Chelsea គ្រោងនឹងខ្ចីលុយបន្ថែម 250 លានផោនដើម្បីវិនិយោគក្នុងក្លឹប

ម្ចាស់ក្លឹប Chelsea ត្រូវបានគេរាយការណ៍ថាកំពុងពិចារណាការខ្ចីប្រាក់បន្ថែមប្រហែល 250 លានផោន រឺ 305 លានដុល្លារ បន្ទាប់ពីការវិនិយោគយ៉ាងច្រើនសន្ធឺកសន្ធាប់នៅរដូវក្តៅកន្លងមកនេះ។

យោងតាមរបាយការណ៍របស់ Bloomberg បានឱ្យដឹងថាក្រុមតោខៀវកំពុងស្វែងរកលទ្ធភាពនៃការខ្ចីប្រាក់បន្ថែមចំនួន 250 លានផោនដើម្បីគាំទ្រការវិនិយោគដែលកំពុងបន្តរបស់ពួកគេនៅក្នុងក្លឹបបាល់ទាត់។ ពួកគេបាននាំយក Bank of America Corp. ដើម្បីផ្តល់ការណែនាំក្នុងបញ្ហានេះ។ បច្ចុប្បន្ននេះម្ចាស់ក្លឹប Chelsea មានប្រាក់កម្ចីចំនួន 800 លានផោនរួចហើយ ជាមួយនឹងជម្រើសក្នុងការពង្រីកសមត្ថភាពខ្ចីរបស់ពួកគេដល់ 1.05 ពាន់លានផោន។

ការផ្លាស់ប្តូរនេះមានគោលបំណងផ្តល់ឱ្យក្លឹបនូវធនធានហិរញ្ញវត្ថុដែលត្រូវការសម្រាប់ការទិញយកកីឡាករ និងការអភិវឌ្ឍន៍ឡើងវិញនៃកីឡដ្ឋាន Stamford Bridge។ វាត្រូវបានគេរាយការណ៍ថាម្ចាស់បំណុលត្រូវបានគេអញ្ជើញឱ្យចូលរួមក្នុងការប្រកួតថ្មីៗនេះរបស់ Chelsea ជាមួយ Aston Villa ។ ថ្មីៗនេះក្លឹបបានរៃអង្គាសប្រាក់បាន 500 លានផោនតាមរយៈបំណុលក្រោមបង្គាប់ពី Ares Management Corp ថែមទៀតផង៕