ប្រធានផ្នែកកីឡារបស់​ Dortmund បញ្ជាក់ពីក្តីសង្ឃឹមក្នុងការទិញយក Sancho ផ្តាច់មកវិញ

លោក Sebestian Kehl ដែលជាប្រធានផ្នែកកីឡារបស់ក្លឹប Borussia Dortmund បានចេញមកផ្តល់ជាចម្លើយទាក់ទងនឹងពាក្យចចាមអារ៉ាមដែលថា Dortmund កំពុងពិចារណាក្នុងការនាំយកកីឡាករ Jadon Sancho មកកាន់ទឹកដីអាឡឺម៉ង់វិញជាលក្ខណះអចិន្ត្រៃយ៍។ Sancho បាន​ត្រឡប់មកកាន់ក្លឹបចាស់របស់ខ្លួនវិញក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង​កាល​ពី​ខែ​មុន ដោយលែងបានចូលលេងក្នុងការប្រកួតសម្រាប់ Manchester United បន្ទាប់​ពី​មាន​ជម្លោះ​ជា​សាធារណៈ​ជាមួយ​អ្នក​ចាត់​ការលោក Erik ten Hag។ រូបគេបានសម្របខ្លួនឡើងវិញយ៉ាងឆាប់រហ័សនៅក្នុង Bundesliga ផងដែរដែលបង្កឱ្យមានពាក្យចចាមអារ៉ាមថាគាត់អាចផ្លាស់ប្តូរមកកីឡដ្ឋាន Signal Iduna Park ជាលក្ខណះអចិន្ត្រៃយ៍នៅចុងបញ្ចប់នៃរដូវកាលនេះ។ ទោះជាយ៉ាងណាក៏ដោយ ប្រធានផ្នែកកីឡារបស់ Dortmund ផ្ទាល់បានសារភាពថាកិច្ចព្រមព្រៀងនេះនឹងក្លាយជាបញ្ហាប្រឈមមួយដែលពិបាកក្នុងការបញ្ចប់។ នៅពេលសួរដោយសារព័ត៌មាន Sky ...

[ Continue reading ]

តើ Real Madrid នឹងរៀបចំផែនការដូចម្តេចដើម្បីលួងអោយ Mbappe សុខចិត្តកាត់ប្រាក់ខែដើម្បីផ្លាស់ពី PSG

Real Madrid មានទំនុកចិត្តថាខ្សែប្រយុទ្ធ Kylian Mbappe នឹងយល់ព្រមលើការកាត់ប្រាក់ឈ្នួលមួយផ្នែកធំដើម្បីចូលរួមជាមួយក្លឹបយក្សអេស្ប៉ាញពី Paris Saint-Germain។ Mbappe ត្រូវបានគេរាយការណ៍មកថាបានឈានដល់ភាគបញ្ចប់នៃការផ្ទេរដែលអូសបន្លាយវែងឆ្ងាយជាទីបំផុត ដោយជ្រើសរើសចាកចេញពី PSG ដើម្បីចូលរួមជាមួយ Real Madrid ក្នុងនាមជាកីឡាករគ្មានកុងត្រានៅចុងបញ្ចប់នៃរដូវកាលនេះ។ ទោះបីជាយ៉ាងណាក៏ដោយ ដើម្បីធ្វើដូច្នេះបាន គាត់នឹងត្រូវកាត់ប្រាក់ឈ្នួលមួយកម្រិតធំ ដោយសារតែក្លឹបអេស្ប៉ាញមិនមានឆន្ទៈក្នុងការបំផ្លាញរចនាសម្ព័ន្ធប្រាក់ឈ្នួលរបស់ពួកគេ ដើម្បីផ្តល់នូវប្រាក់ 21 លានផោន ដែលប្រហែលនឹង 411,000 ផោនក្នុងមួយសប្តាហ៍នោះឡើយ។ ជាការឆ្លើយតបចំពោះបញ្ហានេះ Real Madrid នឹងត្រៀមខ្លួនជះលុយនាំយក Kylian Mbappe មកក្នុងតម្លៃផ្ទេរ 85 ...

[ Continue reading ]

គ្រូ Spurs ខឹងចិត្តកីឡាករលេងចិត្តឆេវឆាវពេក​ ដេញអោយឡើងទៅវាយគ្នាក្នុងទ្រុង UFC

លោក Ange Postecoglu បានប្រាប់ទៅកាន់កីឡាករក្រុម Tottenham Hotspur ឡើងទៅបញ្ចេញកំហឹងនៅក្នុងទ្រុងប្រដាល់គុនចម្រុះ UFC បន្ទាប់ពីការយកឈ្នះក្នុងជំនួបយ៉ាងសុីសាច់ហុតឈាមលើក្រុម Brentford កាលពីពេលថ្មីៗនេះ។ នៅក្នុងការប្រកួតដ៏ក្តៅគគុករវាងក្រុមទាំងពីរ ខ្សែប្រយុទ្ធ Neal Maupay ជាអ្នកនាំហេតុមុនគេ ក្រោយអបអរគ្រាប់បាល់បើកឆាករបស់ខ្លួនដូចទៅនឹងកីឡាករ James Maddison ហើយនេះជាចំណុចចាប់ផ្តើមដែលធ្វើអោយការប្រកួតកាន់តែឡើងកម្តៅពីដំបូងរហូតដល់អាជ្ញាកណ្តាលបញ្ចប់ការប្រកួត។ គ្រូបង្វឹករបស់ក្រុម Tottenham បានចេញមកនិយាយគ្មានលាក់លៀមជុំវិញបញ្ហាហិង្សារវាងកីឡាករទាំងពីរក្រុមក្នុងការប្រកួត ដោយបានលើកឡើងថា “ខ្ញុំមិនមែនជាអ្នកគាំទ្ររឿងទាំងនោះទេ ខ្ញុំមិនចូលចិត្តភាពក្លាហានដើររុញមនុស្សជុំវិញខ្លួន ប្រសិនបើអ្នកក្លាហានចំពោះរឿង ចូលទៅក្នុងទ្រុង UFC ទៅហើយខ្ញុំនឹងដឹងថាពួកគេក្លាហានប៉ុណ្ណា។ យើងមកទីនេះដើម្បីលេងបាល់ទាត់ ហើយនោះជាអ្វីដែលខ្ញុំចង់ឱ្យកីឡាកររបស់ខ្ញុំធ្វើ ពោលគឺការផ្តោតទៅលើបាល់ទាត់”៕

[ Continue reading ]

Angel Di Maria ប្រាប់អោយកីឡាករវ័យក្មេងមួយនេះឈប់ធ្វើត្រាប់ Ronaldo ទៀត

រៀមច្បងរបស់កីឡាករ Alejandro Garnacho ពោលគឺ Angel Di Maria បានផ្តល់យោបល់ទៅដល់ខ្សែប្រយុទ្ធស្លាបវ័យក្មេងរបស់បិសាចក្រហម Manchester United អោយឈប់យកត្រាប់តាម Cristiano Ronaldo ដោយងាកមកមើល Lionel Messi ជាគំរូវិញ។ Garnacho អាចត្រូវបានគេចាត់ទុកថាជាកីឡាករដែលមានសំណាងមួយផុតមួយរូប ព្រោះរូបគេធ្លាប់លេងជាមួយ Ronaldo នៅ Man United ហើយបានចាប់ដៃគូជាមួយ Messi ពេលបំពេញភារកិច្ចសម្រាប់ក្រុមជម្រើសជាតិអាហ្សង់ទីន ប៉ុន្តែរូបគេមិនដែលលាក់បាំងពីការស្រលាញ់នឹងចូលចិត្តខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្កាល់នោះឡើយ។ ទោះខ្លួនមានសញ្ជាតិអាហ្សង់ទីនពិតមែន តែ Garnacho បានធ្វើរឿងជាច្រើនដូចជាការប្រើប្រាស់ផលិតផលរបស់ Ronaldo រួមទាំងការអបអរគ្រាប់បាល់ដូចទៅនឹងកីឡាករវ័យ ...

[ Continue reading ]

អ្នកគាំទ្រនាំគ្នាស្រឡាំងកាំង ព្រោះឃើញកីឡាករថ្មីរបស់ Bayern ពាក់អាវលេខ 9 ជាន់ជាមួយ Kane

Bayern Munich បានប្រកាសពីការចុះហត្ថលេខាលើកីឡាករ Jonah Kusi-Asare កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅ ដោយកីឡាករវ័យក្មេងបានពាក់អាវលេខ 9 ដែលជាន់គ្នាជាមួយខ្សែប្រយុទ្ធ Harry Kane។ កីឡាករជម្រើសជាតិអង់គ្លេសបានចូលរួមជាមួយក្រុម Tottenham នៅរដូវក្តៅដែលជាកន្លែងដែលគាត់បានពាក់អាវលេខ 10 ដ៏ល្បីល្បាញ។ Kane បានបំបែកកំណត់ត្រា Bundesliga ជាច្រើនមកហើយគិតមកទល់ពេលនេះ ហើយកំពុងរកបាន 23 គ្រាប់ក្នុងលីកសម្រាប់រដូវកាលនេះ បន្ទាប់ពីលេងបានតែ 19 ប្រកួតប៉ុណ្ណោះ។ Bayern បានបង្ហាញនៅថ្ងៃចុងក្រោយនៃទីផ្សារដោះដូរកីឡាករខែមករាថាពួកគេបាននាំយកអ្នកស្នងតំណែងដ៏មានសក្តានុពលរបស់ Kane ជាមួយនឹងការចុះហត្ថលេខាលើ Kusi-Asare ក្នុងតម្លៃ 4.5 លានអឺរ៉ូ ...

[ Continue reading ]

ក្តីសង្ឃឹមអ្នកគាំទ្របាល់ទាត់ត្រូវបានបំផ្លាញ ព្រោះ Ronaldo នឹងមិនមានវត្តមានក្នុងជំនួបទល់នឹង Messi នោះឡើយ

ការប្រកួតដ៏អន្ទះសារដែលអ្នកគាំទ្របាល់ទាត់ចង់ឃើញរវាង Cristiano Ronaldo ទល់នឹង Lionel Messi ពេលនេះបានបាត់បង់ភាពរំជើបរំជួលទៅហើយ ដោយប្រធានក្រុម Al-Nassr មិនអាចមកជួយក្រុមក្នុងការប្រកួតជាមួយ Inter Miami បានដោយសារតែបញ្ហារបួសរបស់ខ្លួន។ Inter Miami នឹងត្រូវប៉ះគ្នាជាមួយ Al-Nassr ក្នុងការប្រកួត Riyadh Season Cup នៅថ្ងៃព្រហស្បតិ៍ ប៉ុន្តែ Ronaldo បែរជាត្រូវអង្គុយមើលការប្រកួតទាំងស្រុងពីខាងក្រៅទៅវិញ។ កីឡាករវ័យ 38 ឆ្នាំរូបនេះកំពុងមានបញ្ហាសាច់ដុំហើយនៅតែមិនទាន់អាចចូលលេងវិញសម្រាប់ក្រុមដែលមានមូលដ្ឋាននៅអារ៉ាប៊ីសាអូឌីតនៅឡើយ នេះបើតាមការបញ្ជាក់ពីគ្រូបង្វឹកលោក Luis Castro។ លោក Castro បាននិយាយនៅក្នុងសន្និសីទព័ត៌មានថា ...

[ Continue reading ]

ស៊ុតមិនចូលមែន តែ Darwin Nunez បង្កើតបានកំណត់ត្រាមួយក្នុងការប្រកួតទល់នឹង Chelsea

ខ្សែប្រយុទ្ធជួរមុខរបស់ក្រុម Liverpool កីឡាករ Darwin Nunez បានបង្កើតនូវប្រវត្តិសាស្ត្រដែលខ្លួនមិនចង់បានមួយនៅ Premier League នៅក្នុងការប្រកួតទល់នឹងតោខៀវ Chelsea កាលពីពេលថ្មីៗនេះ។ កីឡាករសញ្ជាតិអ៊ុយរូហ្គាយរូបនេះបានស៊ុតបុកបង្គោលទីរហូតដល់ទៅ 4 ដងក្នុងមួយប្រកួត នៅក្នុងជំនួបដែលហង្សក្រហមបានយកឈ្នះក្រុមរបស់លោក Mauricio Pochettino ក្នុងលទ្ធផល 4-1។ នេះ​ជា​ការ​ស៊ុត​បាល់បុកបង្គោល​ទី​ច្រើន​បំផុត​ពី​កីឡាករ​តែ​ម្នាក់​ក្នុង​ការ​ប្រកួត Premier League រាប់ចាប់​តាំង​ពី​រដូវ​កាល 2003-2004 បើ​យោង​តាម Opta ដែលជាក្រុមហ៊ុនវិភាគកីឡាល្បីរបស់អង់គ្លេសមួយ។ ទោះប្រកួតនេះមិនមែនជាថ្ងៃសំណាងរបស់ Darwin Nunez ពិតមែន ប៉ុន្តែកីឡាករ Diogo Jota, ...

[ Continue reading ]

ដុនដាប់ណាស់! មុនចង់ធ្វើការផ្ទេរកីឡាករ Barcelona ត្រូវប្រមូលប្រាក់អោយបានគ្រប់ 100 លានអឺរ៉ូជាមុនសិន

Barcelona កំពុងស្ថិតនៅក្នុងស្ថានភាពហិរញ្ញវត្ថុយ៉ាងវេទនាមួយ ដោយក្លឹបត្រូវការរៃអង្គាសប្រាក់អោយបានច្រើនសិន មុននឹងខ្លួនចង់ធ្វើការនាំយកកីឡាករថ្មីផ្សេងទៀត។ ក្រុមយក្សនៅតំបន់កាតាឡានបានជាប់គាំងក្នុងបញ្ហាហិរញ្ញវត្ថុអស់មួយរយៈទៅហើយ ដោយក្លឹបបានប្រើប្រាស់នូវវិធីសាស្ត្រប្លែកៗជាច្រើន ដើម្បីអនុញ្ញាតឱ្យពួកគេនាំយកកីឡាករថ្មី។ ក្លឹបបានប្រើប្រាស់វិធីសាស្ត្រអាជីវកម្មជាច្រើនដើម្បីកែលម្អស្ថានភាពរបស់ពួកគេបន្តិចបន្តួច ហើយជាថ្មីម្តងទៀតនឹងត្រូវស្វែងរកភាពច្នៃប្រឌិតដើម្បីរៃអង្គាសប្រាក់ចំនួន 100 លានអឺរ៉ូប្រសិនបើពួកគេចង់នាំយកកីឡាករថ្មីនៅក្នុងទីផ្សារដោះដូរកីឡាកររដូវក្តៅខាងមុខ។ យោងតាមសារព័ត៌មាន​ The Athletic បទបញ្ញត្តិរបស់ La Liga បានចែងយ៉ាងច្បាស់ដោយទាមទារទាំងអស់ឱ្យក្លឹបមានតុល្យភាពថវិការបស់ពួកគេសម្រាប់រដូវកាលបច្ចុប្បន្ន មុនពេលពួកគេអាចចំណាយប្រាក់លើកីឡាករថ្មី។ Barcelona បានអះអាងថាក្រុមហ៊ុនអាឡឺម៉ង់ Libero Football Finance ជំពាក់ពួកគេចំនួន 40 លានអឺរ៉ូលើកិច្ចព្រមព្រៀងដែលបានធ្វើឡើងកាលពីរដូវក្តៅមុន ហើយត្រូវបានគេនិយាយថានឹងប្តឹងពួកគេដើម្បីទាមទារប្រាក់ទាំងនេះ។ លើសពីនេះទៅទៀត ប្រាក់ចំនួន 60 លានអឺរ៉ូដែលបានមកពីការលក់ Barca Studios ...

[ Continue reading ]

Man City ប្រឈមមុខនឹងការបាត់បង់កៅអី Champions League រដូវកាលក្រោយ ប្រសិនបើខ្លួនលើកពាន Premier League មិនបាន

ម្ចាស់ពាន UEFA Champions League ក្លឹប Manchester City អាចនឹងបាត់បង់តំណែងក្នុងការប្រកួតពានលំដាប់កំពូលសម្រាប់ក្លឹបនៅអឺរ៉ុប ប្រសិនបើពួកគេមិនអាចការពារតំណែងជើងឯកលីកកំពូលអង់គ្លេស Premier League ព្រោះតែច្បាប់របស់ UEFA។ ក្រុមរបស់លោក Pep Guardiola ដែលបានឈ្នះពានធំៗបីជាប្រវត្តិសាស្ត្រក្នុងរដូវកាល 2022-2023 បច្ចុប្បន្នកំពុងតាមពីក្រោយក្រុម Liverpool ចំនួនប្រាំពិន្ទុក្នុងក្របខ័ណ្ឌកំពូលរបស់អង់គ្លេស។ ពេល​វេលា​នៅ​តែ​មានសម្រាប់ Man City ក្នុងការដេញតាមឡើងវិញ ប៉ុន្តែ​ការ​បាត់​បង់​ពានលីកកំពូលក្នុង​ស្រុក​អាច​នាំ​ឱ្យ​មាន​ការ​ខក​ចិត្ត​នៅ​កីឡដ្ឋាន Etihad ។ City Football Group ដែលជាម្ចាស់ភាគហ៊ុនធំរបស់ Man City ...

[ Continue reading ]

កាចមែន! Erik ten Hag បដិសេដសំណើររបស់ Marcus Rashford ដើម្បីលេងទល់នឹង Newport ព្រោះធ្វើខុសវិន័យ

លោក Erik ten Hag បានច្រានចោលនូវសំណើរបស់ Marcus Rashford ដើម្បីលេងក្នុងការប្រកួត FA Cup របស់ Manchester United ទល់នឹងក្រុម Newport County បន្ទាប់ពីរឿងអាស្រូវពាក់ព័ន្ធនឹងការចូលក្លឹបនៅទីក្រុង Belfast របស់គាត់។ កាសែត The Times បានរាយការណ៍ថាកីឡាករវ័យ 26 ឆ្នាំបានស្នើឱ្យធ្វើដំណើរពី Manchester ទៅកាន់ប្រទេសវែលនៅព្រឹកថ្ងៃអាទិត្យសម្រាប់ការប្រកួត FA Cup ជុំទី 4 ជាមួយក្រុមដែលកំពុងលេងនៅលីកទីបួនអង់គ្លេស ប៉ុន្តែគ្រូបង្វឹកសញ្ជាតិហូឡង់បានបដិសេធ ហើយបានប្រាប់ ...

[ Continue reading ]