Arsenal ប្រុងលក់ Martinelli ដើម្បីសន្សំលុយទិញ Kylian Mbappe

Arsenal កំពុងរៀបចំការដេញថ្លៃយ៉ាងស្វាហាប់ដើម្បីចុះហត្ថលេខាលើកំពូលខ្សែប្រយុទ្ធ Kylian Mbappe ហើយថែមទាំងសុខចិត្តហ៊ានដល់ថ្នាក់ដាក់លក់កីឡាករ Gabriel Martinelli ដើម្បីធ្វើឱ្យក្តីស្រម៉ៃមួយនេះកើតឡើង។

Arsenal កំពុងពិចារណាលើការពិតដែលថា Mbappe បាននិយាយជាសាធារណៈក្នុងន័យវិជ្ជមានអំពីក្លឹប ហើយត្រូវបានគេនិយាយថាពេញចិត្តការផ្លាស់ប្តូរទៅកាន់ក្រុមកាំភ្លើងធំជាងគូប្រជែង Premier League របស់ពួកគេ។ Chelsea ត្រូវបានគេនិយាយថាកំពុងបង្ហាញចំណាប់អារម្មណ៍លើគាត់ ប៉ុន្តែយោងទៅតាម Football Transfers អះអាងថា Arsenal សង្ឃឹមថានឹងទាក់ទាញ PSG ឱ្យលក់ Mbappe ហើយសុខចិត្តលក់ Martinelli ដើម្បីប្រមូលថវិកាគ្រប់គ្រាន់ដើម្បីឱ្យពួកគេអាចទិញគាត់បាន។

Mbappe បច្ចុប្បន្ន​កំពុង​ស្ថិត​នៅ​ក្នុងដំណាក់កាលដ៏ច្របូកច្របល់ជាមួយ​ក្រុម PSG។ ខ្សែប្រយុទ្ធសញ្ជាតិបារាំងរូបនេះបានជូនដំណឹងដល់ក្លឹបថាគេមានបំណងចាកចេញនៅចុងបញ្ចប់នៃរដូវកាលក្រោយ ប៉ុន្តែស្តេចត្រាញ់នៃបាល់ទាត់ប្រទេសបារាំង ចង់ដកគាត់ចេញឥឡូវនេះដើម្បីទទួលបានតម្លៃផ្ទេរទាន់រូបគេនៅមានកុងត្រាជាមួយក្លឹប៕