ក្លឹបនៅ Premier League ទំនងជាព្រមអោយមានច្បាប់ថ្មីនៅរដូវកាលខាងមុខ ទោះមានការប្រឆាំងពី Man Utd នឹង Man City ក៏ដោយ

ក្លឹបជាច្រើននៅលីកបាល់ទាត់ Premier League បានបោះឆ្នោតយល់ស្របជាមួយសំណើរដែលអាចនឹងដាក់អោយមាននូវការហាមឃាត់ចំពោះការចាយវាយលើតម្លៃផ្ទេរកីឡាករ ប្រាក់ឈ្នួល នឹងប្រាក់អ្នកតំណាងកីឡាករ។

សំណើដែលនឹងកំណត់ការចំណាយសម្រាប់ក្លឹបកំពូលៗដែលមិនទាន់មានការបញ្ជាក់នៅឡើយនៃចំនួនទឹកប្រាក់ ទទួលបានសម្លេងគាំទ្រលើសពីចំណុចកណ្តាលដែលត្រូវការសម្លេងពីក្លឹបចំនួន 14 ។ នៅឯកិច្ចប្រជុំរវាងម្ចាស់ភាគហ៊ុន Premier League កាលពីថ្ងៃចន្ទ ក្រុមចំនួន 16 ក្នុងចំណោមក្រុមទាំង 20 បានធ្វើការយល់ស្រប ខណះដែលដែលក្រុមដូចជា Manchester City, Manchester United , Chelsea និង Aston Villa ត្រូវបានគេរាយការណ៍ថាបានបោះឆ្នោតមិនគាំទ្រ។

គំនិតនេះគឺថាការបញ្ឈប់ក្លឹបធំៗពីការចំណាយដោយសេរីនឹងបង្កើតលីកបាល់ទាត់ដែលមានការប្រកួតប្រជែងជាងមុន ជាជាងក្របខ័ណ្ឌបាល់ទាត់ដែលមានតែក្លឹបធំៗមួយ រឺពីរដណ្តើមប្រជែងគ្នាជារៀងរាល់ឆ្នាំ ជាក់ស្តែង Premier League មានបំណងដាក់កំណត់ទៅលើការចំណាយសម្រាប់តម្លៃផ្ទេរកីឡាករ ប្រាក់ពលកម្ម នឹងថ្លៃឈ្នួលសម្រាប់អ្នកតំណាងកីឡាករ ដែលអាចមានតម្លៃត្រឹមតែ 85% នៃចំណូលសរុបរបស់ក្លឹបក្នុងមួយឆ្នាំៗ៕