Pochettino ផ្តល់ដំណឹងល្អជុំវិញសុខភាពរបស់ Reece James

Mauricio Pochettino បានចែករំលែកព័ត៌មានរបួសជាវិជ្ជមានលើ Reece James បន្ទាប់ពី Chelsea យកឈ្នះក្រុម Wrexham 5-0 ក្នុងការប្រកួតមិត្តភាពមុនបើករដូវកាលដំបូងរបស់ពួកគេ។

ក្រុមតោខៀវបានចាប់ផ្តើមដំណើរទេសចរណ៍នៅសហរដ្ឋអាមេរិករបស់ពួកគេយ៉ាងល្អ ខណៈដែលពួកគេបានកត់ត្រាជ័យជម្នះដ៏គួរឱ្យជឿជាក់លើក្រុម League Two ។ នៅក្នុងការប្រកួតដំបូងរបស់ Pochettino ជាអ្នកចាត់ការថ្មី កីឡាករ Ian Maatsen ស៊ុតបញ្ចូលទីបានពីរគ្រាប់ក្នុងតង់ទីមួយ ខណៈដែល Conor Gallagher, Ben Chilwell និង Christopher Nkunku រកបានគោលដៅបន្ទាប់ពីសម្រាកតង់ទីមួយរួចមក។ ទោះ​ជា​យ៉ាង​ណា ពួក​គេ​ត្រូវ​ទៅ​ទីវាល​ដោយ​គ្មានវត្តមាន​របស់ James ដែល​មិន​បាន​ជិះ​យន្តហោះ​ជាមួយ​ក្រុម​ដោយ​សារ​តែ​មាន​ជំងឺ។ កីឡាករ​សញ្ជាតិ​អង់គ្លេស​ក៏​បាន​ទទួល​ការ​ស្កែន​បញ្ហា​ជង្គង់​មុន​ពេល​ធ្វើ​ដំណើរ​ដែរ។

ទោះជាយ៉ាងណាក៏ដោយ ខ្សែការពារស្តាំរូបនេះបានបង្ហោះជារូបនៅក្នងបណ្តាញសង្គម Instagram ដែលមានសរសេរថាថា “c you soon” រួមជាមួយនឹងរូបសញ្ញាទង់ជាតិអាមេរិក ដើម្បីបង្ហាញថាគាត់នឹងធ្វើដំណើរមកអាមេរិកដើម្បីចូលរួមជាមួយមិត្តរួមក្រុមរបស់គាត់។ Pochettino បានបញ្ជាក់អំពីវត្តមានរបស់ James ក្រោយការប្រកួតដែរដោយបាននិយាយថា “គាត់នឹងហោះហើរឆាប់ៗនេះ ហើយគាត់នឹងចូលរួមជាមួយក្រុមឆាប់ៗនេះ”