លោក Zinedine Zidane ត្រូវបានគេរាយការណ៍ថាបានយល់ព្រមជាគោលការណ៍ដើម្បីក្លាយជាអ្នកចាត់ការទូទៅនៃ Olympique de Marseille ប្រសិនបើក្លឹបនេះត្រូវបានលក់ទៅឱ្យមហាសេដ្ឋីនៅប្រទេសអារ៉ាប៊ីសាអូឌីត។

យោងតាមសារព័ត៌មាន France Blue Provence អតីតអ្នកចាត់ការ Real Madrid រូបនេះ បានផ្តល់ភ្លើងខ្លៀវក្នុងការចូលកាន់តំណែងជាអ្នកចាត់ការនៅកីឡដ្ឋាន Stade Velodrome ។ ប្រសិនបើសំណើលក់ Marseille ទៅ Gulf State លេចចេញជារូបរាង នោះ Zidane នឹងចូលកាន់តំណែងជាអ្នកចាត់ការថ្មីភ្លាមៗតែម្តង។

រឿងដែលចម្លែកនោះគឺ ក្តីស្រមៃមួយនេះអាចនឹងត្រូវផ្អាក ខណៈដែលម្ចាស់បច្ចុប្បន្នគឺលោក Frank McCourt បានបញ្ជាក់យ៉ាងម៉ឺងម៉ាត់ថាក្លឹប Marseille មិនមែនសម្រាប់លក់នោះទេ។ ទោះជាយ៉ាងណាក៏ដោយ អារ៉ាប៊ីសាអូឌីតបានបង្ហាញចំណាប់អារម្មណ៍យ៉ាងខ្លាំងក្នុងការទិញយកក្លឹបបារាំងដោយស្រមៃមើលការផ្លាស់ប្តូរស្រដៀងទៅនឹងការកើនឡើងរបស់ Newcastle នៅក្នុងប្រទេសអង់គ្លេសផងដែរ៕