លុយមិនប្រាកដថាអាចធ្វើអ្វីគ្រប់យ៉ាងនោះទេ! ខ្សែប្រយុទ្ធស្លាបរបស់ Barcelona មួយរូបសម្រេចបដិសេដសំណើរ 200 លានអឺរ៉ូពីក្លឹបយក្សនៅអារ៉ាប៊ីសាអូឌីត

កីឡាករ Ousmane Dembele ត្រូវបានគេរាយការណ៍ថាបានបដិសេធសំណើរដែលមានតម្លៃមហាសាលរហូតដល់ទៅ 200 លានអឺរ៉ូ ពីក្លឹបបាល់ទាត់ Al-Nassr ដែលស្ទើរតែធ្វើឲ្យគេក្លាយជាមិត្តរួមក្រុមរបស់ Cristiano Ronaldo ទៅហើយ។ ខ្សែប្រយុទ្ធស្លាបសញ្ជាតិបារាំងរូបនេះនៅតែស្ថិតក្នុងជម្រើសនៅឯក្លឹប Barcelona ដោយក្លឹបយក្សកាតាឡានសង្ឃឹមថានឹងបន្តកិច្ចព្រមព្រៀងរបស់គាត់។ ម្ចាស់ជើងឯក World Cup កាលពីឆ្នាំ 2018 រូបនេះបានបញ្ជាក់យ៉ាងច្បាស់ថា ចំណង់ចំណូលចិត្តរបស់គាត់គឺការបន្តស្នាក់នៅកីឡដ្ឋាន Camp Nou។ Al-Nassr សង្ឃឹមថានឹងទាញយកអត្ថប្រយោជន៍ពីភាពមិនច្បាស់លាស់ជុំវិញអនាគតរបស់ Dembele ដោយដាក់ការដេញថ្លៃដែលគ្រប់គ្រាន់សម្រាប់តម្លៃផ្តាច់កុងត្រា 50 លានអឺរ៉ូ នៅក្នុងកិច្ចព្រមព្រៀងបច្ចុប្បន្នរបស់គាត់។ ក្លឹប​អារ៉ាប៊ីសាអូឌីត​ដែល​ចំណាយ​ប្រាក់​ច្រើន​សម្រាប់ Ronaldo និង​អតីត​តារាឆ្នើម ...

[ Continue reading ]

មិនមានអ្នកចាំទីដៃទីមួយពិតមែន តែហេតុអ្វីបានជា Andre Onana សម្រេចមិនពាក់អាវលេខ 1 សម្រាប់ Man Utd ទៅវិញ?

អ្នកចាំទីចំណូលថ្មីរបស់ក្រុម Manchester United កីឡាករ Andre Onana បានសម្រេចទម្លាយពីដើមហេតុដែលខ្លួនសម្រេចពាក់អាវលេខ 24 ទាំងដែលអាវលេខ 1 ដែលជាអាវប្រចាំត្រកូលរបស់អ្នកចាំទីស្ទើរគ្រប់រូបនៅលើពិភពលោកកំពុងប្រើប្រាស់មិនទាន់មានអ្នកប្រើប្រាស់នៅ Man Utd។ នៅពេលចូលរួមជាមួយ Manchester United ពី Inter Milan ក្នុងតម្លៃផ្ទេរ 48 លានផោន Onana បានបង្កើតជាការងឿងឆ្ងល់មួយដ៏ធំសម្រាប់អ្នកគាំទ្រក្រុមបិសាចក្រហម ដោយជ្រើសរើសអាវលេខ 24 នៅក្លឹបថ្មីរបស់គាត់ ទាំងដែលអាវលេខ 1 ត្រូវបានផ្សារភ្ជាប់ជាប្រវត្តិសាស្ត្រជាមួយអ្នកចាំទីរួមទាំង Edwin van der Sar, ...

[ Continue reading ]

Arsenal ប្រុងលក់ Martinelli ដើម្បីសន្សំលុយទិញ Kylian Mbappe

Arsenal កំពុងរៀបចំការដេញថ្លៃយ៉ាងស្វាហាប់ដើម្បីចុះហត្ថលេខាលើកំពូលខ្សែប្រយុទ្ធ Kylian Mbappe ហើយថែមទាំងសុខចិត្តហ៊ានដល់ថ្នាក់ដាក់លក់កីឡាករ Gabriel Martinelli ដើម្បីធ្វើឱ្យក្តីស្រម៉ៃមួយនេះកើតឡើង។ Arsenal កំពុងពិចារណាលើការពិតដែលថា Mbappe បាននិយាយជាសាធារណៈក្នុងន័យវិជ្ជមានអំពីក្លឹប ហើយត្រូវបានគេនិយាយថាពេញចិត្តការផ្លាស់ប្តូរទៅកាន់ក្រុមកាំភ្លើងធំជាងគូប្រជែង Premier League របស់ពួកគេ។ Chelsea ត្រូវបានគេនិយាយថាកំពុងបង្ហាញចំណាប់អារម្មណ៍លើគាត់ ប៉ុន្តែយោងទៅតាម Football Transfers អះអាងថា Arsenal សង្ឃឹមថានឹងទាក់ទាញ PSG ឱ្យលក់ Mbappe ហើយសុខចិត្តលក់ Martinelli ដើម្បីប្រមូលថវិកាគ្រប់គ្រាន់ដើម្បីឱ្យពួកគេអាចទិញគាត់បាន។ Mbappe បច្ចុប្បន្ន​កំពុង​ស្ថិត​នៅ​ក្នុងដំណាក់កាលដ៏ច្របូកច្របល់ជាមួយ​ក្រុម PSG។ ខ្សែប្រយុទ្ធសញ្ជាតិបារាំងរូបនេះបានជូនដំណឹងដល់ក្លឹបថាគេមានបំណងចាកចេញនៅចុងបញ្ចប់នៃរដូវកាលក្រោយ ...

[ Continue reading ]

កីឡាកររបស់ក្រុម Rooney ពីរនាក់ត្រូវបានព្យួរឈ្មោះមិនឲ្យលេងដោយសារជាប់ពាក់ព័ន្ធការរើសអើងជាតិសាសន៍

DC United បានប្រកាសថា កីឡាករពីរនាក់រួមមាន Taxi Fountas និង Nigel Robertha ត្រូវបានព្យួរពីការងារ ចំពេលមានរបាយការណ៍អំពីការចោទប្រកាន់ទៅនឹងការរើសអើងពូជសាសន៍។ The Athletic មានរបាយការណ៍ដែលពន្យល់ថាភាគី MLS បានព្យួរក្រុមទាំងពីរសម្រាប់ការរំលោភលើគោលការណ៍របស់លីក។ ក្លឹបក៏បាននិយាយផងដែរថា ពួកគេបានរាយការណ៍អំពីបញ្ហានេះភ្លាមៗទៅកាន់ការិយាល័យរបស់លីកបាល់ទាត់អាមេរិក ដែលនៅពេលនោះ MLS បានចាប់ផ្តើមប្រមូលព័ត៌មានដែលមានទាំងអស់។ សេចក្តីថ្លែងការណ៍នេះមិនបាននិយាយអំពីហេតុផលនៅពីក្រោយការព្យួរកីឡាករនីមួយៗនោះទេ ប៉ុន្តែរបាយការណ៍បានដកស្រង់ប្រភពដែលអះអាងថា Fountas ត្រូវបានចោទប្រកាន់ពីបទធ្វើអត្ថាធិប្បាយប្រកាន់ពូជសាសន៍ចំពោះ Robertha អំឡុងពេលហ្វឹកហាត់នាពេលថ្មីៗនេះ។ បន្ទាប់​មក Robertha ត្រូវ​បាន​គេ​ចោទ​ប្រកាន់​ថា​បានប្រើអំពើហិង្សាទៅលើ Fountas ជាការតបតទៅវិញ៕

[ Continue reading ]

Bruno Fernandes ត្រូវបានតែងតាំងជាប្រធានក្រុមរបស់បិសាចក្រហមពេញលេញហើយ!

ខ្សែបម្រើប្រយុទ្ធឆ្នើម Bruno Fernandes ត្រូវបានតែងតាំងជាប្រធានក្រុមអចិន្ត្រៃយ៍របស់ក្លឹបបិសាចក្រហម Manchester United មិនដល់មួយសប្តាហ៍បន្ទាប់ពី Harry Maguire ត្រូវបានដកហូតតំណែងជាប្រធានក្រុម។ Manchester United បានបញ្ជាក់ជាផ្លូវការថា Bruno Fernandes នឹងក្លាយជាប្រធានក្រុមសម្រាប់រដូវកាល 2023-2024 ខាងមុខនេះ។ ខ្សែបម្រើប្រយុទ្ធរូបនេះត្រូវបានរ៉ាប់រងតំណែងជាប្រធានក្រុមសម្រាប់ភាគច្រើននៃរដូវកាលមុន ខណៈដែល Harry Maguire បានបាត់បង់តំណែងជម្រើសដំបូងរបស់គាត់នៅក្នុងក្រុមរបស់លោក Erik ten Hag។ កាលពីសប្តាហ៍មុន Maguire បានបង្ហាញថាគាត់ត្រូវបានប្រាប់ដោយ Erik ten Hag ថាគាត់មិនមែនជាប្រធានក្លឹបទៀតទេ ដែលជាការសម្រេចចិត្តដ៏ធំចុងក្រោយរបស់អ្នកចាត់ការទូទៅរបស់ ...

[ Continue reading ]

ពេញលេងហើយ Inter Miami! ក្លឹបរបស់ David Beckham ប្រកាសជាផ្លូវការពីការមកដល់របស់ Jordi Alba

ក្លឹបបាល់ទាត់ Inter Miami បានប្រកាសពីការចុះហត្ថលេខាលើអតីតវីរបុរសក្លឹប Barcelona Jordi Alba ដោយបានជុំគ្នាម្តងទៀតជាមួយ Lionel Messi និង Sergio Busquets ក្នុងលីកកំពូលអាមេរិក Major League Soccer ។ Inter បាន​ប្រកាស​ទិញ​យក Alba ភ្លាមៗបន្ទាប់​ពី​​ការ​ចុះ​ហត្ថលេខា​លើ Messi និង Busquets។ គាត់​បាន​ចុះ​កុងត្រា​មួយ​រដូវ​កាល ប៉ុន្តែ​ក្លឹប​មាន​ជម្រើស​ក្នុង​ការ​បន្ត​កុងត្រា​នេះ​មួយ​ឆ្នាំ​ទៀត។ Alba ប្រហែលជាមិនមែនជាអតីតកីឡាករចុងក្រោយរបស់ Barcelona ដែលបានផ្លាស់ទៅនោះទេ ដោយមានរបាយការណ៍បង្ហាញថា Miami ចង់ល្បួង ...

[ Continue reading ]

Aston Villa ព្រមព្រៀងតម្លៃ 60 លានអឺរ៉ូសម្រាប់ការផ្ទេររបស់ Moussa Diaby ពី Bayer Leverkusen

Aston Villa បានសម្រេចនូវកិច្ចព្រមព្រៀងតម្លៃ 60 លានអឺរ៉ូជាមួយក្លឹប Bayer Leverkusen សម្រាប់ Moussa Diaby ដែលបានបដិសេធសំណើរពីក្លឹបជាច្រើននៅអារ៉ាប៊ីសាអូឌីតដើម្បីចូលរួមនៅលីកកំពូលអង់គ្លេស Premier League។ Diaby នឹងត្រូវបង្ហាញជាការនាំយកថ្មីរបស់ Aston Villa នាពេលដ៏ខ្លីខាងមុខ នេះបើយោងតាមរបាយការណ៍បានទម្លាយ។  Aston Villa នឹងចុះហត្ថលេខាលើកីឡាករវ័យ 24 ឆ្នាំក្នុងកិច្ចសន្យារយៈពេល 5 ឆ្នាំ។ អតីតតារាឆ្នើមរបស់ PSG គ្រោងនឹងចូលរួមប្រកួតក្នុងក្របខណ្ឌ Europa Conference League ក្នុងវគ្គ Play-off ...

[ Continue reading ]

Pochettino ផ្តល់ដំណឹងល្អជុំវិញសុខភាពរបស់ Reece James

Mauricio Pochettino បានចែករំលែកព័ត៌មានរបួសជាវិជ្ជមានលើ Reece James បន្ទាប់ពី Chelsea យកឈ្នះក្រុម Wrexham 5-0 ក្នុងការប្រកួតមិត្តភាពមុនបើករដូវកាលដំបូងរបស់ពួកគេ។ ក្រុមតោខៀវបានចាប់ផ្តើមដំណើរទេសចរណ៍នៅសហរដ្ឋអាមេរិករបស់ពួកគេយ៉ាងល្អ ខណៈដែលពួកគេបានកត់ត្រាជ័យជម្នះដ៏គួរឱ្យជឿជាក់លើក្រុម League Two ។ នៅក្នុងការប្រកួតដំបូងរបស់ Pochettino ជាអ្នកចាត់ការថ្មី កីឡាករ Ian Maatsen ស៊ុតបញ្ចូលទីបានពីរគ្រាប់ក្នុងតង់ទីមួយ ខណៈដែល Conor Gallagher, Ben Chilwell និង Christopher Nkunku រកបានគោលដៅបន្ទាប់ពីសម្រាកតង់ទីមួយរួចមក។ ទោះ​ជា​យ៉ាង​ណា ពួក​គេ​ត្រូវ​ទៅ​ទីវាល​ដោយ​គ្មានវត្តមាន​របស់ ...

[ Continue reading ]

Erik ten Hag ចង់ឲ្យ Man Utd កាន់តែកាចជាងមុនសម្រាប់រដូវកាលនេះ

Erik ten Hag បានរំលឹកឡើងវិញពីតម្រូវការរបស់ Manchester United ដើម្បីឱ្យកាន់តែកាចសាហាវឃោរឃៅ នៅពេលប្រយុទ្ធ បន្ទាប់ពីក្រុមរបស់គាត់បានយកឈ្នះលើក្រុម Lyon ក្នុងការប្រកួតមិត្តភាពមុនបើករដូវកាល។ បន្ទាប់ពីទទួលជ័យជម្នះក្នុងលទ្ធផល 1-0 លើ Lyon យ៉ាងលំបាកវេទនា Ten Hag បានសង្កត់ធ្ងន់ថាក្រុមចាំបាច់ត្រូវដោះស្រាយផ្នែកមួយនៃការព្រួយបារម្ភពីរដូវកាលមុន ប៉ុន្តែបានបង្ហាញពីការពេញចិត្តរបស់គាត់ជាមួយនឹងទម្រង់លេងទូទៅ។ Ten Hag បានប្រាប់ MUTV ក្រោយចប់ការប្រកួតថា “ខ្ញុំបានឃើញភាពវិជ្ជមានជាច្រើន។ ដូច្នេះវាជាការរីករាយក្នុងការមើល វាគឺជារបៀបដែលយើងចង់ឃើញក្រុមរបស់យើង។ យើងមានសក្ដានុពលជាច្រើន មានភាពស្វាហាប់ ដូច្នេះវាគឺជាការប្រកួតដ៏ល្អមួយ។ កាលពីតង់ទីមួយ តើយើងចាប់ផ្តើមដោយរបៀបណា? ឱកាសដ៏ធំចំនួន ...

[ Continue reading ]

Crystal Palace សម្រេចដាក់តម្លៃចំៗសម្រាប់ខ្សែបម្រើ Doucoure ចំពេល Liverpool នឹង PSG កំពុងចាប់អារម្មណ៍

Liverpool ឬ Paris Saint-Germain នឹងត្រូវចំណាយយ៉ាងហោចណាស់ 70 លានផោន ប្រសិនបើពួកគេចង់ចុះហត្ថលេខាលើ Cheick Doucoure ពី Crystal Palace។ យោងតាមសារព័ត៌មាន Daily Mail បានឲ្យដឹងថា ក្លឹប Crystal Palace បានដាក់តម្លៃប្រាក់យ៉ាងខ្ពស់ទៅលើខ្សែបម្រើដែលពួកគេបានចុះហត្ថលេខាកាលពី 12 ខែមុនពីក្លឹប Lens ក្នុងតម្លៃ 26 លានផោន។ Doucoure រីករាយនឹងរដូវកាលដំបូងដ៏ល្អនៅកីឡដ្ឋាន Selhurst Park ហើយនៅតែមានរយៈពេល 4 ឆ្នាំទៀតលើកិច្ចសន្យារបស់គាត់។ ...

[ Continue reading ]