Liverpool ត្រៀមកញ្ចប់ទឹកប្រាក់ 35លានសម្រាប់ Kalvin Phillips របស់ Man City

Liverpool កំពុងសម្លឹងមើលការផ្លាស់ប្តូរដ៏គួរឱ្យភ្ញាក់ផ្អើលមួយសម្រាប់ Kalvin Phillips ដែលអាចចាត់ទុកថាជាកីឡាករដែល Manchester City មិនសូវត្រូវការ បន្ទាប់ពីបានដកខ្លួនចេញពីការតាមយកតារាឆ្នើមរបស់ក្រុម Borussia Dortmund កីឡាករ Jude Bellingham ។

វាត្រូវបានគេបង្ហើបឲ្យយដឹងកាលពីដើមខែនេះថា ក្រុមហង្សក្រហមត្រូវបានដកខ្លួនចេញពីការដាក់ដេញថ្លៃចង់បានខ្សែបម្រើវ័យក្មេងរបស់ Dortmund ដោយផ្តល់ទំនុកចិត្តជាខ្លាំងឲ្យទៅ​ Man City ដែលហ៊ានចំណាយលុយច្រើន។ ការផ្លាស់ប្តូរដ៏រីករាយនេះហាក់ដូចជាកំពុងដំណើរការម្តងទៀតនៅរដូវក្តៅនេះ ខណៈដែល Daily Star កំពុងរាយការណ៍ថា Liverpool កំពុងសម្លឹងមើលខ្សែបម្រើរបស់ City ដើម្បីប៉ះប៉ូណតំបន់បម្រើរបស់ពួកគេ ពោលគឺ Kalvin Phillips ដែលត្រូវបានលោក Pep Guardiola ទុកចោលសឹងតែមួយរដូវកាលមកនេះ។

កីឡាករវ័យ 27 ឆ្នាំរូបនេះបានផ្លាស់មកពី Leeds នៅរដូវក្តៅក្នុងតម្លៃប្រហែល 45 លានផោន ប៉ុន្តែបានបរាជ័យក្នុងការរស់នៅតាមតម្លៃនោះនៅក្នុងបរិយាកាសថ្មីរបស់គាត់។ Phillips មិនបានចាប់ផ្តើមការប្រកួតនៅរដូវកាលនេះក្រោមការដឹកនាំរបស់លោក Guardiola ទាល់តែសោះ ហើយថែមទាំងត្រូវបានអ្នកចាត់ការរបស់គាត់មិនពេញចិត្តចំពោះបញ្ហាកាយសម្បទាក្រោយចប់ព្រឹត្តិការណ៍ World Cup។ ខ្សែបម្រើរូបនេះបានបង្ហាញខ្លួនត្រឹមតែ 7 ប្រកួតក្នុងលីក ខណៈដែលការវ៉ាដាច់ Rodri ដើម្បីដណ្តើមតំណែងជម្រើស 11នាក់ដំបូងហាក់ដូចជាកិច្ចការដែលមិនអាចទៅរួចនោះឡើយ៕