វីរកីឡាកររបស់ Man City ត្រូវបង្ខំចិត្តចូលនិវត្តន៍មុនកាលកំណត់ដោយសារតែមូលហេតុមួយនេះ

វីរកីឡាកររបស់ក្រុមមេឃខៀវ Manchester City ក៏ដូចជាក្រុមជម្រើសជាតិអេស្ប៉ាញ កីឡាករ David Silva បានប្រកាសអំពីការចូលនិវត្តន៍មុនកាលកំណត់របស់ខ្លួននៅត្រឹមវ័យ 37 ឆ្នាំដោយសារតែការញាំញីដោយបញ្ហារបួស ACL។ Silva បាន​និយាយ​ពាក្យ​លា​ដ៏​រំជួល​ចិត្ត​ចំពោះ​អាជីពបាល់ទាត់​បន្ទាប់​ពី​របួស​ដ៏ធ្ងន់ធ្ងរ​នៅ​មុន​បើក​រដូវ​កាល 2023-2024។ អតីតតារា Manchester City និងអេស្ប៉ាញរូបនេះបានសារភាពថាវាជាថ្ងៃដ៏សោកសៅមួយ ដែលគាត់ព្យួរស្បែកជើងរបស់គាត់បន្ទាប់ពីចំណាយពេលជិតពីរទសវត្សរ៍នៅក្នុងអាជីពជាកីឡាករបាល់ទាត់។ កីឡាករដែលកំពុងលេងនៅលីកអេស្ប៉ាញជាមួយក្លឹប Real Sociedad រូបនេះបានបង្ហោះវីដេអូនៅក្នុងបណ្តាញសង្គម Twitter ផ្ទាល់ខ្លួនរបស់គាត់ ដោយបាននិយាយថា “ថ្ងៃនេះជាថ្ងៃសោកសៅសម្រាប់ខ្ញុំ ថ្ងៃនេះជាពេលដែលត្រូវនិយាយលានូវអ្វីដែលខ្ញុំបានលះបង់ពេញមួយជីវិត។ ថ្ងៃនេះជាពេលដែលខ្ញុំត្រូវនិយាយលាមិត្តរួមការងាររបស់ខ្ញុំ ដែលប្រៀបដូចជាគ្រួសាររបស់ខ្ញុំ។ ខ្ញុំនឹងនឹកអ្នកខ្លាំងណាស់។ សូមអរគុណជាខ្លាំងទៅដល់ Ches (អ្នកគាំទ្រ ...

[ Continue reading ]

ក្រោយសម្រេចរឿងមួយនេះ ទីបំផុត​ Barcelona អាចចុះឈ្មោះកីឡាករថ្មីៗសម្រាប់រដូវកាលក្រោយបានហើយ

ក្លឹប Barcelona គ្រោងនឹងទទួលបានប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់ បន្ទាប់ពីសម្រេចបាននូវការលក់ភាគហ៊ុនមួយផ្នែកទៅកាន់ក្រុមហ៊ុនធំៗពីរកាលពីឆ្នាំមុន។ បញ្ហាហិរញ្ញវត្ថុរបស់ Barcelona បានធ្វើឱ្យពួកគេមិនអាចចុះឈ្មោះកីឡាករនៅ La Liga កាលពីរដូវក្តៅមុន។ នៅពេលនោះ ក្លឹបបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយ Orpheus Media និង Socios.com ដើម្បីលក់ភាគហ៊ុន 24.5 ភាគរយនៃផលិតកម្មស្ទូឌីយោរបស់ពួកគេទៅឱ្យក្រុមហ៊ុនទាំងពីរក្នុងតម្លៃប្រហែល 100 លានអឺរ៉ូ ដែលត្រូវបានចាត់ទុកថាជាជម្រើសមួយដែល Barcelona ចៀសមិនផុត។ ការទូទាត់ត្រូវបានយល់ព្រមជាផ្លូវការ ដោយគ្រោងនឹងបង់ប្រាក់ដំបូងចំនួន 30 លានអឺរ៉ូនៅរដូវក្តៅនេះ។ ការពន្យារពេលដោយក្រុមហ៊ុនវិនិយោគទាំងនោះមានន័យថា La Liga រារាំងការទូទាត់នោះ ដូច្នេះហើយបានបញ្ឈប់ Barca ...

[ Continue reading ]

Mbappe ប្រកែកមិនចង់ទៅ តែមិត្តរួមក្រុមរបស់គេអាចនឹងចាកចេញក្នុងពេលឆាប់ៗខាងមុខ

ខ្សែបម្រើជើងចាស់របស់ Paris Saint-Germain មួយរូប គ្រោងនឹងក្លាយជាកីឡាករល្បីមួយរូបទៀតដែលអាចនឹងផ្លាស់ទៅលេងនៅអារ៉ាប៊ីសាអូឌីត ក្រោយលេចលឺដំណឹងថាក្លឹបបាល់ទាត់ Al-Hilal កាន់តែជិតក្នុងការព្រមព្រៀងនូវកុងត្រាសម្ងាត់មួយទៅហើយ។ បើយោងទៅតាមអ្នកជំនាញទីផ្សារដោះដូរកីឡាករ លោក Fabrizio Romano បានបង្ហោះថា Al-Hilal កំពុងធ្វើការយ៉ាងជិតដឹតដើម្បីនាំយកកីឡាករ Marco Veratti ពីក្រុម​ PSG ហើយកីឡាកររូបនេះត្រូវបានផ្តល់នូវកិច្ចសន្យារយះពេល 3 ឆ្នាំ ដោយតម្លៃជាក់ស្តែងមិនទាន់បានលើកឡើងមកនោះទេ។ គួររំលឹកផងដែរថា Verratti បានចុះហត្ថលេខាលើកិច្ចសន្យាថ្មីរយៈពេល 4 ឆ្នាំនៅ Parc des Princes កាលពីរដូវក្តៅមុន ប៉ុន្តែវាហាក់ដូចជាគាត់បានត្រៀមខ្លួនរួចជាស្រេចដើម្បីកាត់បន្ថយការប្តេជ្ញាចិត្តនោះដើម្បីចាប់ផ្តើមដំណើរផ្សងព្រេងថ្មីនៅមជ្ឈឹមបូព៌ាបន្ទាប់ពីរយៈពេល 11 ...

[ Continue reading ]

ឈ្នះ Man Utd ពិតមែន តែកីឡាករសំខាន់របស់​ Wrexham ម្នាក់ត្រូវរងរបួសគួរឲ្យបារម្ភ

ក្រុមបាល់ទាត់ Wrexham បានយកឈ្នះយុវជនរបស់បិសាចក្រហម Manchester United យ៉ាងផុយ ប៉ុន្តែជ័យជម្នះមួយនេះបានធ្វើឲ្យខ្សែប្រយុទ្ធដ៏សំខាន់របស់ខ្លួនស្ថិតក្នុងស្ថានភាពគួរឲ្យបារម្ភទៅវិញ។ កីឡាកររបស់ Wrexham នឹងចងចាំការប្រកួតមួយនេះ នៅពេលដែលខ្លួនបានយកឈ្នះ Manchester United ដោយបំបាក់ក្រុមយុវជនរបស់ Man Utd ក្នុងលទ្ធផល​ 3-1 សម្រាប់ការប្រកួតដែលធ្វើឡើងនៅទីក្រុង San Diego សហរដ្ឋអាមេរិក។ យ៉ាងណាក្តីការប្រកួតបានប្រែជាអាប់អួរនៅពេលដែលខ្សែប្រយុទ្ធ Paul Mullin បានដេកដួលនៅលើទីលាន បន្ទាប់ពីត្រូវបានអ្នកចាំទី Nathan Bishop របស់ United អុកចំផ្លូវដង្ហើមរបស់ខ្លួន។ ទោះ Mullin ...

[ Continue reading ]

ខកចិត្តមិនស្ទើរ! សំណើរលើកទីមួយរបស់ Liverpool ក្នុងការនាំយកកីឡាកររូបនេះ ត្រូវបាន Southampton បដិសេដភ្លាមៗ

សារព័ត៌មានជាច្រើនកាលពីពេលថ្មីៗនេះបានទម្លាយថា ក្លឹបបាល់ទាត់ Southampton បានសម្រេចបដិសេដសំណើរតម្លៃ 37លានផោនសម្រាប់កីឡាករ Romeo Lavia ពីក្រុមហង្សក្រហមភ្លាមៗ។ កីឡាករវ័យក្មេងរូបនេះបានក្លាយជាគោលដៅដ៏យូរលង់មកហើយសម្រាប់ Liverpool ក្នុងដំណាក់កាលរុះរើក៏ដូចជាពង្រឹងតំបន់ខ្សែបម្រើ បន្ទាប់ពីការចាកចេញរបស់ Naby Keita, James Milner, Alex Oxlade-Chamberlain, Arthur Melo ក៏ដូចជាប្រធានក្រុមបច្ចុប្បន្ន កីឡាករ Jordan Henderson ផងដែរ។ ទោះជាយ៉ាងណាក៏ដោយ Southampton នឹងមិនបើកការចរចារអ្វីជាមួយ Liverpool ឡើយ លុះត្រាតែហង្សក្រហមសម្រេចចិត្តដាក់ដេញថ្លៃចាប់ផ្តើមពី 50លានផោនឡើងទៅសម្រាប់ហត្ថលេខារបស់ខ្សែបម្រើដែលចូលរួមជាមួយ Southampton ពីក្រុមមេឃខៀវ ...

[ Continue reading ]

នាយកប្រតិបត្តិព្រឹត្តិការណ៍ World Cup ឆ្នាំ 2026 ចង់ឲ្យ Premier League សាកធ្វើរឿងមួយនេះដើម្បីប្រកួតជាមួយបាល់ទាត់អាមេរិក

បើយោងតាមនាយកប្រតិបត្តិសម្រាប់ព្រឹត្តិការណ៍បាល់ទាត់ World Cup ឆ្នាំ 2026 មួយរូប​ ជឿជាក់ថាលីកបាល់ទាត់កំពូលអង់គ្លេសPremier League គួរតែធ្វើតាមគំរូដែលកំណត់ដោយ NFL ហើយមកធ្វើការប្រកួតនៅទឹកដីសហរដ្ឋអាមេរិក។ អភិបាលរដ្ឋ New Jersey លោក Phil Murphy ដែលកំពុងដេញថ្លៃយកសិទ្ធិធ្វើជាម្ចាស់ផ្ទះការប្រកួតវគ្គផ្តាច់ព្រ័ត្រ World Cup ឆ្នាំ 2026 នៅក្នុងរដ្ឋរបស់គាត់ ជឿជាក់ថា ក្របខ័ណ្ឌកំពូលរបស់អង់គ្លេសគួរតែរៀបចំការប្រកួតនៅក្រៅប្រទេសឲ្យបានច្រើន ដោយគាត់ទំនុកចិត្តថាក្លឹបនឹងទទួលបានអត្ថប្រយោជន៍ពីគំនិតមួយនេះ។ Phil បានលើកឡើងអំពីគំនិតមួយនេះដោយនិយាយថា “ខ្ញុំនឹងសន្មត់ថា Man United និង Arsenal ចាត់ទុកនេះជាគំនិតដ៏ល្អមួយ ...

[ Continue reading ]

អាចទេដែល Folarin Balogun នឹងចាកចេញពី Arsenal ក្រោយបង្ហាញតម្រុយដ៏ធំមួយនេះ?

Folarin Balogun ត្រូវបានគេរាយការណ៍ថាកំពុងខិតទៅជិតនៃការចាកចេញពីកាំភ្លើងធំ Arsenal ដោយកីឡាកររូបនេះមិនត្រូវបានគេប្រទះឃើញក្នុងការហ្វឹកហាត់ជាក្រុមជាមួយ Arsenal នៅសហរដ្ឋអាមេរិកនោះឡើយ។ ខ្សែ​ប្រយុទ្ធ​វ័យ 22 ឆ្នាំ​បាន​ចូល​រួម​ក្រុម​នៅ​ក្លឹប​ដើមរបស់​គាត់​វិញ​បន្ទាប់​ពីបញ្ចប់​ខ្ចី​ជើង​យ៉ាងល្អ​នៅ​ក្លឹប Reims នៅលីកកំពូលបារាំង Ligue 1 ក្នុង​ឆ្នាំ 2022-23។ គាត់បានស៊ុតបញ្ចូលទីបាន 21 គ្រាប់កាលពីរដូវកាលមុន ជាមួយនឹងការបង្ហាញទម្រង់លេងដ៏គួរឱ្យចាប់អារម្មណ៍ដែលនាំឱ្យគាត់ទទួលបានការចាប់អារម្មណ៍ពីក្លឹបនានានៅទូទាំងទ្វីបអឺរ៉ុប។ Balogun បានចូលរួមក្នុងជំរុំហ្វឹកហាត់សម្រាប់ការត្រៀមរដូវកាលថ្មីរបស់ Arsenal ប៉ុន្តែសារព័ត៌មាន The Athletic រាយការណ៍ថាគាត់បានធ្វើការហ្វឹកហាត់ដាច់ដោយឡែកពីកីឡាករដទៃកំឡុងពេលហ្វឹកហាត់ចុងក្រោយបង្អស់របស់ Mikel Arteta ក្នុងកំឡុងដំណើរទេសចរណ៍រដូវក្តៅនៅសហរដ្ឋអាមេរិក។ កីឡាករដែលទើបប្តូរសញ្ជាតិពីអង់គ្លេសទៅអាមេរិករូបនេះ ត្រូវបានគេប្រទះឃើញថាបានហ្វឹកហាត់ជាមួយគ្រូបង្វឹកផ្ទាល់ខ្លួន ដែលនេះអាចជាតម្រុយដ៏ធំមួយនៃការចាកចេញពីក្លឹបដែលស្ទើរតែលើកពាន Premier ...

[ Continue reading ]

Luis Suarez គ្រោងនឹងធ្វើរឿងមួយនេះដើម្បីបានចាកចេញទៅជួបជុំជាមួយអតីតមិត្តរួមក្រុមរបស់គេ

កីឡាករ Luis Suarez ត្រៀមនឹងធ្វើរឿងដែលកម្រមានជាមួយកុងត្រានៅក្លឹប Gremio របស់ខ្លួន ដើម្បីបានទៅជួបជុំជាមួយអតីតមិត្តរួមក្រុមរបស់គេ កីឡាករ Lionel Messi នៅ Inter Miami ក្នុងរដូវកាលនេះ។ Suarez បានចូលរួមជាមួយ Gremio កាលពីដើមឆ្នាំ 2023 ក្នុងកិច្ចសន្យារយៈពេល 2 ឆ្នាំ ហើយពេលនេះហាក់ដូចជាបានតាំងចិត្តក្នុងការលេងជាមួយមិត្តជិតស្និទ្ធរបស់គាត់ និងអតីតមិត្តរួមក្រុមធ្លាប់រួមសុខរួមទុក្ខជាមួយគ្នាកាលនៅ Barcelona ពោលគឺ Lionel Messi ម្តងទៀតនៅលីកកំពូលអាមេរិក Major League Soccer។ យោងតាម ​​ESPN ...

[ Continue reading ]

Chelsea អាចនឹងនាំយកកីឡាករ 3 រូបនេះជំនួស Caicedo បន្ទាប់ពីបដិសេដមិនព្រមបង់ 100​ លានទៅ Brighton

ក្រុមតោខៀវ Chelsea បានជ្រើសរើសជម្រើសខ្សែបម្រើចំនួនបីនាក់ បន្ទាប់ពីបដិសេធមិនព្រមធ្វើតាមសំណើរបស់ Brighton សម្រាប់ហត្ថលេខារបស់កីឡាករ Moises Caicedo។ Chelsea នៅតែបន្តចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើខ្សែបម្រើ Moises Caicedo របស់ Brighton នៅរដូវក្ដៅនេះ ប៉ុន្តែត្រូវបានគេរាយការណ៍ថាមិនចង់ផ្គូផ្គងតម្លៃដែលស្នើសុំ 100 លានផោន ដែល Brighton បានដាក់នៅលើតុចរចារនោះឡើយ។ ជាការឆ្លើយតប Chelsea បានសម្រិតសម្រាំងខ្សែបម្រើចំនួនបី ក្នុងករណីដែលពួកគេខកខានក្នុងការចុះហត្ថលេខាលើ Caicedo នេះបើយោងតាមការរាយការណ៍ពីសារព័ត៌មាន ​​Evening Standard។ បញ្ជីឈ្មោះកីឡាករទាំងបីរូបដែលស្ថិតក្នុងរ៉ាដារបស់ Chelsea រួមមាន​កីឡាករ Mohammed Kudus ...

[ Continue reading ]

កំពូលខ្សែប្រយុទ្ធ Cristiano Ronaldo ជឿជាក់ថាខ្លួនអាចនឹងធ្វើរឿងមួយនេះបាននាពេលដ៏ខ្លីខាងមុខ

Cristiano Ronaldo បានចែករំលែកគោលដៅដ៏មានមហិច្ឆតារបស់គាត់សម្រាប់រដូវកាល 2023-2024 ជាមួយក្លឹបបាល់ទាត់ Al-Nassr ខណៈដែលពួកគេត្រៀមជួបជាមួយ Paris Saint-Germain និង Inter Milan នៅប្រទេសជប៉ុន។ ចាប់តាំងពីចូលរួមជាមួយ Al-Nassr កាលពីដើមខែមករា Ronaldo បាននិយាយអំពីសក្តានុពលនៃលីកកំពូលអារ៉ាប៊ីសាអូឌីត Saudi Pro League ដោយស្រមៃថាវាជាលីកកំពូលមួយក្នុងចំណោមលីកបាល់ទាត់កំពូលទាំងប្រាំនៅលើពិភពលោកក្នុងរយៈពេល 5 ឆ្នាំខាងមុខ។ ការមកដល់របស់ Ronaldo នៅតំបន់មជ្ឈិមបូព៌ា បានបើកផ្លូវសម្រាប់កីឡាករល្បីៗជាច្រើន រួមទាំងកីឡាករ Karim Benzema, N’Golo Kante និងមិត្តរួមក្រុមថ្មីនៅ ...

[ Continue reading ]