តើ Real Madrid នឹងរៀបចំផែនការដូចម្តេចដើម្បីលួងអោយ Mbappe សុខចិត្តកាត់ប្រាក់ខែដើម្បីផ្លាស់ពី PSG

Real Madrid មានទំនុកចិត្តថាខ្សែប្រយុទ្ធ Kylian Mbappe នឹងយល់ព្រមលើការកាត់ប្រាក់ឈ្នួលមួយផ្នែកធំដើម្បីចូលរួមជាមួយក្លឹបយក្សអេស្ប៉ាញពី Paris Saint-Germain។

Mbappe ត្រូវបានគេរាយការណ៍មកថាបានឈានដល់ភាគបញ្ចប់នៃការផ្ទេរដែលអូសបន្លាយវែងឆ្ងាយជាទីបំផុត ដោយជ្រើសរើសចាកចេញពី PSG ដើម្បីចូលរួមជាមួយ Real Madrid ក្នុងនាមជាកីឡាករគ្មានកុងត្រានៅចុងបញ្ចប់នៃរដូវកាលនេះ។ ទោះបីជាយ៉ាងណាក៏ដោយ ដើម្បីធ្វើដូច្នេះបាន គាត់នឹងត្រូវកាត់ប្រាក់ឈ្នួលមួយកម្រិតធំ ដោយសារតែក្លឹបអេស្ប៉ាញមិនមានឆន្ទៈក្នុងការបំផ្លាញរចនាសម្ព័ន្ធប្រាក់ឈ្នួលរបស់ពួកគេ ដើម្បីផ្តល់នូវប្រាក់ 21 លានផោន ដែលប្រហែលនឹង 411,000 ផោនក្នុងមួយសប្តាហ៍នោះឡើយ។ ជាការឆ្លើយតបចំពោះបញ្ហានេះ Real Madrid នឹងត្រៀមខ្លួនជះលុយនាំយក Kylian Mbappe មកក្នុងតម្លៃផ្ទេរ 85 លានផោនដោយមិនរួមបញ្ចូលជាមួយប្រាក់លើកទឹកចិត្តផ្សេងទៀតនោះឡើយ។

ជាធម្មតា Real Madrid ទទួលយកសិទ្ធិរូបភាព 50 ភាគរយសម្រាប់កីឡាករកំពូលរបស់ពួកគេ ប៉ុន្តែត្រូវបានគេនិយាយថាសុខចិត្តផ្តល់ឱ្យ Mbappe នូវភោគលាភ 60/40 ជំនួសវិញ ដោយសារពួកគេគ្រោងបញ្ចេញគ្រប់វិធីតាមដែលអាចធ្វើទៅបានក្នុងការនាំយកកីឡាករដែលក្លឹបបានតាមដានតាំងពីឆ្នាំ 2017 មក។ របាយការណ៍ជាច្រើនបានបង្ហាញថា ខ្សែប្រយុទ្ធក្រុមជម្រើសជាតិបារាំងរូបនេះអាចប្រកាសពីការសម្រេចចិត្តរបស់គាត់ក្នុងការផ្លាស់ទៅ Real Madrid នៅក្នុងសប្តាហ៍នេះ៕