ខកចិត្តមិនស្ទើរ! សំណើរលើកទីមួយរបស់ Liverpool ក្នុងការនាំយកកីឡាកររូបនេះ ត្រូវបាន Southampton បដិសេដភ្លាមៗ

សារព័ត៌មានជាច្រើនកាលពីពេលថ្មីៗនេះបានទម្លាយថា ក្លឹបបាល់ទាត់ Southampton បានសម្រេចបដិសេដសំណើរតម្លៃ 37លានផោនសម្រាប់កីឡាករ Romeo Lavia ពីក្រុមហង្សក្រហមភ្លាមៗ។

កីឡាករវ័យក្មេងរូបនេះបានក្លាយជាគោលដៅដ៏យូរលង់មកហើយសម្រាប់ Liverpool ក្នុងដំណាក់កាលរុះរើក៏ដូចជាពង្រឹងតំបន់ខ្សែបម្រើ បន្ទាប់ពីការចាកចេញរបស់ Naby Keita, James Milner, Alex Oxlade-Chamberlain, Arthur Melo ក៏ដូចជាប្រធានក្រុមបច្ចុប្បន្ន កីឡាករ Jordan Henderson ផងដែរ។

ទោះជាយ៉ាងណាក៏ដោយ Southampton នឹងមិនបើកការចរចារអ្វីជាមួយ Liverpool ឡើយ លុះត្រាតែហង្សក្រហមសម្រេចចិត្តដាក់ដេញថ្លៃចាប់ផ្តើមពី 50លានផោនឡើងទៅសម្រាប់ហត្ថលេខារបស់ខ្សែបម្រើដែលចូលរួមជាមួយ Southampton ពីក្រុមមេឃខៀវ Manchester City កាលពីរដូវក្តៅមុន៕