Man Utd រកឃើញកីឡាករមួយរូបដែលសាកសមជំនួសតំណែង Sancho ដែលកំពុងស្រពិចស្រពិល

Manchester United អាចនឹង​ចុះ​ហត្ថលេខា​ទិញយក​ខ្សែ​ប្រយុទ្ធស្លាប Federico Chiesa របស់ Juventus នៅ​ខែ​មករា ដើម្បី​ជំនួស​តំណែងរបស់ Jadon Sancho។

យោងតាមសារព័ត៌មាន ​​Calciomercato បិសាចក្រហមបានធ្វើការរៀបចំប្លង់រួចហើយដើម្បីកម្ចាត់អតីតខ្សែបម្រើស្លាបរបស់ Borussia Dortmund ដោយ Chiesa ឈរនៅលំដាប់កំពូលក្នុងបញ្ជីរបស់ពួកគេដែលមានតម្លៃប្រហែល 52 លានផោន។ Chiesa បច្ចុប្បន្នរកបាន 80,000 ផោនក្នុងមួយសប្តាហ៍ជាមួយនឹងកិច្ចសន្យាដែលនឹងត្រូវផុតកំណត់នៅឆ្នាំ 2025 ។ ខ្សែប្រយុទ្ធស្លាបសញ្ជាតិអ៊ីតាលីរូបនេះទទួលបានការទទួលស្គាល់ថាជាកីឡាករឆ្នើមម្នាក់ក្នុងអំឡុងព្រឹត្តិការណ៍ Euro 2020 ប៉ុន្តែបានស៊ូទ្រាំនឹងរបួសដាច់សរសៃពួរធ្ងន់ធ្ងរ ដែលធ្វើអោយគាត់អវត្តមានសម្រាប់ការប្រកួតភាគច្រើននៃឆ្នាំបន្ទាប់។

Chiesa ត្រលប់មករកភាពល្អបំផុតរបស់គាត់នៅរដូវកាលនេះ ហើយបានស៊ុតបញ្ចូលទីដល់ទៅ 4 គ្រាប់ និងបញ្ជូនឲ្យដៃគួស៊ុតចូលចំនួនម្តង ក្នុងការបង្ហាញខ្លួន 6 ប្រកួតដំបូងរបស់គាត់ ដែលបានជំរុញឱ្យ United ចាប់អារម្មណ៍លើគាត់។ ទោះជាយ៉ាងណាក៏ដោយ Juventus នៅតែប្រកាន់ខ្ជាប់ក្នុងការរក្សាគាត់ ហើយវាត្រូវបានគេជឿថាកិច្ចប្រជុំនឹងត្រូវធ្វើឡើងនៅប៉ុន្មានសប្តាហ៍ខាងមុខនេះជាមួយភ្នាក់ងាររបស់គាត់លោក Fali Ramadani ទាក់ទងនឹងការរៀបចំបន្តកុងត្រាដែលមានសភាពល្អសម្រាប់ Chiesa៕