ស៊ុតមិនចូលមែន តែ Darwin Nunez បង្កើតបានកំណត់ត្រាមួយក្នុងការប្រកួតទល់នឹង Chelsea

ខ្សែប្រយុទ្ធជួរមុខរបស់ក្រុម Liverpool កីឡាករ Darwin Nunez បានបង្កើតនូវប្រវត្តិសាស្ត្រដែលខ្លួនមិនចង់បានមួយនៅ Premier League នៅក្នុងការប្រកួតទល់នឹងតោខៀវ Chelsea កាលពីពេលថ្មីៗនេះ។

កីឡាករសញ្ជាតិអ៊ុយរូហ្គាយរូបនេះបានស៊ុតបុកបង្គោលទីរហូតដល់ទៅ 4 ដងក្នុងមួយប្រកួត នៅក្នុងជំនួបដែលហង្សក្រហមបានយកឈ្នះក្រុមរបស់លោក Mauricio Pochettino ក្នុងលទ្ធផល 4-1។ នេះ​ជា​ការ​ស៊ុត​បាល់បុកបង្គោល​ទី​ច្រើន​បំផុត​ពី​កីឡាករ​តែ​ម្នាក់​ក្នុង​ការ​ប្រកួត Premier League រាប់ចាប់​តាំង​ពី​រដូវ​កាល 2003-2004 បើ​យោង​តាម Opta ដែលជាក្រុមហ៊ុនវិភាគកីឡាល្បីរបស់អង់គ្លេសមួយ។

ទោះប្រកួតនេះមិនមែនជាថ្ងៃសំណាងរបស់ Darwin Nunez ពិតមែន ប៉ុន្តែកីឡាករ Diogo Jota, Conor Bradley, Dominik Szoboszlai នឹង Luis Diaz សុទ្ធតែរកបានម្នាក់មួយគ្រាប់ ដើម្បីធានានូវ​ 3 ពិន្ទុដ៏សំខាន់ដែលរុញច្រាន Liverpool អោយបន្តឈរនៅលើកំពូលតារាងលីកកំពូលអង់គ្លេស Premier League ដោយវ៉ាដាច់ពីក្រុមលេខ 2 ពោលគឺ Manchester City ចំនួន 5 ពិន្តុ៕

 

ប្រភព : GOAL