Barcelona អាចនឹងបង្ខំចិត្តលក់ Raphinha ចេញ ទោះទើបទិញមកក៏ដោយ

អ្នកមានបុណ្យ FC Barcelona អាចនឹងត្រូវបង្ខំចិត្តលក់កីឡាករចំណូលថ្មី​ Raphinha នៅចុងរដូវកាលនេះ ថ្វីត្បិតតែក្លិបទើបបានជះលុយទិញយកខ្សែប្រយុទ្ធស្លាបស្តាំរូបនេះមកពីក្រុម​ Leeds មិនទាន់បានមួយរដូវកាលក៏ដោយ។

ក្លិបក៏ចង់ចំណាយពេលដើម្បីឲ្យគេអភិវឌ្ឍខ្លួនដែរ ប៉ុន្តែបើមើលស្ថានភាពហិរញ្ញវត្ថុបច្ចុប្បន្ន ក៏ដូចជាដំណឹងដែរថា​ Barcelona ចង់បើកផ្លូវស្វាគមន៍វីរបុរស Lionel Messi ត្រឡប់មកទ្រនំចាស់វិញ ការលក់ Raphinha ចេញគឺជាជម្រើសតែមួយគត់ដែលគេអាចធ្វើបាន ទោះបីកីឡាកររូបនេះត្រូវបានយកមកដើម្បីជំនួសតំណែងរបស់កីឡាករដែលរបួសគ្រប់ពេល Ousmane Dembele ។ ការចាកចេញរបស់ Raphinha អាចចាត់ទុកថាជារឿងមួយដែលល្អសម្រាប់ Barcelona ព្រោះកីឡាករប្រេស៊ីលរូបនេះបានទាក់ទាញចំណាប់អារម្មណ៍ក្រុមធំៗជាច្រើននៅលីកកំពូលអង់គ្លេសដែលហ៊ានចំណាយប្រាក់ច្រើន ដូចជា Tottenham, Arsenal ក៏ដូចជាសេដ្ឋីជាន់ថ្មី Newcastle United ផងដែរ៕