Erik ten Hag ចង់ឲ្យ Man Utd កាន់តែកាចជាងមុនសម្រាប់រដូវកាលនេះ

Erik ten Hag បានរំលឹកឡើងវិញពីតម្រូវការរបស់ Manchester United ដើម្បីឱ្យកាន់តែកាចសាហាវឃោរឃៅ នៅពេលប្រយុទ្ធ បន្ទាប់ពីក្រុមរបស់គាត់បានយកឈ្នះលើក្រុម Lyon ក្នុងការប្រកួតមិត្តភាពមុនបើករដូវកាល។

បន្ទាប់ពីទទួលជ័យជម្នះក្នុងលទ្ធផល 1-0 លើ Lyon យ៉ាងលំបាកវេទនា Ten Hag បានសង្កត់ធ្ងន់ថាក្រុមចាំបាច់ត្រូវដោះស្រាយផ្នែកមួយនៃការព្រួយបារម្ភពីរដូវកាលមុន ប៉ុន្តែបានបង្ហាញពីការពេញចិត្តរបស់គាត់ជាមួយនឹងទម្រង់លេងទូទៅ។

Ten Hag បានប្រាប់ MUTV ក្រោយចប់ការប្រកួតថា “ខ្ញុំបានឃើញភាពវិជ្ជមានជាច្រើន។ ដូច្នេះវាជាការរីករាយក្នុងការមើល វាគឺជារបៀបដែលយើងចង់ឃើញក្រុមរបស់យើង។ យើងមានសក្ដានុពលជាច្រើន មានភាពស្វាហាប់ ដូច្នេះវាគឺជាការប្រកួតដ៏ល្អមួយ។ កាលពីតង់ទីមួយ តើយើងចាប់ផ្តើមដោយរបៀបណា? ឱកាសដ៏ធំចំនួន 3 តាំងពីដើមមក អ្នកត្រូវតែស៊ុតបញ្ចូលទី តែយើងបែរជាភ្លាត់ទៅវិញ។ នោះគឺជាបញ្ហារបស់យើងរួចទៅហើយកាលពីឆ្នាំមុន ហើយយើងត្រូវដឹងថា យើងត្រូវមានភាពឃោរឃៅ និងច្បាស់លាស់បន្ថែមទៀតនៅក្នុងស្ថានភាពទាំងនោះ”