ក្លឹបជាច្រើននៅលីកបាល់ទាត់ Premier League បានបោះឆ្នោតយល់ស្របជាមួយសំណើរដែលអាចនឹងដាក់អោយមាននូវការហាមឃាត់ចំពោះការចាយវាយលើតម្លៃផ្ទេរកីឡាករ ប្រាក់ឈ្នួល នឹងប្រាក់អ្នកតំណាងកីឡាករ។ សំណើដែលនឹងកំណត់ការចំណាយសម្រាប់ក្លឹបកំពូលៗដែលមិនទាន់មានការបញ្ជាក់នៅឡើយនៃចំនួនទឹកប្រាក់ ទទួលបានសម្លេងគាំទ្រលើសពីចំណុចកណ្តាលដែលត្រូវការសម្លេងពីក្លឹបចំនួន 14 ។ នៅឯកិច្ចប្រជុំរវាងម្ចាស់ភាគហ៊ុន Premier League កាលពីថ្ងៃចន្ទ ក្រុមចំនួន 16 ក្នុងចំណោមក្រុមទាំង 20 បានធ្វើការយល់ស្រប ខណះដែលដែលក្រុមដូចជា Manchester City, Manchester United , Chelsea និង Aston Villa ត្រូវបានគេរាយការណ៍ថាបានបោះឆ្នោតមិនគាំទ្រ។ គំនិតនេះគឺថាការបញ្ឈប់ក្លឹបធំៗពីការចំណាយដោយសេរីនឹងបង្កើតលីកបាល់ទាត់ដែលមានការប្រកួតប្រជែងជាងមុន ជាជាងក្របខ័ណ្ឌបាល់ទាត់ដែលមានតែក្លឹបធំៗមួយ រឺពីរដណ្តើមប្រជែងគ្នាជារៀងរាល់ឆ្នាំ ជាក់ស្តែង ...
[ Continue reading ]Fede Valverde ថា Real Madrid មិនមានអារម្មណ៍អ្វីត្រូវព្រួយបារម្ភពេកឡើយ ទោះត្រូវជួប Harry Kane ក៏ដោយ
ខ្សែបម្រើឆ្នើម Federico Valverde មានអារម្មណ៍ជឿជាក់មុននឹងជួបជាមួយ Bayern Munich ដែលមានខ្សែប្រយុទ្ធជួរមុខ Harry Kane ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពាន Champions League។ កីឡាករសញ្ជាតិអ៊ុយរូហ្គាយបានបង្ហាញពីការគោរពរបស់គាត់ចំពោះខ្សែប្រយុទ្ធ Harry Kane របស់ក្លឹប Bayern Munich ប៉ុន្តែបានអះអាងថា Real Madrid មានប្រៀបខ្លាំងជាងដោយសារក្លឹបមានខ្សែការពារលំដាប់ពិភពលោកជាច្រើន ដែលអាចដោះស្រាយជាមួយនឹងម៉ាស៊ីនរកគ្រាប់បាល់របស់ Bayern។ គួរបញ្ជាក់ផងដែរថា ក្រោមការជួយជ្រោមជ្រែងយ៉ាងសំខាន់ពីកីឡាករ Antonio Rudiger ក្រុម Real Madrid អាចធ្វើអោយម៉ាស៊ីនរកគ្រាប់បាល់របស់មេឃខៀវ Manchester City ...
[ Continue reading ]Lewandowski ថាខ្លួនមិនអន់ចិត្តនោះទេ បើសិនជាទទួលបានពាន Ballon d’Or យឺតបួនឆ្នាំក៏ដោយ
កំពូលខ្សែប្រយុទ្ធ Robert Lewandowski របស់ក្លឹប Barcelona ជឿជាក់ថាគាត់សាកសមនឹងទទួលបានពានរង្វាន់ Ballon d’Or កាលពីឆ្នាំ 2020 ហើយខ្លួនមិនប្រកាន់អ្វីនោះឡើយ ទោះបានទទួលពានមួយនេះយឺតពេលក៏ដោយ។ អតីតខ្សែប្រយុទ្ធ Bayern Munich ស្ថិតក្នុងកម្រិតកំពូលនៃអាជីពបាល់ទាត់របស់គាត់នៅចន្លោះឆ្នាំ 2020 និង 2021 ប៉ុន្តែមិនត្រូវបានផ្តល់រង្វាន់ជាបុគ្គលដ៏មានកិត្យានុភាពបំផុតរបស់ពិភពលោកនោះទេ។ ការរីករាលដាលនៃជំងឺដ៏កាចសាហាវ Covid-19 មានន័យថាពិធីប្រគល់ពានរង្វាន់ត្រូវបានលុបចោលនៅឆ្នាំ 2020 ទាំងដែលប្រធានក្រុមជម្រើសជាតិប៉ូឡូញស៊ុតបញ្ចូលទីបាន 55 ដងនៅគ្រប់ការប្រកួតទាំងអស់ដើម្បីជួយ Bayern ឈ្នះពានបីក្នុងរដូវកាល 2019-20 ក៏ដោយ។ 12 ខែក្រោយមក Lionel ...
[ Continue reading ]ធ្លាប់ឆ្ងល់ទេ ហេតុអ្វីបានជា Antony អបអរគ្រាប់បាល់របស់ខ្លួនជាមួយតុក្កតា Sonic នឹងដាក់បាល់ចូលក្នុងអាវទៅវិញ?
Antony បានចេញមកពន្យល់ពីមូលហេតុដែលគាត់អបអរគ្រាប់បាល់ដំបូងរបស់គាត់នៅ Premier League រដូវកាលសម្រាប់ Manchester United ជាមួយនឹងតុក្កតា Sonic the Hedgehog។ កីឡាករសញ្ជាតិប្រេស៊ីលបានរកគ្រាប់បាល់ដំបូងនៅ Premier League របស់គាត់សម្រាប់រដូវកាល 2023-24 ទល់នឹងក្រុម Burnley កាលពីថ្ងៃសៅរ៍កន្លងទៅ ដែលកាលនោះក្រុមទាំងពីរបានត្រឹមចែកគ្នាម្នាក់មួយពិន្ទុប៉ុណ្ណោះ។ យ៉ាងណាក្តី Antony មិនបានលាក់លៀមនូវភាពរីករាយរបស់ខ្លួននោះឡើយ ដោយបានរត់សំដៅទៅមុខកាមេរ៉ា នឹងអ្នកគាំទ្ររបស់បិសាចក្រហម ដោយបានកាន់តុក្កតា Sonic រួមជាមួយនឹងការយកបាល់ដែលខ្លួនស៊ុតចូលដាក់ចូលក្នុងអាវថែមទៀតផង។ ក្រោយចប់ការប្រកួត កីឡាករវ័យ 24 ឆ្នាំរូបនេះបានទម្លាយអោយដឹងថា ការអបអរគ្រាប់បាល់នោះគឺដើម្បីរំលឹកទៅដល់កូនប្រុសគេឈ្មោះ Lorenzo ...
[ Continue reading ]មួយប្រកួត ពីរគ្រាប់ បីកំណត់ត្រាថ្មីៗ! Harry Kane នៅបន្តទម្រង់លេងកាន់តែកាច ទោះគ្មានសង្ឃឹមលើកពានក៏ដោយ
Harry Kane បានដើរដល់កំណត់ត្រាសំខាន់ៗចំនួនបីក្នុងការឈ្នះរបស់ Bayern Munich ទៅលើ Frankfurt រួមទាំងការស៊ុតបញ្ចូលទី 400 គ្រាប់សម្រាប់អាជីពរបស់រូបគេថែមទៀតផង។ ទោះមិនបានភ្លក់រសជាតិលើកពានក្របខ័ណ្ឌ Bundesliga ក្នុងអំឡុងពេលរដូវកាលដំបូងរបស់គាត់នៅក្នុងប្រទេសអាឡឺម៉ង់ក៏ពិតមែន ប៉ុន្តែ Kane បានរីករាយជាមួយនឹងការបំបែកកំណត់ត្រាផ្ទាល់ខ្លួនមិនឈប់ឈរ ហើយអ្វីៗនៅតែបន្តសម្រាប់ខ្សែប្រយុទ្ធអង់គ្លេស ក្រោយរកបានពីរគ្រាប់ជួយអោយក្រុមលោក Thomas Tuchel ទទួលបានជ័យជម្នះយ៉ាងងាយស្រួល។ ជាមួយនឹងការស៊ុតចូលទល់នឹង Frankfurt អតីតកីឡាកររបស់ Tottenham អាចស៊ុតបាន 400 គ្រាប់ក្នុងអាជីពហើយបានបំបែកកំណត់ត្រាស៊ុតបញ្ចូលទីក្នុងរដូវកាលតែមួយ ដោយគិតត្រឹមពេលនេះ Kane អាចរកគ្រាប់បាល់បាន 42 ដងសម្រាប់រដូវកាល 2023-2024។ ...
[ Continue reading ]លោក Jamie Carragher ថាមានមូលហេតុតែមួយគត់ដែល Klopp អាចមិនសប្បាយចិត្តជាមួយ Mo Salah
អតីតខ្សែការពារក្រុមហង្សក្រហម Liverpool លោក Jamie Carragher បានផ្តល់គំនិតផ្ទាល់ខ្លួនរបស់គាត់ទៅលើការប៉ះទង្គិចគ្នារវាងខ្សែប្រយុទ្ធ Mohamed Salah និងគ្រូបង្វឹក Jurgen Klopp អំឡុងការប្រកួតទល់នឹង West Ham។ Liverpool បានបន្តទម្រង់លេងដ៏គួរអោយខកចិត្តសម្រាប់អ្នកគាំទ្រ តែអ្វីៗកាន់តែមានភាពក្តៅគគុកស្របពេលដែលជម្លោះពាក្យសម្តីរវាង Jurgen Klopp នឹង Mo Salah នៅលើទីលាន។ ភាគីទាំងសងខាងសុទ្ធសឹងតែបានចេញមកធ្វើការបកស្រាយជុំវិញបញ្ហាមួយនេះ ហើយលោក Carragher ជាបុគ្គលមានឥទ្ធិពលចុងក្រោយរបស់ Liverpool ដែលបញ្ចេញយោបល់ទៅលើការឈ្លោះគ្នាដ៏កម្រមួយនេះ។ និយាយក្នុងបណ្តាញសង្គម Twitter អតីតខ្សែការពារសញ្ជាតិអង់គ្លេសបានទម្លាយថា មូលហេតុតែមួយគត់សម្រាប់អ្នកចាត់ការក្នុងការខឹងលើកីឡាករ គឺដោយសារកីឡាករចំណាយពេលយូរពេកក្នុងការរៀបចំខ្លួនដើម្បីផ្លាស់ប្តូរចូល។ ...
[ Continue reading ]ច្បាស់ដូចថ្ងៃ! គ្រូបង្វឹកក្រុម Feyenoord ទម្លាយគ្មានសល់ថាខ្លួនពិតជាចង់មក Liverpool មែន
គ្រូបង្វឹកក្រុម Feyenoord លោក Arne Slot បានសារភាពថាគាត់ពិតជាមានបំណងចង់ទៅ Liverpool ហើយក៏បានបញ្ជាក់អំពីការពិភាក្សាដើម្បីស្នងតំណែងលោក Jurgen Klopp នៅកីឡដ្ឋាន Anfield។ អ្នកចាត់ការ Feyenoord ត្រូវបានដំឡើងជាបេក្ខភាពដែលមានប្រជាប្រិយភាពបំផុតក្នុងការចូលមកជំនួសលោក Klopp ដែលបានសន្យាថានឹងចុះចេញពីតំណែងជាគ្រូបង្វឹក Liverpool នៅចុងបញ្ចប់នៃរដូវកាលនេះ។ ក្រោយមានការផ្ទុះផ្អើលពិភពបាល់ទាត់អំពីដំណឺងមួយនេះ សាមីខ្លួនលោក Slot ក៏បានចេញមកធ្វើការទទួលស្គាល់ជាសាធារណះថាគាត់ពិតជាចង់មកកាន់ក្លឹបធំនៅប្រទេសអង់គ្លេសពិតមែន ហើយជឿជាក់ថាកិច្ចព្រមព្រៀងអាចនឹងបានសម្រេចនាពេលដ៏ខ្លីខាងមុខ។ គ្រូបង្វឹកសញ្ជាតិហូឡង់បានប្រាប់ទៅកាន់សារព័ត៌មាន ESPN ថា អ្វីដែលគាត់អាចនិយាយបាននៅពេលនេះគឺ ក្លឹបទាំងពីរពិតជាកំពុងធ្វើការចរចារគ្នាពិតមែន ហើយវាគឺច្បាស់ណាថាគាត់ពិតជាចង់មកដឹកនាំក្លឹប Liverpool។ គួររំលឹកផងដែរថា ចាប់តាំងពីការឡើងមកក្នុងនាមជាគ្រូបង្វឹករបស់ក្រុម Feyenoord ...
[ Continue reading ]Phil Foden តាមទាន់កំណត់ត្រាមួយដែលមានតែ Haaland នឹង Messi ប៉ុណ្ណោះធ្លាប់ធ្វើបាន
កីឡាករ Phil Foden បានដាក់ឈ្មោះរបស់ខ្លួនចូលទៅក្នុងសៀវភៅកំណត់ត្រាដែលមានតែ Erling Haaland នឹង Lionel Messi ប៉ុណ្ណោះដែលអាចធ្វើបាន បន្ទាប់ពីការស៊ុតពីរគ្រាប់ទល់នឹងក្រុម Brighton កាលពីពេលកន្លងទៅ។ ក្រុមរបស់លោក Pep Guardiola នៅតែបន្តក្តីសង្ឃឹមក្នុងការការពារតំណែងជើងឯកលីកកំពូលអង់គ្លេស English Premier League បន្ទាប់ពីលត់ Brighton យ៉ាងចាស់ដៃក្នុងកីឡដ្ឋាន Amex Stadium។ មួយគ្រាប់របស់ Kevin De Bruyne, Julian Alvarez នឹងពីរគ្រាប់របស់ Foden គឺគ្រប់គ្រាន់សម្រាប់ក្រុម ...
[ Continue reading ]ប្លែកមួយបែបទៀតហើយ! លីកកំពូលអេស្ប៉ាញកំពុងពិចារណាគម្រោងលេងការប្រកួតនៅអាមេរិក
លីកកំពូលអេស្ប៉ាញ La Liga អាចទំនងជានឹងដាក់ការប្រកួតផ្លូវការរបស់ពួកគេនៅក្រៅប្រទេសរាប់ចាប់ពីរដូវកាល 2025-2026 តទៅ ដោយសហរដ្ឋអាមេរិកត្រូវបានគេចាត់ទុកជាគោលដៅចំបងមួយ។ ប្រធាន La Liga លោក Javier Tebas បានបញ្ជាក់ថា ក្របខ័ណ្ឌកំពូលរបស់អេស្ប៉ាញ សង្ឃឹមថានឹងអាចលេងការប្រកួតនៅក្រៅប្រទេស ហើយកំពុងកំណត់កាលបរិច្ឆេទចាប់ផ្តើមឆ្នាំ 2025-26 សម្រាប់ការប្រកួតដំបូងដែលធ្វើឡើងនៅក្រៅប្រទេស ហើយការជ្រើសរើសប្រទេសធំដូចអាមេរិកជាគោលដៅដំបូង គឺដើម្បីបង្កើតការចាប់អារម្មណ៍ពីប្រជាជនក្នុងស្រុកមុនពេលដែលប្រទេសមួយនេះត្រៀមធ្វើជាសហម្ចាស់ផ្ទះជាមួយ កាណាដា នឹងមិចស៊ិក សម្រាប់ការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup ឆ្នាំ 2026។ ក្រុមនៅអេស្ប៉ាញបានបង្ហាញពីចំណាប់អារម្មណ៍លើការផ្លាស់ប្តូរបែបនេះនៅក្រៅប្រទេសនាពេលកន្លងមក ដោយ Barcelona ថែមទាំងបានស្នើសុំការប្រកួតធំនៃក្រុមនៅតំបន់ Catalunya ...
[ Continue reading ]គម្រោងអ្វី? ប្រធានក្លឹប PSG ផ្តាំទៅម្ចាស់ Barcelona ថាឈប់ស្រម៉ៃហើយបោះបង់ចោលគម្រោងមួយនេះ
លោក Nasser Al-Khelaifi ប្រធានក្លឹបសេដ្ឋីបារាំង Paris Saint-Germain បានទម្លាយថាគាត់បានប្រាប់ប្រធានក្លឹប Barcelona លោក Joan Laporta អោយបោះបង់គម្រោងនៃការបង្កើត European Super League ទៀតទៅ។ ចាប់តាំងពីការបញ្ចេញគម្រោងជាសាធារណះក្នុងការបង្កើតលីកបាល់ទាត់ថ្មីផ្តាច់ខ្លួនពី UEFA នឹង FIFA នៅឆ្នាំ 2021 Barcelona និង Real Madrid នៅតែជាក្លឹបតែមួយគត់ដែលចង់អោយមានការប្រកួត European Super League។ គម្រោងនោះបានដួលរលំយ៉ាងឆាប់រហ័ស នៅពេលដែលក្លឹបជាច្រើនបានដកខ្លួនភ្លាមៗ ចំពេលមានប្រតិកម្មយ៉ាងខ្លាំងពីអ្នកគាំទ្រ។ Laporta ...
[ Continue reading ]