ស្ងាត់ៗពេលនេះម្ចាស់ក្លឹប Crystal Palace ទម្លាយគម្រោងចង់ទិញក្លឹបអង់គ្លេសថែមមួយទៀត

សហម្ចាស់ក្លឹប Crystal Palace កំពុងស្វែងយល់ពីលទ្ធភាពនៃការទិញ Everton និងជួយសង្គ្រោះក្លឹបពីការឈឺក្បាលនៃបញ្ហាសម្រាប់ការឡើងកាន់កាប់របស់ម្ចាស់ក្លឹបថ្មី។

លោក John Textor បានចូលទៅក្នុងបាល់ទាត់អង់គ្លេសបន្ទាប់ពីបានទិញភាគហ៊ុន 45 ភាគរយនៅក្នុងក្លឹប Crystal Palace ក្នុងឆ្នាំ 2021 ប៉ុន្តែឥឡូវនេះកំពុងពិចារណាជម្រើសរបស់គាត់។ Textor និងក្រុមហ៊ុន Eagle Football Holding របស់គាត់បានបង្ហាញនូវចំណាប់អារម្មណ៍របស់ពួកគេក្នុងការទិញ Everton ចំពេលភាពច្របូកច្របល់នៃការស្វែងរកម្ចាស់ថ្មី។ អ្នកជំនួញជនជាតិអាមេរិករូបនេះ ត្រូវតែលក់ភាគហ៊ុនដែលមានស្រាប់របស់គាត់នៅក្នុង Crystal Palace ជាមុន ហើយនិយាយទៅកាន់ក្រុមហ៊ុនធនាគារវិនិយោគ Raine ដើម្បីជួយស្វែងរកអ្នកស្នងតំណែងស័ក្តិសម។

ម្ចាស់បច្ចុប្បន្នរបស់ Crystal Palace គឺលោក Farhad Moshiri អាចនឹងរារែកចិត្តទៅលើកិច្ចព្រមព្រៀងលក់ក្លឹបទៅឱ្យក្រុមហ៊ុន 777 Partners ។ នៅក្នុងខែកញ្ញា ឆ្នាំ 2023 ក្រុមហ៊ុនអាមេរិកបានយល់ព្រមទិញ 94.1 ភាគរយនៃក្លឹប ប៉ុន្តែមានការសង្ស័យជុំវិញហិរញ្ញវត្ថុរបស់ 777 ហើយ Premier League មិនទាន់យល់ព្រមលើការកាន់កាប់នោះទេ។ ការដួលរលំនៃកិច្ចព្រមព្រៀងជាមួយ 777 Partners អាចជាឱកាសសម្រាប់អ្នកវិនិយោគផ្សេងទៀតដើម្បីសាកល្បងសំណាងរបស់ពួកគេ ហើយព្យាយាមទិញក្លឹប Everton៕