ក្រោយសម្រេចរឿងមួយនេះ ទីបំផុត​ Barcelona អាចចុះឈ្មោះកីឡាករថ្មីៗសម្រាប់រដូវកាលក្រោយបានហើយ

ក្លឹប Barcelona គ្រោងនឹងទទួលបានប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់ បន្ទាប់ពីសម្រេចបាននូវការលក់ភាគហ៊ុនមួយផ្នែកទៅកាន់ក្រុមហ៊ុនធំៗពីរកាលពីឆ្នាំមុន។

បញ្ហាហិរញ្ញវត្ថុរបស់ Barcelona បានធ្វើឱ្យពួកគេមិនអាចចុះឈ្មោះកីឡាករនៅ La Liga កាលពីរដូវក្តៅមុន។ នៅពេលនោះ ក្លឹបបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយ Orpheus Media និង Socios.com ដើម្បីលក់ភាគហ៊ុន 24.5 ភាគរយនៃផលិតកម្មស្ទូឌីយោរបស់ពួកគេទៅឱ្យក្រុមហ៊ុនទាំងពីរក្នុងតម្លៃប្រហែល 100 លានអឺរ៉ូ ដែលត្រូវបានចាត់ទុកថាជាជម្រើសមួយដែល Barcelona ចៀសមិនផុត។

ការទូទាត់ត្រូវបានយល់ព្រមជាផ្លូវការ ដោយគ្រោងនឹងបង់ប្រាក់ដំបូងចំនួន 30 លានអឺរ៉ូនៅរដូវក្តៅនេះ។ ការពន្យារពេលដោយក្រុមហ៊ុនវិនិយោគទាំងនោះមានន័យថា La Liga រារាំងការទូទាត់នោះ ដូច្នេះហើយបានបញ្ឈប់ Barca ពីការចុះឈ្មោះកីឡាករ ប៉ុន្តែឥឡូវនេះអ្វីៗគ្រប់យ៉ាងត្រូវបានជម្រះហើយ ហើយប្រាក់នឹងត្រូវបង់ក្នុងពេលឆាប់ៗនេះ នេះបើយោងតាម ​​Sport ដោយ Barcelona អាចនឹងចុះឈ្មោះកីឡាករថ្មីៗដូចជា Ilkay Gundogan, Oriol Romeu នឹង Inigo Martinez ហើយអាចបន្តកុងត្រាថ្មីដល់ Ronald Araujo, Marcos Alonso, Inaki Pena នឹង Sergi Roberto ថែមទៀតផង៕