កីឡាករ Phil Foden បានដាក់ឈ្មោះរបស់ខ្លួនចូលទៅក្នុងសៀវភៅកំណត់ត្រាដែលមានតែ Erling Haaland នឹង Lionel Messi ប៉ុណ្ណោះដែលអាចធ្វើបាន បន្ទាប់ពីការស៊ុតពីរគ្រាប់ទល់នឹងក្រុម Brighton កាលពីពេលកន្លងទៅ។

ក្រុមរបស់លោក Pep Guardiola នៅតែបន្តក្តីសង្ឃឹមក្នុងការការពារតំណែងជើងឯកលីកកំពូលអង់គ្លេស English Premier League បន្ទាប់ពីលត់ Brighton យ៉ាងចាស់ដៃក្នុងកីឡដ្ឋាន Amex Stadium។ មួយគ្រាប់របស់ Kevin De Bruyne, Julian Alvarez នឹងពីរគ្រាប់របស់ Foden គឺគ្រប់គ្រាន់សម្រាប់ក្រុម Man City ក្នុងការធានាបីពិន្ទុយ៉ាងកក់ក្តៅ។ នេះជាការប្រកួតដ៏គួរអោយចងចាំសម្រាប់ខ្សែបម្រើប្រយុទ្ធសញ្ជាតិអង់គ្លេស ព្រោះរូបគេគឺជាកីឡាករទីបីក្រោមការដឹកនាំរបស់ Pep ដែលអាចរកបានរហូតដល់ទៅ 50 គ្រាប់មុនឈានចូលវ័យ 23 ឆ្នាំ។

កំណត់ត្រាមួយនេះចាប់ផ្តើមឡើងដោយកំពូលខ្សែប្រយុទ្ធ Lionel Messi កាល Pep នៅជាគ្រូបង្វឹករបស់ Barcelona ហើយបន្ទាប់មកក៏ត្រូវបានតាមដោយកីឡាករ Erling Haaland កាលពីរដូវកាលមុនផងដែរ។ ជ័យជម្នះដ៏សំខាន់មួយនេះមានន័យថា Man City តាមពីក្រោយត្រឹមតែមួយពិន្ទុនៃក្រុមកំពូលតារាង Premier League ពោលគឺក្រុម Arsenal ខណះដែលក្រុមរបស់លោក Guardiola ក៏មានការប្រកួតក្នុងដៃថែមទៀតផង។ បន្ទាប់ពីធ្លាក់ចេញពីក្របខណ្ឌ Champions League កាលពីសប្តាហ៍មុន Man City ត្រូវបង្វែរការចាប់អារម្មណ៍របស់ខ្លួនមកកាន់ពានដែលនៅសល់ដូចជា Premier League នឹងការរៀបចំប៉ះគ្នាជាមួយសត្រូវរួមទីក្រុង Manchester United ក្នុងវគ្គផ្តាច់ព្រ័ត្រពាន FA Cup៕