយកខ្សែប្រយុទ្ធស្លាបស្តាំរូបនេះមកពីក្រុម Leeds មិនទាន់បានមួយរដូវកាលក៏ដោយ។ ក្លិបក៏ចង់ចំណាយពេលដើម្បីឲ្យគេអភិវឌ្ឍខ្លួនដែរ ប៉ុន្តែបើមើលស្ថានភាពហិរញ្ញវត្ថុបច្ចុប្បន្ន ក៏ដូចជាដំណឹងដែរថា Barcelona ចង់បើកផ្លូវស្វាគមន៍វីរបុរស Lionel Messi ត្រឡប់មកទ្រនំចាស់វិញ ការលក់ Raphinha ចេញគឺជាជម្រើសតែមួយគត់ដែលគេអាចធ្វើបាន ទោះបីកីឡាកររូបនេះត្រូវបានយកមកដើម្បីជំនួសតំណែងរបស់កីឡាករដែលរបួសគ្រប់ពេល Ousmane Dembele ។ ការចាកចេញរបស់ Raphinha អាចចាត់ទុកថាជារឿងមួយដែលល្អសម្រាប់ Barcelona ព្រោះកីឡាករប្រេស៊ីលរូបនេះបានទាក់ទាញចំណាប់អារម្មណ៍ក្រុមធំៗជាច្រើននៅលីកកំពូលអង់គ្លេសដែលហ៊ានចំណាយប្រាក់ច្រើន ដូចជា Tottenham, Arsenal ក៏ដូចជាសេដ្ឋីជាន់ថ្មី Newcastle ...
[ Continue reading ]ផ្តាំតៗគ្នាផង ថា Arsenal ឡើងមក Champions League វិញហើយ ទោះចាញ់ Man City យ៉ាងស្ពឹកមុខក៏ដោយ
ក្រុមកាំភ្លើងធំបានទទួលរងនូវរាត្រីដ៏លំបាកទទួលយកមួយ ក្រោយរងបរាជ័យក្នុងដីរបស់ក្រុម Manchester City ក្នុងការប្រកួតកំណត់ជោគវាសនានាក្របខ័ណ្ឌ Premier League ប៉ុន្តែលទ្ធផលកាលពីថ្ងៃពុធបានបញ្ជាក់ពីការបញ្ចប់ចំណាត់ថ្នាក់កំពូលទាំងបួន។ ក្រុម Manchester City បានយកឈ្នះលើក្រុម Arsenal ក្នុងលទ្ធផល 4-1 ជាមួយនឹងលទ្ធផលដែលមើលឃើញថាក្រុមរបស់លោក Pep Guardiola ទទួលបន្ទុកកាន់តែធ្ងន់ក្នុងការប្រជែងដណ្តើមពាន។ ប៉ុន្តែមានដំណឹងល្អមួយចំនួនសម្រាប់ Arsenal ដែលលេចចេញមកពីកីឡដ្ឋាន City Ground។ ការបរាជ័យរបស់ Brighton ក្រោមស្នាដៃក្រុម Nottingham Forest បានបញ្ជាក់ថា Arsenal នឹងបញ្ចប់ក្នុងចំណាត់ថ្នាក់កំពូលទាំងបួននៅរដូវកាលនេះ ហើយដូច្នេះក្រុមរបស់លោក Mikel ...
[ Continue reading ]Paulo Dybala ធ្លាប់សារភាពប្រាប់ Ronaldo ថាស្អប់រូបគេដោយសារតែបញ្ហាមួយនេះ!
ខ្សែបម្រើប្រយុទ្ធ Paulo Dybala ធ្លាប់បានសារភាពប្រាប់ទៅកាន់ Cristiano Ronaldo កំឡុងពេលពួកគេនៅជាមួយគ្នាក្នុងនាមជាកីឡាកររបស់ក្រុមសេះបង្កង់ Juventus ថាគាត់ស្អប់ Ronaldo កាលពីនៅក្មេង ដោយសារតែឫសគល់ជាជនជាតិអាហ្សង់ទីនរបស់គាត់។ កីឡាករទាំងពីរបានចំណាយពេល 3 រដូវកាលជាមួយគ្នា មុនពេលកីឡាករសញ្ជាតិព័រទុយហ្គាល់ត្រលប់មក Manchester United វិញនៅរដូវក្តៅឆ្នាំ 2021 ដោយបានលើកពាន Serie A ចំនួនពីរ និងពានក្នុងស្រុកមួយចំនួននៅពេលនោះ។ អ្វីដែលចម្លែកនោះគឺ ការលេងជាមួយកីឡាករដ៏អស្ចារ្យដូចជា Ronaldo នៅកម្រិតក្លឹបនៅតែជាអារម្មណ៍ចម្លែកសម្រាប់ Dybala ដែលភាពស្មោះត្រង់ក្នុងការជជែកវែកញែកជុំវិញរឿង Ronaldo និង Messi ...
[ Continue reading ]Aguero សារភាពថាខ្លួននៅតែអាចអបអរជាមួយ Man City ដូចកាលលើកពានជាមួយអាហ្សង់ទីន
អតីតតារាបាល់ទាត់របស់ Manchester City កីឡាករ Sergio Aguero បានបង្ហាញពីគំនិតរបស់គាត់លើសក្តានុពលនៃការអបអរសាទរការឈ្នះពានរង្វាន់មួយផ្សេងទៀតសម្រាប់ក្រុមរបស់លោក Pep Guardiola ក្នុងឈុតសម្លៀកបំពាក់របស់ Man City។ អតីតខ្សែប្រយុទ្ធអាហ្សង់ទីនត្រូវសម្រេចបញ្ចប់អាជីពបាល់ទាត់របស់គាត់មុនអាយុ បន្ទាប់ពីទទួលបានព័ត៌មានដ៏អាក្រក់នៃការមានជម្ងឺបេះដូងភ្លាមៗបន្ទាប់ពីចូលរួមជាមួយក្លិប Barcelona ក្នុងខែធ្នូ ឆ្នាំ 2021។ នោះមិនបានបញ្ឈប់ Aguero ក្នុងការចូលរួមការអបអរលើកពានជាមួយក្រុមជម្រើសជាតិអាហ្សង់ទីនសម្រាប់ការប្រកួត World Cup របស់ពួកគេនៅប្រទេសកាតាកាលពីចុងឆ្នាំ 2022 ហើយកីឡាករវ័យ 34 ឆ្នាំរូបនេះបានសារភាពថាគាត់អាចធ្វើរឿងដូចគ្នា ប្រសិនបើ City លើកពានអ្វីមួយម្តងទៀតក្នុងរដូវកាលនេះ។ Aguero បាននិយាយទៅកាន់ Stake.com ...
[ Continue reading ]Liverpool ត្រៀមកញ្ចប់ទឹកប្រាក់ 35លានសម្រាប់ Kalvin Phillips របស់ Man City
Liverpool កំពុងសម្លឹងមើលការផ្លាស់ប្តូរដ៏គួរឱ្យភ្ញាក់ផ្អើលមួយសម្រាប់ Kalvin Phillips ដែលអាចចាត់ទុកថាជាកីឡាករដែល Manchester City មិនសូវត្រូវការ បន្ទាប់ពីបានដកខ្លួនចេញពីការតាមយកតារាឆ្នើមរបស់ក្រុម Borussia Dortmund កីឡាករ Jude Bellingham ។ វាត្រូវបានគេបង្ហើបឲ្យយដឹងកាលពីដើមខែនេះថា ក្រុមហង្សក្រហមត្រូវបានដកខ្លួនចេញពីការដាក់ដេញថ្លៃចង់បានខ្សែបម្រើវ័យក្មេងរបស់ Dortmund ដោយផ្តល់ទំនុកចិត្តជាខ្លាំងឲ្យទៅ Man City ដែលហ៊ានចំណាយលុយច្រើន។ ការផ្លាស់ប្តូរដ៏រីករាយនេះហាក់ដូចជាកំពុងដំណើរការម្តងទៀតនៅរដូវក្តៅនេះ ខណៈដែល Daily Star កំពុងរាយការណ៍ថា Liverpool កំពុងសម្លឹងមើលខ្សែបម្រើរបស់ City ដើម្បីប៉ះប៉ូណតំបន់បម្រើរបស់ពួកគេ ពោលគឺ Kalvin Phillips ...
[ Continue reading ]Xavi ប្រាប់ពីអារម្មណ៍ពិតពេលឃើញ Messi ជួបគ្នាជាមួយ Sergio Busquets និង Jordi Alba
Xavi បាននិយាយលេងសើចនៅពេលដែលត្រូវបានសួរពីប្រតិកម្មទៅនឹងការជួបជុំអាហារពេលល្ងាចរបស់ Lionel Messi ជាមួយ Jordi Alba និង Sergio Busquets ចំពេលមានទំនាក់ទំនងរបស់ Barcelona ក្នុងការនាំយកវីវបុរសរបស់ក្លិបមកវិញ។ ខ្សែប្រយុទ្ធអាហ្សង់ទីនមិនទាន់ចុះហត្ថលេខាលើការបន្តជាមួយ Paris Saint-Germain ហើយការចាកចេញឥឡូវនេះមើលទៅទំនងជាកាន់តែខ្លាំងឡើង។ ចំពេលមានការរំពឹងទុកនៃការវិលត្រឡប់ទៅកាន់ Barca វិញ Messi ត្រូវបានគេប្រទះឃើញកំពុងទទួលទានអាហារពេលល្ងាចជាមួយអតីតមិត្តរួមក្រុម Busquets និង Alba កំឡុងពេលទៅលេងទីក្រុងក្នុងសប្តាហ៍នេះ។ ចំពោះរឿងនេះ Xavi បាននិយាយលេងសើចថា “ខ្ញុំបានទៅហូបបង្អែមជាមួយពួកគេបន្ទាប់ពីចប់អាហារពេលល្ងាច តែពួកគេមិនបានប្រាប់ខ្ញុំថាពួកគេបាននិយាយអ្វីខ្លះនោះទេ”។ Barcelona បានសារភាពជាសាធារណៈកាលពីប៉ុន្មានសប្តាហ៍មុនថាពួកគេចង់នាំយក Messi ...
[ Continue reading ]Kaoru Mitoma ទទួលស្គាល់ថា Aaron Wan-Bissaka ខ្លាំងពេកហើយ
ខ្សែបម្រើប្រយុទ្ធកំពុងឡើងជើង Kaoru Mitoma បានសារភាពថាបានរងបរាជ័យទាំងស្រុង នៅពេលដែលលេងទល់នឹង Aaron Wan-Bissaka ក្នុងការចាញ់របស់ Brighton នៅពាន FA Cup ក្រោមស្នាដៃក្រុម Manchester United ។ ក្រុមបិសាចក្រហមបានកក់កៅអីរបស់ពួកគេក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ FA Cup នៅខែមិថុនា បន្ទាប់ពីទទួលបានជ័យជំនះលើក្រុម Brighton ក្នុងការស៊ុតបាល់ប៉េណាល់ទីដ៏រំភើបនៅកីឡដ្ឋាន Wembley បន្ទាប់ពីក្រុមទាំងពីរត្រូវបានត្រឹមស្មើគ្នាក្នុងលទ្ធផល 0-0 បន្ទាប់ពីការប្រកួតរយៈពេល 120 នាទី។ Wan-Bissaka បានរក្សាទម្រង់លេងយ៉ាងតឹងរ៉ឹងលើ Mitoma កាលពីល្ងាចថ្ងៃអាទិត្យ ជាមួយនឹងស្នៀតលូកយកបាល់មួយចំនួនពេញការប្រកួត ...
[ Continue reading ]មិនចាំយូរទេ! Newcastle លត់ស្ពឹកមុខពេក ពេលនេះ Spurs ដកគ្រូទាំងគ្រូបណ្តោះអាសន្នចោលទៀត
លោក Cristian Stellini ដេលជាអ្នកមកជំនួសតំណែងលោក Antonio Conte ក្នុងលក្ខខណ្ឌបណ្តោះអាសន្នរហូតដល់ត្រឹមចុងរដូវកាល ពេលនេះហាក់គ្មានផ្តល់ការរីកចម្រើនដល់ក្រុមទាល់តែសោះ រហូតត្រូវបានក្លិបមាន់ខ្នាយមាស Tottenham Hotspurs បណ្តេញចេញដូចគ្នា ក្រោយរងបរាជ័យយ៉ាងស្ពឹកមុខក្រោមថ្វីជើងរបស់ក្រុម Newcastle United។ គ្រូបង្វឹកសញ្ជាតិអ៊ីតាលីបានលាឈប់ពីតួនាទីរបស់គាត់ជាជំនួយការគ្រូបង្វឹកដើម្បីជំនួសលោក Antonio Conte រហូតដល់ចុងបញ្ចប់នៃរដូវកាលនេះនៅពេលដែល Conte បានចាកចេញពីក្លិបកាលពីចុងខែមីនា ប៉ុន្តែមិនបានឃើញលទ្ធផលប្រសើរឡើងនោះទេ ខណៈដែល Spurs បច្ចុប្បន្នហាក់កាន់តែឆ្ងាយពីកៅអី Champions League ដោយឃ្លាតពីក្រុម top 4 រហូតទៅដល់6ពិន្ទុ។ ចំពោះការចាកចេញរបស់លោក Stellini នៅពេលនេះ ...
[ Continue reading ]Saka និង Martinelli ដើរតាមគន្លងរបស់ Ronaldo និង Rooney បន្ទាប់ពីរួមចំណែកតាមស្មើ Southampton
កីឡាករ Bukayo Saka និង Gabriel Martinelli របស់ Arsenal ពេលនេះបានផ្គូផ្គងកំណត់ត្រារបស់អតីតកីឡាករ Cristiano Ronaldo និង Wayne Rooney រួចស្រេចទៅហើយ។ Martinelli បានស៊ុតបាល់បញ្ចូលទីបន្ទាប់ពីការបញ្ជូនរបស់ Saka ដើម្បីតាមពីក្រោយមួយគ្រាប់មកវិញសម្រាប់ Arsenal ទល់នឹង Southampton ក្នុងពានរង្វាន់ Premier League ។ យោងតាម OptaJoe ជាមួយនឹងការស៊ុតបញ្ចូលទីរៀងៗខ្លួន និងការបញ្ជូនឲ្យដៃគូស៊ុតចូល ពេលនេះកីឡាករទាំងពីរបានក្លាយជាដៃគូទីពីរដែលមានអាយុ 21 ឆ្នាំឬក្រោម បន្ទាប់ពី ...
[ Continue reading ]Dalot នៅមិនស្រណុកក្នុងខ្លួន ទម្លាយការសម្ងាត់របស់ Man Utd មួយភ្លាម ក្រោយឈ្នះ Brighton
បន្ទាប់ពីឃើញថាក្រុមបិសាចក្រហមបានយកឈ្នះក្រុម Brighton ក្នុងការប្រកួត FA Cup វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រកាលពីពេលថ្មីៗនេះ ស្រាប់តែខ្សែការពារ Diogo Dalot បានបង្ហើបថា Manchester United បានអនុវត្តការស៊ុតបាល់ប៉េណាល់ទីពេញមួយរដូវកាលមកហើយ។ ក្រុមបិសាចក្រហមដែលបានឈ្នះពានរង្វាន់ Carabao Cup ក្នុងឆ្នាំ 2023 រួចហើយនោះ បានឈានទៅដល់វគ្គផ្តាច់ព្រ័ត្រដ៏សំខាន់មួយទៀត ដែលពួកគេនឹងប្រឈមមុខនឹងគូប្រជែងអ្នកជិតខាង Manchester City បន្ទាប់ពីយកឈ្នះលើក្រុម Brighton ក្នុងការប្រកួតដ៏អស្ចារ្យនៅកីឡដ្ឋាន Wembley ក្នុងការទាត់បាល់កាត់សេចក្តី 11 ម៉ែត្រ ក្រោយមិនអាចរកអ្នកឈ្នះឃើញក្នុងការប្រកួតរយះពេល 120នាទីពេញ។ ខ្សែការពារសញ្ជាតិព័រទុយហ្គាល់ Dalot ...
[ Continue reading ]