Xavi បាននិយាយលេងសើចនៅពេលដែលត្រូវបានសួរពីប្រតិកម្មទៅនឹងការជួបជុំអាហារពេលល្ងាចរបស់ Lionel Messi ជាមួយ Jordi Alba និង Sergio Busquets ចំពេលមានទំនាក់ទំនងរបស់ Barcelona ក្នុងការនាំយកវីវបុរសរបស់ក្លិបមកវិញ។

ខ្សែប្រយុទ្ធអាហ្សង់ទីនមិនទាន់ចុះហត្ថលេខាលើការបន្តជាមួយ Paris Saint-Germain ហើយការចាកចេញឥឡូវនេះមើលទៅទំនងជាកាន់តែខ្លាំងឡើង។ ចំពេលមានការរំពឹងទុកនៃការវិលត្រឡប់ទៅកាន់ Barca វិញ Messi ត្រូវបានគេប្រទះឃើញកំពុងទទួលទានអាហារពេលល្ងាចជាមួយអតីតមិត្តរួមក្រុម Busquets និង Alba កំឡុងពេលទៅលេងទីក្រុងក្នុងសប្តាហ៍នេះ។ ចំពោះរឿងនេះ Xavi បាននិយាយលេងសើចថា “ខ្ញុំបានទៅហូបបង្អែមជាមួយពួកគេបន្ទាប់ពីចប់អាហារពេលល្ងាច តែពួកគេមិនបានប្រាប់ខ្ញុំថាពួកគេបាននិយាយអ្វីខ្លះនោះទេ”។

Barcelona បានសារភាពជាសាធារណៈកាលពីប៉ុន្មានសប្តាហ៍មុនថាពួកគេចង់នាំយក Messi មកក្លឹបវិញ ហើយត្រូវបានគេនិយាយថាកំពុងស្ថិតក្នុងការចរចារយ៉ាងសកម្មដើម្បីទទួលបានការត្រលប់មកវិញដ៏រំភើបសម្រាប់កីឡាករដែលបានបង្កើតប្រវត្តិសាស្ត្រជាច្រើនសម្រាប់ក្លិប។ ទោះជាយ៉ាងណាក៏ដោយ ស្ថានភាពហិរញ្ញវត្ថុដ៏អាក្រក់របស់ពួកគេគឺជាឧបសគ្គដ៏សំខាន់មួយ ហើយបទប្បញ្ញត្តិរបស់ FFP នៃ La Liga ធ្វើឲ្យបញ្ហាកាន់តែស្មុគស្មាញ។ អ្នកចាត់ការរបស់ Barcelona បានបង្ហើបបន្ថែមជុំវិញបញ្ហាជាមួយ La Liga ថា “នេះជាសំណួរសម្រាប់ប្រធាន La Liga មិនមែនសម្រាប់ខ្ញុំទេ ដូចនេះអ្នកសួរខុសមនុស្សហើយ។ ច្បាប់ទម្លាប់ទាំងនោះជារឿងដេលយើងត្រូវតែដោះស្រាយឲ្យបានកាន់តែឆាប់”៕