ខ្សែការពាររបស់អធិរាជស Real Madrid កីឡាករ David Alaba បានសន្យានឹងអ្នកគាំទ្រថាក្រុមរបស់គាត់នឹងអភិវឌ្ឍបន្ទាប់ពី Real Madrid បានរងនូវបរាជ័យយ៉ាងដំណំនៅក្នុងជំនួបរវាងក្រុមធំៗទាំងពីរនៅទីក្រុង Madrid។

Real Madrid បានភ្លាត់ស្នៀតមួយទំហឹងដោយស្នាដៃក្រុមម្ចាស់ផ្ទះ Atletico Madrid ដោយការប្រកួតបានបញ្ចប់ទៅដោយ AT យកឈ្នះក្នុងលទ្ធផល 3-1 សម្រាប់ការប្រកួតនៅកីឡដ្ឋាន Metropolitano។ Alaba បានបង្កើតកំហុសឆ្គងការពារចំនួនពីរដង ដែលនេះជាកំហុសឆ្គងមួយដែលបានធ្វើឲ្យ Real Madrid ធ្លាក់ក្នុងដំណាក់កាលមួយដែលមិនអាចស្រោចស្រង់បាន។

អតីតខ្សែការពារ Bayern Munich រូបនេះបានបង្ហោះនៅលើបណ្តាញសង្គមដើម្បីសុំទោសចំពោះទម្រង់លេងរបស់ខ្លួនថា “អ្នកគាំទ្រ Real Madrid យើងទាំងអស់គ្នាពិតជារំពឹងច្រើនជាងនេះ! នេះមិនមែនជាការប្រកួតរបស់យើង ហើយនេះមិនមែនជាការប្រកួតរបស់ខ្ញុំទេ! ពួកយើងធ្វើឲ្យអ្នកអន់ចិត្តកាលពីម្សិលមិញ ប៉ុន្តែពួកយើងនឹងព្យាយាមកែប្រែស្ថានការនឹងត្រលប់មកក្លាយជា Real Madrid ដែលខ្លាំងវិញ”៕