Aston Villa បានសម្រេចនូវកិច្ចព្រមព្រៀងតម្លៃ 60 លានអឺរ៉ូជាមួយក្លឹប Bayer Leverkusen សម្រាប់ Moussa Diaby ដែលបានបដិសេធសំណើរពីក្លឹបជាច្រើននៅអារ៉ាប៊ីសាអូឌីតដើម្បីចូលរួមនៅលីកកំពូលអង់គ្លេស Premier League។

Diaby នឹងត្រូវបង្ហាញជាការនាំយកថ្មីរបស់ Aston Villa នាពេលដ៏ខ្លីខាងមុខ នេះបើយោងតាមរបាយការណ៍បានទម្លាយ។ Aston Villa នឹងចុះហត្ថលេខាលើកីឡាករវ័យ 24 ឆ្នាំក្នុងកិច្ចសន្យារយៈពេល 5 ឆ្នាំ។ អតីតតារាឆ្នើមរបស់ PSG គ្រោងនឹងចូលរួមប្រកួតក្នុងក្របខណ្ឌ Europa Conference League ក្នុងវគ្គ Play-off នៅរដូវកាលក្រោយ។ ដំណើរទស្សនកិច្ចដើម្បីពិនិត្យសុខភាព ហើយបន្ទាប់មកការចុះហត្ថលេខារបស់គាត់ត្រូវតែធ្វើឡើងក្នុងរយៈពេល 48 ម៉ោងបន្ទាប់។

ខ្សែប្រយុទ្ធស្លាបសញ្ជាតិបារាំងត្រូវបានគេរាយការណ៍ថាបានច្រានចោលសំណើពីក្លឹបអារ៉ាប៊ីសាអូឌីត ខណៈគាត់ពេញចិត្តការផ្លាស់ទៅលេងនៅ Premier League និងប្រកួតប្រជែងនៅអឺរ៉ុប។ ខ្សែប្រយុទ្ធកើតនៅទីក្រុងប៉ារីសបានស៊ុតបញ្ចូលទីបានប្រាំបួនគ្រាប់កាលពីរដូវកាលមុននៅ Bundesliga៕