Bruno Fernandes ត្រូវបានតែងតាំងជាប្រធានក្រុមរបស់បិសាចក្រហមពេញលេញហើយ!

ខ្សែបម្រើប្រយុទ្ធឆ្នើម Bruno Fernandes ត្រូវបានតែងតាំងជាប្រធានក្រុមអចិន្ត្រៃយ៍របស់ក្លឹបបិសាចក្រហម Manchester United មិនដល់មួយសប្តាហ៍បន្ទាប់ពី Harry Maguire ត្រូវបានដកហូតតំណែងជាប្រធានក្រុម។

Manchester United បានបញ្ជាក់ជាផ្លូវការថា Bruno Fernandes នឹងក្លាយជាប្រធានក្រុមសម្រាប់រដូវកាល 2023-2024 ខាងមុខនេះ។ ខ្សែបម្រើប្រយុទ្ធរូបនេះត្រូវបានរ៉ាប់រងតំណែងជាប្រធានក្រុមសម្រាប់ភាគច្រើននៃរដូវកាលមុន ខណៈដែល Harry Maguire បានបាត់បង់តំណែងជម្រើសដំបូងរបស់គាត់នៅក្នុងក្រុមរបស់លោក Erik ten Hag។

កាលពីសប្តាហ៍មុន Maguire បានបង្ហាញថាគាត់ត្រូវបានប្រាប់ដោយ Erik ten Hag ថាគាត់មិនមែនជាប្រធានក្លឹបទៀតទេ ដែលជាការសម្រេចចិត្តដ៏ធំចុងក្រោយរបស់អ្នកចាត់ការទូទៅរបស់ United ដែលកំពុងតែគិតគូរពីអនាគតរបស់គាត់នៅរដូវក្តៅនេះ។ Fernandes ត្រូវបានគេរិះគន់យ៉ាងចាស់ដៃបន្ទាប់ពីការលត់យ៉ាងចាស់ដៃក្រោមថ្វីជើងហង្សក្រហម Liverpool 7-0 ប៉ុន្តែគាត់បានឆ្លើយតបដោយការបង្ហាញពីភាពជាអ្នកដឹកនាំពិតប្រាកដនៅលើទីលាន ជួយជំរុញ Man United ឱ្យបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ 3 ក្នុងលីក និងឈានដល់វគ្គផ្តាច់ព្រ័ត្រ FA Cup ។ គាត់ក៏បានលេងស្ទើរតែគ្រប់ការប្រកួតដោយបង្ហាញពីសមត្ថភាពគួរឱ្យកត់សម្គាល់ក្នុងការជាសះស្បើយពីការប្រកួតដ៏លំបាក និងសូម្បីតែរបួសផងដែរ៕