ក្រុមកាំភ្លើងធំបានទទួលរងនូវរាត្រីដ៏លំបាកទទួលយកមួយ ក្រោយរងបរាជ័យក្នុងដីរបស់ក្រុម Manchester City ក្នុងការប្រកួតកំណត់ជោគវាសនានាក្របខ័ណ្ឌ Premier League ប៉ុន្តែលទ្ធផលកាលពីថ្ងៃពុធបានបញ្ជាក់ពីការបញ្ចប់ចំណាត់ថ្នាក់កំពូលទាំងបួន។

ក្រុម Manchester City បានយកឈ្នះលើក្រុម Arsenal ក្នុងលទ្ធផល 4-1 ជាមួយនឹងលទ្ធផលដែលមើលឃើញថាក្រុមរបស់លោក Pep Guardiola ទទួលបន្ទុកកាន់តែធ្ងន់ក្នុងការប្រជែងដណ្តើមពាន។ ប៉ុន្តែមានដំណឹងល្អមួយចំនួនសម្រាប់ Arsenal ដែលលេចចេញមកពីកីឡដ្ឋាន City Ground។ ការបរាជ័យរបស់ Brighton ក្រោមស្នាដៃក្រុម Nottingham Forest បានបញ្ជាក់ថា Arsenal នឹងបញ្ចប់ក្នុងចំណាត់ថ្នាក់កំពូលទាំងបួននៅរដូវកាលនេះ ហើយដូច្នេះក្រុមរបស់លោក Mikel Arteta បានធានាបាននូវកៅអីមួយសម្រាប់ការប្រកួតបាល់ទាត់អឺរ៉ុប Champions League នៅរដូវកាលក្រោយ។

Arsenal ត្រលប់មកវិញក្នុងការប្រកួតប្រជែងកំពូលរបស់អឺរ៉ុបជាលើកដំបូងចាប់តាំងពីរដូវកាល 2016-17។ វាជាដំណឹងល្អតែមួយគត់ក្នុងរាត្រីដ៏លំបាកសម្រាប់ក្រុមកាំភ្លើងធំ។ ការបរាជ័យក្រោមស្នាដៃក្រុម Manchester City មានន័យថាការនាំមុខរបស់ពួកគេនៅលើកំពូលតារាងត្រូវបានកាត់បន្ថយត្រឹមតែពីរពិន្ទុប៉ុណ្ណោះ។ ក្រុមរបស់លោក Pep Guardiola ក៏មានការប្រកួតចំនួនពីរក្នុងដៃនៅលើក្រុមកាំភ្លើងធំផងដែរ ហើយបានក្លាយជាក្រុមដែលមានភាគរយច្រើនបំផុតក្នុងការបន្ត និងក្លាយជាម្ចាស់ជើងឯកពានក្នុងលីកកំពូលអង់គ្លេសម្តងទៀត៕
ប្រភព : GOAL