លោក Andy Goldstein ដែលជាអ្នកវិភាគកីឡារបស់សារព័ត៌មាន TalkSPORT ជឿជាក់ថា គ្រូបង្វឹករបស់តោខៀវ Chelsea លោក Mauricio Pochettino អាចនឹងត្រូវបានដកចេញពីតំណែង ក្នុងករណីដែល Chelsea បរាជ័យក្នុងការយកឈ្នះការប្រកួតពីរបន្ទាប់របស់គេ។

ក្រុមតោខៀវ Chelsea ត្រូវបានក្រុម Aston Villa យកឈ្នះក្នុងលទ្ធផល 1-0 កាលពីចុងសប្តាហ៍ ដោយកត់ត្រាការបរាជ័យជាលើកទីបីរបស់ពួកគេក្នុងការប្រកួតចំនួន 6។ ក្រុមតោខៀវឥឡូវនេះឈរនៅលេខរៀងទី 14 មានបួនពិន្ទុនាំមុខក្រុម Luton លេខ 18 និង 9 ពិន្ទុតាមពីក្រោយក្រុមលេខ 4 Tottenham Hotspur។ Pochettino បានអង្វរក្រុមប្រឹក្សា Chelsea រួចហើយសម្រាប់ការអត់ធ្មត់ដោយទទូចថាគាត់កំពុងត្រួតពិនិត្យដំណើរការនៅ Stamford Bridge ប៉ុន្តែ Goldstein ជឿជាក់ថាក្លឹបអាចសម្រេចចិត្តបណ្តេញគ្រូបង្វឹកសញ្ជាតិអាហ្សង់ទីនប្រសិនបើពួកគេបរាជ័យក្នុងការឈ្នះពីរប្រកួតបន្ទាប់របស់ពួកគេទល់នឹង Fulham និង Burnley។

លោក Goldstein បាននិយាយថា “ខ្ញុំបានមើលទៅក្រុមរបស់ Chelsea ប៉ុន្តែមិនដូចជាក្រុមដែលខ្ញុំធ្លាប់ស្គាល់នោះឡើយ។ ពួកគេមិនអាចរកគ្រាប់បាល់បានឡើយ ដោយគេរកបានត្រឹម 5 គ្រាប់ក្នុងការប្រកួត 6 ប្រកួតដំបូង។ នៅពេលយើងមើលពីក្រុមដែលគេត្រូវលេងរួមមាន Fulham នៅក្រៅដី, Burnley នៅក្រៅដី, Arsenal ក្នុងដី, Brentford ក្នុងដី, Spurs ក្រៅដី, Man City ក្នុងដី, Newcastle ក្រៅដី, Brighton ក្នុងដី នឹង Manchester United ក្រៅដី។ បើសិនជាពួកគេនៅតែមិនអាចផ្តួល Fulham នឹង Burnley បាន Pochettino អាចនឹងត្រូវបណ្តេញចេញ”៕