ពេញលេងហើយ Inter Miami! ក្លឹបរបស់ David Beckham ប្រកាសជាផ្លូវការពីការមកដល់របស់ Jordi Alba

ក្លឹបបាល់ទាត់ Inter Miami បានប្រកាសពីការចុះហត្ថលេខាលើអតីតវីរបុរសក្លឹប Barcelona Jordi Alba ដោយបានជុំគ្នាម្តងទៀតជាមួយ Lionel Messi និង Sergio Busquets ក្នុងលីកកំពូលអាមេរិក Major League Soccer ។

Inter បាន​ប្រកាស​ទិញ​យក Alba ភ្លាមៗបន្ទាប់​ពី​​ការ​ចុះ​ហត្ថលេខា​លើ Messi និង Busquets។ គាត់​បាន​ចុះ​កុងត្រា​មួយ​រដូវ​កាល ប៉ុន្តែ​ក្លឹប​មាន​ជម្រើស​ក្នុង​ការ​បន្ត​កុងត្រា​នេះ​មួយ​ឆ្នាំ​ទៀត។ Alba ប្រហែលជាមិនមែនជាអតីតកីឡាករចុងក្រោយរបស់ Barcelona ដែលបានផ្លាស់ទៅនោះទេ ដោយមានរបាយការណ៍បង្ហាញថា Miami ចង់ល្បួង Andres Iniesta នឹងកីឡាករ Luis Suarez ឱ្យមកលេងនៅ MLS ថែមទៀតផង។

លោក Chris Henderson នាយកផ្នែកកីឡារបស់ Inter Miami បាននិយាយថា “Jordi គឺជាកីឡាករដែលមានភាពស្វាហាប់ និងមានបទពិសោធន៍ ហើយយើងរំភើបក្នុងការនាំយកគាត់ដើម្បីបន្តពង្រឹងក្រុមរបស់យើង។ ភាពរឹងមាំនៃខ្សែការពារ និងសមត្ថភាពរបស់គាត់ក្នុងការរួមចំណែកក្នុងការវាយប្រហារ។ យើងដឹងថាគាត់នឹងជួយ Inter Miami ឱ្យសម្រេចបាននូវគោលបំណងរបស់ក្លឹបនៅរដូវកាលនេះ និងលើសពីនេះទៅទៀត”