ក្រុមតោខៀវ Chelsea បានជ្រើសរើសជម្រើសខ្សែបម្រើចំនួនបីនាក់ បន្ទាប់ពីបដិសេធមិនព្រមធ្វើតាមសំណើរបស់ Brighton សម្រាប់ហត្ថលេខារបស់កីឡាករ Moises Caicedo។

Chelsea នៅតែបន្តចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើខ្សែបម្រើ Moises Caicedo របស់ Brighton នៅរដូវក្ដៅនេះ ប៉ុន្តែត្រូវបានគេរាយការណ៍ថាមិនចង់ផ្គូផ្គងតម្លៃដែលស្នើសុំ 100 លានផោន ដែល Brighton បានដាក់នៅលើតុចរចារនោះឡើយ។ ជាការឆ្លើយតប Chelsea បានសម្រិតសម្រាំងខ្សែបម្រើចំនួនបី ក្នុងករណីដែលពួកគេខកខានក្នុងការចុះហត្ថលេខាលើ Caicedo នេះបើយោងតាមការរាយការណ៍ពីសារព័ត៌មាន Evening Standard។

បញ្ជីឈ្មោះកីឡាករទាំងបីរូបដែលស្ថិតក្នុងរ៉ាដារបស់ Chelsea រួមមានកីឡាករ Mohammed Kudus របស់ក្រុម Ajax កីឡាករ Romeo Latvia របស់ Southampton នឹង Gabri Viega ដែលជាកីឡាករដ៏សំខាន់មួយរបស់ Celta Vigo។ ប្រភពដដែលបានឲ្យដឹងថា ក្រុមរបស់លោក Mauricio Pochettino គ្រោងនឹងធ្វើការលក់ Conor Gallagher ចេញពីក្លឹបដោយក្លឹបផ្សេងៗនៅ Premier League រួមមាន West Ham នឹង Tottenham Hotspur សុទ្ធតែបង្ហាញការចាប់អារម្មណ៍៕