Mbappe ប្រកែកមិនចង់ទៅ តែមិត្តរួមក្រុមរបស់គេអាចនឹងចាកចេញក្នុងពេលឆាប់ៗខាងមុខ

ខ្សែបម្រើជើងចាស់របស់ Paris Saint-Germain មួយរូប គ្រោងនឹងក្លាយជាកីឡាករល្បីមួយរូបទៀតដែលអាចនឹងផ្លាស់ទៅលេងនៅអារ៉ាប៊ីសាអូឌីត ក្រោយលេចលឺដំណឹងថាក្លឹបបាល់ទាត់ Al-Hilal កាន់តែជិតក្នុងការព្រមព្រៀងនូវកុងត្រាសម្ងាត់មួយទៅហើយ។

បើយោងទៅតាមអ្នកជំនាញទីផ្សារដោះដូរកីឡាករ លោក Fabrizio Romano បានបង្ហោះថា Al-Hilal កំពុងធ្វើការយ៉ាងជិតដឹតដើម្បីនាំយកកីឡាករ Marco Veratti ពីក្រុម​ PSG ហើយកីឡាកររូបនេះត្រូវបានផ្តល់នូវកិច្ចសន្យារយះពេល 3 ឆ្នាំ ដោយតម្លៃជាក់ស្តែងមិនទាន់បានលើកឡើងមកនោះទេ។

គួររំលឹកផងដែរថា Verratti បានចុះហត្ថលេខាលើកិច្ចសន្យាថ្មីរយៈពេល 4 ឆ្នាំនៅ Parc des Princes កាលពីរដូវក្តៅមុន ប៉ុន្តែវាហាក់ដូចជាគាត់បានត្រៀមខ្លួនរួចជាស្រេចដើម្បីកាត់បន្ថយការប្តេជ្ញាចិត្តនោះដើម្បីចាប់ផ្តើមដំណើរផ្សងព្រេងថ្មីនៅមជ្ឈឹមបូព៌ាបន្ទាប់ពីរយៈពេល 11 ឆ្នាំជាមួយ PSG ។ បើសិនជាការផ្ទេររបស់ Veratti ទៅកាន់ Al-Hilal បានសម្រេចមុនការបិទទីផ្សារដោះដូរកីឡាករមែន នោះខ្សែបម្រើសញ្ជាតិអ៊ីតាលីរូបនេះនឹងត្រូវចាប់ដៃគ្នាជាមួយកីឡាករ Sergej Milinkovic-Savic, Ruben Neves នឹង Kalidou Koulibaly ដើម្បីត្រៀមសម្រាប់រដូវកាលថ្មីរបស់ Saudi Pro League៕