ភ្នាក់ងារតំណាងរបស់កីឡាករ Kevin De Bruyne ត្រូវបានគេរាយការណ៍ថាបានធ្វើការទាក់ទងជាមួយក្រុមជាច្រើននៅលីកកំពូលអារ៉ាប៊ីសាអូឌីតជុំវិញការផ្ទេរដែលអាចនឹងកើតឡើងនៅពេលដែលទីផ្សារដោះដូរកីឡាកររដូវក្តៅបើកជាផ្លូវការ។ យោងតាមរបាយការណ៍របស់ The Mirror បានទម្លាយថាតំណាងរបស់ខ្សែបម្រើបែលហ្ស៊ិកពោលគឺក្រុមហ៊ុន Roc Nation Sport បានជួបជាមួយក្លឹបចំនួន 10 មកពី Saudi Pro League ដែលមានបំណងចង់តាមចែចូវ De Bruyne សម្រាប់ទីផ្សារដោះដូរកីឡាកររដូវក្តៅ។ ភ្នាក់ងារកំពូលដូចជាលោក Alan Redmond និង Renato Martinez បានជួបជាមួយក្រុមធំៗដូចជា Al-Hilal, Al-Nassr និង Al-Ittihad ក្នុងចំណោមក្លឹបផ្សេងទៀតជុំវិញសក្តានុពលនៃការផ្ទេរសម្រាប់ខ្សែបម្រើប្រយុទ្ធកំពូលរូបនេះ។ ...
[ Continue reading ]អ្នកគាំទ្រមួយរូបបង្ហាញភាពមិនពេញចិត្ត ក្រោយចំណាយអស់រាប់ពាន់ដុល្លារតែបែរជាមិនបានឃើញ Messi លេង
អ្នកគាំទ្រ Lionel Messi មួយរូបបានសម្តែងនូវការខកចិត្តជាខ្លាំងរបស់គាត់ជាមួយនឹងផ្លាកសញ្ញាគួរអោយចាប់អារម្មណ៍មួយ បន្ទាប់ពីចំណាយប្រាក់អស់ជិត 5000 ដុល្លារតែបែរជាមិនបានឃើញ Messi លេងសម្រាប់ក្រុម Inter Miami។ សំបុត្រប្រមាណជាង 5 មុឺនសន្លឹកត្រូវបានលក់ខ្ទេចគ្មានសល់សម្រាប់ការប្រកួតរវាង Inter Miami ជាមួយ Vancouver Whitecaps នៅលើទឹកដីប្រទេសកាណាដា។ អ្នកចូលរួមជាច្រើននាក់បានចំណាយប្រាក់ទ្រង់ទ្រាយធំដើម្បីទទួលបានបទពិសោធន៍ល្អមួយ ស្រពេលដែលរំពឹងថានឹងបានឃើញម្ចាស់ពាន Ballon d’Or 8 សម័យបង្ហាញខ្លួនសម្រាប់ក្រុមរបស់លោក Gerardo Martino។ អ្វីៗប្រែជាក្លាយជាសុបិនអាក្រក់សម្រាប់អ្នកគាំទ្រទាំងនោះ ដោយកីឡាករ Lionel Messi, Sergio Busquets ...
[ Continue reading ]ស្ងាត់ៗពេលនេះម្ចាស់ក្លឹប Crystal Palace ទម្លាយគម្រោងចង់ទិញក្លឹបអង់គ្លេសថែមមួយទៀត
សហម្ចាស់ក្លឹប Crystal Palace កំពុងស្វែងយល់ពីលទ្ធភាពនៃការទិញ Everton និងជួយសង្គ្រោះក្លឹបពីការឈឺក្បាលនៃបញ្ហាសម្រាប់ការឡើងកាន់កាប់របស់ម្ចាស់ក្លឹបថ្មី។ លោក John Textor បានចូលទៅក្នុងបាល់ទាត់អង់គ្លេសបន្ទាប់ពីបានទិញភាគហ៊ុន 45 ភាគរយនៅក្នុងក្លឹប Crystal Palace ក្នុងឆ្នាំ 2021 ប៉ុន្តែឥឡូវនេះកំពុងពិចារណាជម្រើសរបស់គាត់។ Textor និងក្រុមហ៊ុន Eagle Football Holding របស់គាត់បានបង្ហាញនូវចំណាប់អារម្មណ៍របស់ពួកគេក្នុងការទិញ Everton ចំពេលភាពច្របូកច្របល់នៃការស្វែងរកម្ចាស់ថ្មី។ អ្នកជំនួញជនជាតិអាមេរិករូបនេះ ត្រូវតែលក់ភាគហ៊ុនដែលមានស្រាប់របស់គាត់នៅក្នុង Crystal Palace ជាមុន ហើយនិយាយទៅកាន់ក្រុមហ៊ុនធនាគារវិនិយោគ Raine ដើម្បីជួយស្វែងរកអ្នកស្នងតំណែងស័ក្តិសម។ ម្ចាស់បច្ចុប្បន្នរបស់ ...
[ Continue reading ]Olivier Giroud នឹងប្រកាសចូលនិវត្តន៍ពីបាល់ទាត់ជម្រើសជាតិ នាចុងព្រឹត្តិការណ៍ EURO
កីឡាករ Olivier Giroud បានប្រកាសថា ការប្រកួតជើងឯកអឺរ៉ុបនៅរដូវក្តៅនេះនឹងក្លាយជាការប្រកួតចុងក្រោយរបស់គាត់ក្នុងអាជីពជាមួយក្រុមជម្រើសជាតិបារាំង។ Giroud នឹងចូលនិវត្តន៍ពីបាល់ទាត់អន្តរជាតិក្នុងនាមជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេបំផុតក្នុងប្រវត្តិសាស្ត្ររបស់ក្រុមមាន់គកបារាំង។ ខ្សែប្រយុទ្ធជើងចាស់រូបនេះបានលេងអោយក្រុមជម្រើសជាតិយ៉ាងជាប់លាប់ ក្រោមការដឹកនាំរបស់លោក Didier Deschamps ក្នុងរយៈពេល 12 ឆ្នាំ។ Giroud បានបង្ហាញពីការតបស្នងដឹងគុណទៅលើលោក Deschamps ដោយការដើរតួនាទីមិនគិតតែពីខ្លួនឯងក្នុងការឈ្នះពាន World Cup 2018 ប៉ុន្តែឥឡូវនេះកីឡាករវ័យ 37 ឆ្នាំរូបនេះបានបញ្ជាក់យ៉ាងពីចេតនាក្នងការដើរចេញពីអាជីពបាល់ទាត់ជាមួយក្រុមជម្រើសជាតិរបស់ខ្លួន។ នៅក្នុងកិច្ចសម្ភាសន៍ជាមួយសារព័ត៌មាន L’Equipe Giroud បានទម្លាយថាខ្លួនសម្រេចបែបនេះគឺដោយសារចង់ផ្តល់កន្លែងសម្រាប់យុវជនក្មេងៗដែលមានទេពកោសល្យ ស្របពេលដែលខ្លួននៅមានកម្លាំងលេងបាល់ទាត់ត្រឹមតែពីរឆ្នាំទៀតប៉ុណ្ណោះ ដូចនេះពេលវេលានៃការចូលនិវត្តន៍របស់ខ្លួនគឺពិតជាត្រឹមត្រូវយ៉ាងខ្លាំង។ គួររំលឹកផងដែរថា កីឡាកររូបនេះបង្ហាញខ្លួនបាន 131 ដងសម្រាប់ក្រុមជម្រើសជាតិបារាំង ...
[ Continue reading ]អស់ពីកាតខៀវ ពេលនេះពិភពបាល់ទាត់នឹងឃើញកាតពណ៌ថ្មីសម្រាប់ការប្រកួត Copa America
សហព័ន្ធបាល់ទាត់ប្រចាំទ្វីបអាមេរិកខាងត្បូងCONMEBOL បានប្រកាសថាអាជ្ញាកណ្តាលនឹងមានសិទ្ធិក្នុងការប្រើប្រាស់នូវកាតពណ៌ផ្កាឈូក រួមជាមួយនឹងពណ៌លឿង និងក្រហម ក្នុងអំឡុងពេលព្រឹត្តិការណ៍ Copa America ឆ្នាំ 2024 នេះ។ នៅក្នុងការផ្លាស់ប្តូរដើម្បីបង្កើនសុវត្ថិភាពកីឡាករ សហព័ន្ធបាល់ទាត់អាមេរិកខាងត្បូង បានកំណត់ការប្រើប្រាស់កាតពណ៌ផ្កាឈូកសម្រាប់ការប្រកួតប្រចាំទ្វីបនាពេលខាងមុខ ដោយវិធានការប្រកបដោយភាពច្នៃប្រឌិតនេះមានគោលបំណងដោះស្រាយបញ្ហាធ្ងន់ធ្ងរនៃការរងរបួសក្បាល និងការប៉ះទង្គិចក្នុងកីឡាបាល់ទាត់ ដោយផ្តល់នូវពិធីការច្បាស់លាស់សម្រាប់ការផ្លាស់ប្តូរកីឡាករដែលរងរបួសដោយការប៉ះទង្គិចធ្ងន់ធ្ងរ។ កាតពណ៌ផ្កាឈូកបង្ហាញពីតម្រូវការសម្រាប់កីឡាករដែលត្រូវប្តូរចេញ ដោយសារតែការប៉ះទង្គិចក្បាលធ្ងន់ធ្ងរ។ ច្បាប់ថ្មីនេះត្រូវបានអនុម័តនៅក្នុងកិច្ចប្រជុំកាលពីពេលថ្មីៗ ហើយវានឹងអនុញ្ញាតឱ្យមានការផ្លាស់ប្តូរកីឡាករទីប្រាំមួយដែលត្រូវបានណែនាំនៅក្នុងការប្រកួត ប្រសិនបើកីឡាករណាមួយត្រូវបានសង្ស័យថាទទួលរងការប៉ះទង្គិចក្បាល រហូតអាចមានការសន្លប់លើទីលាន។ យោងតាម CONMEBOL ដំណើរការតម្រូវឱ្យគ្រូបង្វឹករបស់ក្រុមជូនដំណឹងដល់អាជ្ញាកណ្តាល ឬមន្ត្រីទីបួន ដែលបន្ទាប់មកនឹងបង្ហាញកាតពណ៌ផ្កាឈូកដើម្បីបង្ហាញពីការផ្លាស់ប្តូរ។ ជាងនេះទៅទៀត ក្រុមផ្សេងក៏នឹងទទួលបានអត្ថប្រយោជន៍នេះដូចគ្នា ដើម្បីរក្សាភាពយុត្តិធម៌ក្នុងការប្រកួត ដោយនេះមានន័យថាក្រុមទាំងពីរអាចទទួលបានផលចំណេញពីការប្តូរបន្ថែម ប្រសិនបើកីឡាករម្នាក់រងរបួសក្បាល៕
[ Continue reading ]Bayern Munich នឹងត្រូវជះលុយទ្រង់ទ្រាយធំ បើសិនចង់បានគ្រូថ្មីដែលទើបព្រមព្រៀងគ្នាក្រៅផ្លូវការមួយនេះ
របាយការណ៍ជាច្រើនបានទម្លាយថា ក្លឹបយក្សអាឡឺម៉ង់ Bayern Munich នឹងត្រូវធ្វើការចំណាយប្រាក់ទ្រង់ទ្រាយធំដើម្បីព្យាយាមនាំលោក Vincent Kompany ពីក្លឹប Burnley។ Bayern កាន់តែកៀកក្នុងការធានាហត្ថលេខារបស់ Kompany ក្នុងនាមជាគ្រូបង្វឹកថ្មីរបស់ក្រុម បន្ទាប់ពីការចាកចេញរបស់លោក Thomas Tuchel នៅចុងរដូវកាល 2023-2024។ ទោះជាក្លឹបទាំងពីរបានយល់ព្រមក្នុងកិច្ចចរចារមិនផ្លូវការក៏ដោយ ប៉ុន្តែក្លឹបអង់គ្លេស ទំនងជាតម្រូវអោយ Bayern បង់ប្រាក់ចំនួន 20 លានអឺរ៉ូក្នុងនាមជាថ្លៃសំណង នេះបើតាមការបញ្ជាក់ពីសារព័ត៌មាន Sky Sport។ ប្រភពដដែលបានបន្ថែមទៀតថា Bayern កំពុងមានភាពស្ទាក់ស្ទើរជាខ្លាំងក្នុងការចំណាយប្រាក់ដ៏ច្រើនមួយនេះ តែកិច្ចចរចាររវាងភាគីទាំងពីរនៅមិនទាន់ឈានមកដល់ទីបញ្ចប់នៅឡើយទេ។ Burnley ទំនងជាមិនចង់ទម្លាក់តម្លៃសម្រាប់គ្រូបង្វឹកដែលមានកិច្ចសន្យាជាមួយក្លឹបរហូតដល់ឆ្នាំ ...
[ Continue reading ]Jurgen Klopp នឹងត្រឡប់ទៅកីឡដ្ឋាន Anfield វិញឆាប់ៗ បន្ទាប់ពីទើបចេញពីតំណែងមិនទាន់បាន 1 ខែ
លោក Jurgen Klopp នឹងធ្វើការវិលត្រឡប់ទៅកាន់កីឡដ្ឋាន Anfield របស់ក្រុមហង្សក្រហម Liverpool នាខែក្រោយ បន្ទាប់ពីទើបតែបានចុះចេញពីតំណែងជាផ្លូវការនៅចុងរដូវកាល 2023-2024 ក្រោមមូលហេតុដែលមិនមានពាក់ព័ន្ធជាមួយបាល់ទាត់នោះឡើយ។ យុគសម័យ Klopp នៅ Liverpool បានឈានចូលមកដល់កាលពីចុងសប្តាហ៍ ខណៈដែលពួកគេបានយកឈ្នះ Wolves ក្នុងលទ្ធផល 2-0 នៅកីឡដ្ឋាន Anfield ។ នៅក្នុងឈុតឆាករំជួលចិត្តនៅថ្ងៃចុងក្រោយនៃរដូវកាល Premier League គ្រូបង្វឹកសញ្ជាតិអាឡឺម៉ង់បានថ្លែងអំណរគុណដល់កីឡាករ និងអ្នកគាំទ្រសម្រាប់ការគាំទ្ររបស់ពួកគេ ហើយបានប្រាប់អ្នកដែលមានវត្តមានឱ្យបន្តគាំទ្រអ្នកស្នងតំណែងរបស់គាត់ពោលគឺលោក Arne Slot ។ មនុស្សជាច្រើនមិនច្បាស់ថាពេលណាដែលអតីតគ្រូបង្វឹកក្រុម Borussia ...
[ Continue reading ]Gareth Southgate ទទួលស្គាល់ថាកីឡាករមួយនេះនឹងផ្តល់ជាបញ្ហាសម្រាប់ក្រុមជម្រើសជាតិអង់គ្លេស
គ្រូបង្គោលរបស់ក្រុមជម្រើសជាតិអង់គ្លេសលោក Gareth Southgate បានទទួលស្គាល់ថា គាត់កំពុងតែមានភាពវឹកវរ នឹងការព្រួយបារម្ភចំពោះតំណែងរបស់ខ្សែបម្រើការពារ Declan Rice ក្នងក្រុមជម្រើសជាតិសម្រាប់ព្រឹត្តិការណ៍ EURO 2024។ កាលពីថ្ងៃអង្គារ Southgate បានបញ្ចេញនូវបញ្ជីកីឡាករបឋមចំនួន 33 នាក់សម្រាប់ការប្រកួត Euro 2024 នៅអាឡឺម៉ង់នាពេលខាងមុខ ហើយខណៈដែលកីឡាករឆ្នើមដូចជា Phil Foden, Bukayo Saka, Jude Bellingham និង Declan Rice ត្រូវបានដាក់ឈ្មោះក្នុងបញ្ជី កីឡាករមួយចំនួនត្រូវបានបាត់ពីក្រុមរួមទាំងកីឡាករ Marcus Rashford, Jordan ...
[ Continue reading ]ស៊ុតចូលការប្រកួត World Cup មួយគ្រាប់ កីឡាកររូបនេះត្រូវក្លឹបផ្តាច់កិច្ចសន្យាភ្លាមៗតែម្តង
ការស៊ុតគ្រាប់បាល់ជ័យជម្នះនៅព្រឹត្តិការណ៍ World Cup គឺជាក្តីស្រម៉ៃសម្រាប់កីឡាករគ្រប់រូប តែមួយគ្រាប់របស់កីឡាករ Ahn Jung-Hwan សម្រាប់ក្រុមជម្រើសជាតិកូរ៉េខាងត្បូង បែរជាបានកែប្រែវាសនារបស់គេទាំងស្រុងក្នុងន័យមិនល្អទៅវិញ។ ក្រុមជម្រើសជាតិកូរ៉េខាងត្បូងដែលជាសហម្ចាស់ផ្ទះជាមួយប្រទេសជប៉ុនក្នុងការប្រកួត World Cup ឆ្នាំ 2002 បានធ្វើអោយពិភពបាល់ទាត់មានការភ្ញាក់ផ្អើលជាខ្លាំង បន្ទាប់ពីឈរលើកំពូលតារាងក្នុងពូល D ដែលមានក្រុមខ្លាំងដូចជាព័រទុយហ្កាល់ នឹង សហរដ្ឋអាមេរិក។ ចូលដល់វគ្គ 16 ក្រុមចុងក្រោយ Ahn Jung-Hwan ត្រូវជួបជាមួយក្រុមជម្រើសជាតិអ៊ីតាលី ដែលជាប្រទេសខ្លួនកំពុងប្រកបអាជីពបាល់ទាត់ជាមួយក្លឹប Perugia ដោយការប្រកួតមួយនោះមិនអាចរកអ្នកឈ្នះបាននៅ 90 នាទីដំបូង។ ឈានទៅដល់ម៉ោងបន្ថែម Jung-Hwan បានតែតចូលមួយគ្រាប់ ...
[ Continue reading ]Real Madrid ប្រកាសជាផ្លូវការអំពីការចូលនិវត្តន៍ពីបាល់ទាត់ក្រោយចប់ EURO
វីរបុរសរបស់ក្លឹប Real Madrid កីឡាករ Toni Kroos បានប្រកាសជាផ្លូវការថាគាត់នឹងចូលនិវត្តន៍ពីបាល់ទាត់បន្ទាប់ពីការប្រកួត EURO ឆ្នាំ 2024 នៅប្រទេសអាឡឺម៉ង់។ នៅដើមខែនេះ មានពាក្យចចាមអារ៉ាមជាច្រើនដែលថា Kroos ជិតឈានដល់ការយល់ព្រមលើការបន្តកិច្ចសន្យានៅ Real Madrid ដែលនឹងធ្វើឱ្យគាត់ស្នាក់នៅកីឡដ្ឋាន Santiago Bernabeu សម្រាប់រដូវកាល 2024-2025 ។ ទោះជាយ៉ាងណាក៏ដោយ កីឡាករវ័យ 34 ឆ្នាំរូបនេះបានអះអាងថា រូបគេនឹងសម្រេចព្យួរស្បែកជើងពីអាជីពបាល់ទាត់ ក្រោយត្រឡប់មកជួយក្រុមជម្រើសជាតិអាឡឺម៉ង់សម្រាប់ការប្រកួតពានលំដាប់អឺរ៉ុប។ នៅក្នុងបណ្តាញសង្គម Instagram ផ្លូវការរបស់គេ Kroos បានរំលឹកឡើងអំពីការចាប់ផ្តើមនៃអាជីពបាល់ទាត់ជាមួយ ...
[ Continue reading ]