ដុនដាប់ណាស់! មុនចង់ធ្វើការផ្ទេរកីឡាករ Barcelona ត្រូវប្រមូលប្រាក់អោយបានគ្រប់ 100 លានអឺរ៉ូជាមុនសិន

Barcelona កំពុងស្ថិតនៅក្នុងស្ថានភាពហិរញ្ញវត្ថុយ៉ាងវេទនាមួយ ដោយក្លឹបត្រូវការរៃអង្គាសប្រាក់អោយបានច្រើនសិន មុននឹងខ្លួនចង់ធ្វើការនាំយកកីឡាករថ្មីផ្សេងទៀត។

ក្រុមយក្សនៅតំបន់កាតាឡានបានជាប់គាំងក្នុងបញ្ហាហិរញ្ញវត្ថុអស់មួយរយៈទៅហើយ ដោយក្លឹបបានប្រើប្រាស់នូវវិធីសាស្ត្រប្លែកៗជាច្រើន ដើម្បីអនុញ្ញាតឱ្យពួកគេនាំយកកីឡាករថ្មី។ ក្លឹបបានប្រើប្រាស់វិធីសាស្ត្រអាជីវកម្មជាច្រើនដើម្បីកែលម្អស្ថានភាពរបស់ពួកគេបន្តិចបន្តួច ហើយជាថ្មីម្តងទៀតនឹងត្រូវស្វែងរកភាពច្នៃប្រឌិតដើម្បីរៃអង្គាសប្រាក់ចំនួន 100 លានអឺរ៉ូប្រសិនបើពួកគេចង់នាំយកកីឡាករថ្មីនៅក្នុងទីផ្សារដោះដូរកីឡាកររដូវក្តៅខាងមុខ។

យោងតាមសារព័ត៌មាន​ The Athletic បទបញ្ញត្តិរបស់ La Liga បានចែងយ៉ាងច្បាស់ដោយទាមទារទាំងអស់ឱ្យក្លឹបមានតុល្យភាពថវិការបស់ពួកគេសម្រាប់រដូវកាលបច្ចុប្បន្ន មុនពេលពួកគេអាចចំណាយប្រាក់លើកីឡាករថ្មី។ Barcelona បានអះអាងថាក្រុមហ៊ុនអាឡឺម៉ង់ Libero Football Finance ជំពាក់ពួកគេចំនួន 40 លានអឺរ៉ូលើកិច្ចព្រមព្រៀងដែលបានធ្វើឡើងកាលពីរដូវក្តៅមុន ហើយត្រូវបានគេនិយាយថានឹងប្តឹងពួកគេដើម្បីទាមទារប្រាក់ទាំងនេះ។ លើសពីនេះទៅទៀត ប្រាក់ចំនួន 60 លានអឺរ៉ូដែលបានមកពីការលក់ Barca Studios ត្រូវបានគេសន្មត់ថានឹងត្រូវបានរាប់បញ្ចូលទៅក្នុងបញ្ជីថវិការបស់ពួកគេ៕

 

ប្រភព : The Athletic