Manchester United អាចនឹងចុះហត្ថលេខាទិញយកខ្សែប្រយុទ្ធស្លាប Federico Chiesa របស់ Juventus នៅខែមករា ដើម្បីជំនួសតំណែងរបស់ Jadon Sancho។ យោងតាមសារព័ត៌មាន Calciomercato បិសាចក្រហមបានធ្វើការរៀបចំប្លង់រួចហើយដើម្បីកម្ចាត់អតីតខ្សែបម្រើស្លាបរបស់ Borussia Dortmund ដោយ Chiesa ឈរនៅលំដាប់កំពូលក្នុងបញ្ជីរបស់ពួកគេដែលមានតម្លៃប្រហែល 52 លានផោន។ Chiesa បច្ចុប្បន្នរកបាន 80,000 ផោនក្នុងមួយសប្តាហ៍ជាមួយនឹងកិច្ចសន្យាដែលនឹងត្រូវផុតកំណត់នៅឆ្នាំ 2025 ។ ខ្សែប្រយុទ្ធស្លាបសញ្ជាតិអ៊ីតាលីរូបនេះទទួលបានការទទួលស្គាល់ថាជាកីឡាករឆ្នើមម្នាក់ក្នុងអំឡុងព្រឹត្តិការណ៍ Euro 2020 ប៉ុន្តែបានស៊ូទ្រាំនឹងរបួសដាច់សរសៃពួរធ្ងន់ធ្ងរ ដែលធ្វើអោយគាត់អវត្តមានសម្រាប់ការប្រកួតភាគច្រើននៃឆ្នាំបន្ទាប់។ Chiesa ត្រលប់មករកភាពល្អបំផុតរបស់គាត់នៅរដូវកាលនេះ ...
[ Continue reading ]Chelsea គ្រោងនឹងខ្ចីលុយបន្ថែម 250 លានផោនដើម្បីវិនិយោគក្នុងក្លឹប
ម្ចាស់ក្លឹប Chelsea ត្រូវបានគេរាយការណ៍ថាកំពុងពិចារណាការខ្ចីប្រាក់បន្ថែមប្រហែល 250 លានផោន រឺ 305 លានដុល្លារ បន្ទាប់ពីការវិនិយោគយ៉ាងច្រើនសន្ធឺកសន្ធាប់នៅរដូវក្តៅកន្លងមកនេះ។ យោងតាមរបាយការណ៍របស់ Bloomberg បានឱ្យដឹងថាក្រុមតោខៀវកំពុងស្វែងរកលទ្ធភាពនៃការខ្ចីប្រាក់បន្ថែមចំនួន 250 លានផោនដើម្បីគាំទ្រការវិនិយោគដែលកំពុងបន្តរបស់ពួកគេនៅក្នុងក្លឹបបាល់ទាត់។ ពួកគេបាននាំយក Bank of America Corp. ដើម្បីផ្តល់ការណែនាំក្នុងបញ្ហានេះ។ បច្ចុប្បន្ននេះម្ចាស់ក្លឹប Chelsea មានប្រាក់កម្ចីចំនួន 800 លានផោនរួចហើយ ជាមួយនឹងជម្រើសក្នុងការពង្រីកសមត្ថភាពខ្ចីរបស់ពួកគេដល់ 1.05 ពាន់លានផោន។ ការផ្លាស់ប្តូរនេះមានគោលបំណងផ្តល់ឱ្យក្លឹបនូវធនធានហិរញ្ញវត្ថុដែលត្រូវការសម្រាប់ការទិញយកកីឡាករ និងការអភិវឌ្ឍន៍ឡើងវិញនៃកីឡដ្ឋាន Stamford Bridge។ វាត្រូវបានគេរាយការណ៍ថាម្ចាស់បំណុលត្រូវបានគេអញ្ជើញឱ្យចូលរួមក្នុងការប្រកួតថ្មីៗនេះរបស់ Chelsea ...
[ Continue reading ]Zinedine Zidane នឹងក្លាយជាអ្នកដឹកនាំថ្មីរបស់ Marseille បើសិនជារឿងមួយនេះកើតឡើង
លោក Zinedine Zidane ត្រូវបានគេរាយការណ៍ថាបានយល់ព្រមជាគោលការណ៍ដើម្បីក្លាយជាអ្នកចាត់ការទូទៅនៃ Olympique de Marseille ប្រសិនបើក្លឹបនេះត្រូវបានលក់ទៅឱ្យមហាសេដ្ឋីនៅប្រទេសអារ៉ាប៊ីសាអូឌីត។ យោងតាមសារព័ត៌មាន France Blue Provence អតីតអ្នកចាត់ការ Real Madrid រូបនេះ បានផ្តល់ភ្លើងខ្លៀវក្នុងការចូលកាន់តំណែងជាអ្នកចាត់ការនៅកីឡដ្ឋាន Stade Velodrome ។ ប្រសិនបើសំណើលក់ Marseille ទៅ Gulf State លេចចេញជារូបរាង នោះ Zidane នឹងចូលកាន់តំណែងជាអ្នកចាត់ការថ្មីភ្លាមៗតែម្តង។ រឿងដែលចម្លែកនោះគឺ ក្តីស្រមៃមួយនេះអាចនឹងត្រូវផ្អាក ខណៈដែលម្ចាស់បច្ចុប្បន្នគឺលោក Frank McCourt ...
[ Continue reading ]ហេតុអ្វីបានជា Newcastle បញ្ចប់កិច្ចសន្យាជាមួយក្រុមហ៊ុន Castore មុនកាលកំណត់ទៅវិញ?
សារិកាព្រៃ Newcastle United ត្រូវបានគេរាយការណ៍ថាបានបញ្ចប់កិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនផលិតសម្លៀកបំពាក់ Casstore បន្ទាប់ពីមានការត្អូញត្អែរជាច្រើនដងពីអ្នកគាំទ្រ ដោយក្រុមហ៊ុន Adidas បានរៀបចំខ្លួនសម្រាប់ការចូលជំនួសតំណែងរួចទៅហើយ។ យោងតាមសារព័ត៌មាន The Telegraph បានឱ្យដឹងថា Newcastle បានបញ្ចប់ភាពជាដៃគូរបស់ពួកគេជាមួយ Castore ជុំវិញគុណភាពអន់នៃទំនិញរបស់ពួកគេ បន្ទាប់ពីមានការត្អូញត្អែរជាច្រើនពីអ្នកគាំទ្ររបស់ Newcastle ផ្ទាល់។ អ្វីដែលកាន់តែចម្លែកនោះគឺ មានការពន្យាពេលក្នុងការប្រគល់ការបញ្ជាទិញ ដែលជំរុញឱ្យក្លឹបបានបញ្ចប់កិច្ចសន្យាមុនកាលកំណត់។ ទោះបីជាយ៉ាងណាក៏ដោយ មិនមានការត្អូញត្អែរពីកីឡាករ Newcastle ជុំវិញគុណភាពនៃអាវនោះទេ ចាប់តាំងពីពួកគេបានចុះកិច្ចសន្យាក្នុងឆ្នាំ 2021។ គួររំលឹកផងដែរថា Castore បានចំណាយប្រាក់ 5 លានផោនក្នុងមួយឆ្នាំទៅឱ្យ ...
[ Continue reading ]Victor Osihmen បដិសេដមិនអបអរគ្រាប់បាល់របស់ខ្លួន ខណះកំពុងមានរឿងរកាំរកូសជាមួយ Napoli
តារាឆ្នើមរបស់ក្លឹប Napoli កីឡាករ Victor Osihmen បានបដិសេដមិនព្រមអបអរបង្ហាញពីភាពរីករាយក្រោយពេលរកគ្រាប់បាល់សម្រាប់ក្លឹប ខណះដែលរូបគេកំពុងតែជួបរឿងរកាំរកូសជាមួយក្លឹបជុំវិញវីដេអូ TikTok មួយ។ Napoli បានបញ្ចេញវីដេអូដែល Osimhen ស៊ុតបាល់ប៉េណាល់ទីមិនចូលទល់នឹង Bologna នៅលើបណ្តាញសង្គម TikTok ប៉ុន្តែមិនបានយូរប៉ុន្មានផង វីដេអូនោះក៏ត្រូវបានលុបចេញ។ ទោះជាព្យាយាមលុបចោលក៏ពិតមែន តែភាពវឹកវរបានលេចឡើងទៅកាន់មជ្ឈដ្ឋានខាងក្រៅរួចរាល់ហើយ ដោយភ្នាក់ងាររបស់ Osihmen លោក Roberto Calenda បានផ្តល់យោបល់ថា លោកអាចនឹងចាត់វិធានការផ្លូវច្បាប់ប្រឆាំងនឹងម្ចាស់ពានលីកកំពូលអ៊ីតាលីសម្រាប់ការចំអកឱ្យកូនក្តីរបស់គាត់ជាលក្ខណះសាធារណៈ។ នៅក្នុងជ័យជម្នះលទ្ធផល 4-1 ទល់នឹងក្រុម Udinese កីឡាករសញ្ជាតិនីហ្សេរីយ៉ារូបនេះរកបានមួយគ្រាប់ ប៉ុន្តែរូបគេមិនបានអបអរគ្រាប់បាល់សូម្បីតែបន្តិច ដែលនេះបានបង្ហាញពីភាពមិនពេញចិត្តជាខ្លាំងចំពោះរឿងរ៉ាវដែលបានកើតឡើងជុំវិញរូបគេប៉ុន្មានថ្ងៃកន្លងមកនេះ។ ...
[ Continue reading ]Phil Jones ទម្លាយនូវគោលដៅបន្ទាប់របស់ខ្លួន ក្រោយពេលផុតកុងត្រាជាមួយ Man United
អតីតខ្សែការពារក្រុម Manchester United កីឡាករ Phil Jones បានបង្ហើបពីជម្រើសអាជីពថ្មីរបស់គាត់ បន្ទាប់ពីកិច្ចសន្យារបស់គាត់ផុតកំណត់នៅកីឡដ្ឋាន Old Trafford។ បន្ទាប់ពីអាជីពរយៈពេល 12 ឆ្នាំនៅ Old Trafford បានបញ្ចប់ក្នុងរដូវក្តៅ កីឡាករវ័យ 31 ឆ្នាំរូបនេះបានប្រើប្រាស់បណ្តាញសង្គមផ្ទាល់ខ្លួនរបស់គេកាលពីថ្ងៃអង្គារដើម្បីប្រាប់ទៅកាន់អ្នកគាំទ្រអំពីផ្លូវអាជីពថ្មីរបស់គាត់។ មិនតែប៉ុណ្ណោះ Jones បានចុះឈ្មោះចូលរៀនវគ្គសិក្សាផ្នែកគ្រូបង្វឹកបាល់ទាត់ដែលអ្នកគាំទ្រអាចឃើញគាត់ត្រលប់មកវិញក្នុងវិស័យបាល់ទាត់ក្នុងតួនាទីជានាយកផ្នែកកីឡា។ Jones បានបង្ហោះនៅលើបណ្តាញសង្គម X ដែលជាអតីត Twitter ថា “នេះជាការចាប់ផ្តើមនៃដំណើរថ្មីមួយ។ វាពិតជាល្អណាស់ក្នុងការចាប់ផ្តើមវគ្គដឹកនាំកីឡាបាល់ទាត់សកលជាមួយសាលាធុរកិច្ច PFA ដោយរៀនអ្វីថ្មីៗអំពីការប្រកួតបាល់ទាត់ ខណៈពេលដែលបន្តជំរុញទៅមុខសម្រាប់អាជ្ញាប័ណ្ណរបស់ខ្ញុំ។ ខ្ញុំពិតជារំភើបក្នុងការចាប់ផ្តើមនៅលើផ្លូវមួយនេះ”៕
[ Continue reading ]Reece James នឹងមិនបង្ខំដើម្បីមកលេងឲ្យ Chelsea វិញនោះឡើយ
ប្រធានក្រុមថ្មីរបស់ Chelsea កីឡាករ Reece James បានរងរបួសក្នុងការប្រកួតដំបូងនៃរដូវកាលរបស់តោខៀវជាមួយ Liverpool ហើយមកទល់ពេលនេះរូបគេមិនទាន់ត្រលប់មកវិញនៅឡើយទេ។ ខ្សែការពារវ័យ 23 ឆ្នាំរូបនេះបានស៊ូទ្រាំនឹងការខកចិត្តជាច្រើនក្នុងរដូវកាលថ្មីៗនេះ។ គាត់បានខកខានក្នុងការលេងនៅ World Cup ឆ្នាំ 2022 សម្រាប់ក្រុមជម្រើសជាតិអង់គ្លេស ហើយបានចំណាយពេលភាគច្រើននៃយុទ្ធនាការ 2022-23 នៅខាងក្រៅទីលានថែមទៀតផង។ James បានត្រលប់មកធ្វើសកម្មភាពវិញនៅរដូវកាលនេះ ហើយថែមទាំងត្រូវបានលោក Mauricio Pochettio ប្រគល់តំណែងឲ្យលេងជាប្រធានក្រុម ប៉ុន្តែបន្ទាប់ពីការប្រកួតបើកឆាក Premier League របស់គេ រូបគេត្រូវបានបង្ខំចិត្តឲ្យសម្រាកនៅខាងក្រៅទីលានម្តងទៀត។ ប្រធានក្រុម Chelsea វ័យក្មេងរូបនេះបានបង្ហើបថាគាត់ពិតជាចង់ត្រលប់មកវិញឆាប់ៗ ...
[ Continue reading ]AC Milan កំពុងពិចារណារៀបចំការត្រឡប់មកវិញរបស់លោកព្រះ Zlatan
ក្លឹប AC Milan ត្រូវបានគេរាយការណ៍ថាកំពុងពិភាក្សាអំពីការវិលត្រឡប់ដ៏រំជើបរំជួលទៅកាន់កីឡដ្ឋាន San Siro សម្រាប់ខ្សែប្រយុទ្ធស៊ុយអែត Zlatan Ibrahimovic ដែលទើបតែចូលនិវត្តន៍កាលពីរដូវកាលមុន។ បុរសវ័យ 41 ឆ្នាំរូបនេះបានសម្រេចចូលនិវត្តន៍ពីអាជីពបាល់ទាត់ បន្ទាប់ពីបានរងរបួសញឹកញាប់ខ្លាំងពេក ដោយ Zlatan បានបិទបញ្ចប់នូវអាជីពដ៏អស្ចារ្យរបស់គេ បន្ទាប់ពីបានស្គាល់រសជាតិពាន Serie A ជាលើកទីពីរជាមួយក្រុម AC Milan។ ថ្មីៗនេះ Ibrahimovic ត្រូវបានគេប្រទះឃើញថាបានត្រឡប់មកវិញនៅទីក្រុង Milan មុនពេលការប្រកួតក្របខ័ណ្ឌ Champions League ជាមួយក្រុម Newcastle ហើយសារព័ត៌មាន Calciomercato ...
[ Continue reading ]ការងាររបស់លោក Pochettino ស្ថិតក្នុងហានិភ័យ បើសិនមិនអាចរកបានលទ្ធផលល្អពេលជួប Fulham នឹង Burnley
លោក Andy Goldstein ដែលជាអ្នកវិភាគកីឡារបស់សារព័ត៌មាន TalkSPORT ជឿជាក់ថា គ្រូបង្វឹករបស់តោខៀវ Chelsea លោក Mauricio Pochettino អាចនឹងត្រូវបានដកចេញពីតំណែង ក្នុងករណីដែល Chelsea បរាជ័យក្នុងការយកឈ្នះការប្រកួតពីរបន្ទាប់របស់គេ។ ក្រុមតោខៀវ Chelsea ត្រូវបានក្រុម Aston Villa យកឈ្នះក្នុងលទ្ធផល 1-0 កាលពីចុងសប្តាហ៍ ដោយកត់ត្រាការបរាជ័យជាលើកទីបីរបស់ពួកគេក្នុងការប្រកួតចំនួន 6។ ក្រុមតោខៀវឥឡូវនេះឈរនៅលេខរៀងទី 14 មានបួនពិន្ទុនាំមុខក្រុម Luton លេខ 18 និង 9 ពិន្ទុតាមពីក្រោយក្រុមលេខ ...
[ Continue reading ]David Alaba ចេញមុខសុំទោសអ្នកគាំទ្រ ដោយលើកឡើងថា Real Madrid នឹងស្វែងរកទម្រង់លេងល្អវិញ
ខ្សែការពាររបស់អធិរាជស Real Madrid កីឡាករ David Alaba បានសន្យានឹងអ្នកគាំទ្រថាក្រុមរបស់គាត់នឹងអភិវឌ្ឍបន្ទាប់ពី Real Madrid បានរងនូវបរាជ័យយ៉ាងដំណំនៅក្នុងជំនួបរវាងក្រុមធំៗទាំងពីរនៅទីក្រុង Madrid។ Real Madrid បានភ្លាត់ស្នៀតមួយទំហឹងដោយស្នាដៃក្រុមម្ចាស់ផ្ទះ Atletico Madrid ដោយការប្រកួតបានបញ្ចប់ទៅដោយ AT យកឈ្នះក្នុងលទ្ធផល 3-1 សម្រាប់ការប្រកួតនៅកីឡដ្ឋាន Metropolitano។ Alaba បានបង្កើតកំហុសឆ្គងការពារចំនួនពីរដង ដែលនេះជាកំហុសឆ្គងមួយដែលបានធ្វើឲ្យ Real Madrid ធ្លាក់ក្នុងដំណាក់កាលមួយដែលមិនអាចស្រោចស្រង់បាន។ អតីតខ្សែការពារ Bayern Munich រូបនេះបានបង្ហោះនៅលើបណ្តាញសង្គមដើម្បីសុំទោសចំពោះទម្រង់លេងរបស់ខ្លួនថា “អ្នកគាំទ្រ Real ...
[ Continue reading ]