កីឡាករ Ousmane Dembele ត្រូវបានគេរាយការណ៍ថាបានបដិសេធសំណើរដែលមានតម្លៃមហាសាលរហូតដល់ទៅ 200 លានអឺរ៉ូ ពីក្លឹបបាល់ទាត់ Al-Nassr ដែលស្ទើរតែធ្វើឲ្យគេក្លាយជាមិត្តរួមក្រុមរបស់ Cristiano Ronaldo ទៅហើយ។

ខ្សែប្រយុទ្ធស្លាបសញ្ជាតិបារាំងរូបនេះនៅតែស្ថិតក្នុងជម្រើសនៅឯក្លឹប Barcelona ដោយក្លឹបយក្សកាតាឡានសង្ឃឹមថានឹងបន្តកិច្ចព្រមព្រៀងរបស់គាត់។ ម្ចាស់ជើងឯក World Cup កាលពីឆ្នាំ 2018 រូបនេះបានបញ្ជាក់យ៉ាងច្បាស់ថា ចំណង់ចំណូលចិត្តរបស់គាត់គឺការបន្តស្នាក់នៅកីឡដ្ឋាន Camp Nou។ Al-Nassr សង្ឃឹមថានឹងទាញយកអត្ថប្រយោជន៍ពីភាពមិនច្បាស់លាស់ជុំវិញអនាគតរបស់ Dembele ដោយដាក់ការដេញថ្លៃដែលគ្រប់គ្រាន់សម្រាប់តម្លៃផ្តាច់កុងត្រា 50 លានអឺរ៉ូ នៅក្នុងកិច្ចព្រមព្រៀងបច្ចុប្បន្នរបស់គាត់។

ក្លឹបអារ៉ាប៊ីសាអូឌីតដែលចំណាយប្រាក់ច្រើនសម្រាប់ Ronaldo និងអតីតតារាឆ្នើម Inter Milan កីឡាករ Marcelo Brozovic នៅក្នុងក្លឹបរបស់ពួកគេបានសុខចិត្តចំណាយប្រាក់សម្រាប់ Dembele រហូតដល់ទៅ 40 លានអឺរ៉ូក្នុងមួយរដូវកាលក្នុងមួយរដូវកាល សម្រាប់កិច្ចសន្យារយៈពេល 5 ឆ្នាំ។ យោងទៅតាម Footmercato រាយការណ៍ថា Dembele បានបដិសេធវិធីសាស្រ្តនោះ ដោយមិនមានបំណងចង់ទៅកាន់មជ្ឈឹមបូព៌ាឡើយ។ ផ្ទុយទៅវិញ គាត់នឹងចូលទៅក្នុងកិច្ចពិភាក្សាជាមួយ Barca ស្របពេលដែលក្លឹបគ្រោងនឹងតម្លើងតម្លៃផ្តាច់កុងត្រាដែលមានតម្លៃយ៉ាងទាបមួយនេះ៕