ខ្សែបម្រើវ័យចំណាស់ Andres Iniesta នឹងមិនជួបជុំជាមួយ Lionel Messi, Jordi Alba នឹង Sergio Busquets នៅសហរដ្ឋអាមេរិកនោះទេ ខណៈដែលគាត់ជិតចូលរួមជាមួយក្លឹប Emirates Club FC របស់លីកកំពូលអារ៉ាប់រួម UAE Pro League។ វីរបុរសក្លឹប Barcelona គ្រោងនឹងមកដល់ទីក្រុងឌូបៃទ ហើយនឹងចុះហត្ថលេខាជាមួយក្លឹប Emirates Club FC ដែលមានមូលដ្ឋាននៅទីក្រុង Ras Al-Khaimah នេះបើយោងតាមសារព័ត៌មាន Fernando Polo។ កិច្ចសន្យារបស់គាត់នឹងដំណើរការរហូតដល់ខែមិថុនា ...
[ Continue reading ]Category: ពត៌មានកីឡា
ភ្នាក់ងាររបស់ Mane ព្រលះ Bayern ទ្រង់ទ្រាយធំក្រោយការចាកចេញទៅ Al-Nassr
អ្នកតំណាងរបស់កីឡាករ Sadio Mane បានចេញមកធ្វើការស្តីបន្ទោសក្លឹប Bayern Munich បន្ទាប់ពីការសម្រេចចិត្តរបស់ Mane ទៅកាន់ Al-Nassr ដោយអះអាងថាការផ្ទេរនេះគឺមិនមែនមកពីមូលហេតុពាក់ព័ន្ធជាមួយនឹងបាល់ទាត់នោះឡើយ។ ខ្សែប្រយុទ្ធសញ្ជាតិសេណេហ្កាល់រូបនេះបានរកឃើញទ្រនំថ្មីរបស់ខ្លួននៅអារ៉ាប៊ីសាអូឌីត មួយឆ្នាំក្រោយការផ្លាស់មកកីឡដ្ឋាន Allianz Arena ពីក្លឹបហង្សក្រហម Liverpool ក្នុងតម្លៃ 35 លានផោន។ Mane រកបានប្រមាណ 17 លានផោនក្នុងមួយឆ្នាំនៅអាឡឺម៉ង់ ប៉ុន្តែភ្នាក់ងាររបស់ Mane លោក Bacary Cisse អះអាងថា Bayern បានបង្ខំឲ្យ Mane ចាកចេញដោយសារមិនចង់ផ្តល់ប្រាក់ពលកម្មច្រើនទៅម្ចាស់ពាន ...
[ Continue reading ]Sporting Lisbon ចេញអាវមួយឈុតដែលរំលឹកទៅដល់ Ronaldo នឹងកីឡដ្ឋានដែលធ្វើឲ្យ Ronaldo មានសព្វថ្ងៃ
ក្លឹប Sporting បានចេញអាវមួយឈុតថ្មីស្រឡាងសម្រាប់រដូវកាល 2023-2024 ដែលជាការរំលឹកនឹងផ្តល់កិត្តិយសដ៏ធំធេងទៅកាន់ Cristiano Ronaldo នឹងកីឡដ្ឋាន Estadio Jose Alvalade របស់គេ។ ក្រុមយក្សព័រទុយហ្គាល់បានប្រើប្រាស់ការរចនាម៉ូដពណ៌ខ្មៅ និងមាសដ៏ទាន់សម័យជាការផ្តល់នូវការអបអរសាទរចំពោះគម្រប់ខួប 20 ឆ្នាំនៃការបើកសម្ពោធកីឡដ្ឋានដ៏ល្បីរបស់ក្លឹបនៅថ្ងៃទី 6 ខែសីហា ឆ្នាំ 2003។ ម្ចាស់ពានរង្វាន់ Ballon d’Or ប្រាំសម័យ Ronaldo បានបង្ហាញខ្លួនសម្រាប់ពួកគេនៅថ្ងៃនោះ ក្នុងជំនួបមិត្តភាពជាមួយ Manchester United ដែលការប្រកួតនោះហើយបានបញ្ចុះបញ្ចូលបិសាចក្រហមដើម្បីមើលឃើញនូវសក្តានុពលរបស់គាត់ ហើយត្រួសត្រាយផ្លូវរហូតធ្វើឲ្យ Ronaldo ក្លាយជាកំពូលកីឡាករមួយក្នុងចំណោមកីឡាករល្អបំផុតក្នុងប្រវត្តិសាស្ត្របាល់ទាត់។ Sporting ...
[ Continue reading ]Roy Keane ច្បាស់ក្នុងចិត្តថា Rice មិនសមនឹងតម្លៃខ្លួន 100 លានរបស់គេនោះឡើយ
វីរកីឡាកររបស់ក្រុមបិសាចក្រហម Manchester United លោក Roy Keane ជឿជាក់ថា Arsenal បានចំណាយច្រើនលើសបរិមាណសម្រាប់កីឡាករ Declan Rice នៅរដូវក្តៅនេះ ហើយបានបន្ថែមថារូបគេមិនមែនជាកីឡាករដែលមានតម្លៃ 100 លានផោនអ្វីនោះឡើយ។ អតីតប្រធានក្រុមរបស់ Man Utd រូបនេះមិនខ្លាចក្នុងការនិយាយពាក់ព័ន្ធជាមួយគុណវិបត្តិរបស់កីឡាករចំណូលថ្មីរបស់ Arsenal ដែលផ្ទេរចេញពី West Ham ក្នុងតម្លៃបំបែកកំណត់ត្រា 105 លានផោននោះឡើយ ទោះបីជាបានលើកសរសើរអំពីកាយសម្បទារបស់ Rice ក៏ដោយ។ ថ្លែងក្នុងកិច្ចសម្ភាសន៍មុនការប្រកួតរវាង Arsenal នឹង Manchester City ...
[ Continue reading ]Barcelona រំពឹងថា Dembele មកហ្វឹកហាត់ជាមួយក្លឹបវិញ ដោយគ្រោងពន្យាពេលពិនិត្យសុខភាពនៅ PSG
Ousmane Dembele អាចត្រូវបានបង្ខំឱ្យបន្តការហ្វឹកហាត់ជាមួយ Barcelona បន្តទៀតបន្ទាប់ពីបញ្ហាឯកសារមួយចំនួន បានរារាំងការផ្ទេររបស់គាត់ទៅកាន់ក្លឹបយក្សបារាំង Paris Saint-Germain។ ខ្សែប្រយុទ្ធសញ្ជាតិបារាំងរូបនេះត្រូវបានគេរំពឹងថានឹងចូលរួមជាមួយ PSG បន្ទាប់ពីពួកគេបានយល់ព្រមលើលក្ខខណ្ឌដោះលែងរបស់គាត់ចំនួន 50 លានអឺរ៉ូ។ ទោះបីជាយ៉ាងណាក៏ដោយ ការផ្ទេរគិតមកទល់ពេលនេះមានភាពយឺតយ៉ាវ ដោយសារព័ត៌មាន Sport បានរាយការណ៍ថា PSG នៅតែរង់ចាំទទួលឯកសារចាំបាច់ទាំងអស់ ដើម្បីអាចបញ្ចប់ការផ្លាស់ប្តូរនេះ។ អ្វីៗស្ថិតក្នុងភាពជាប់គាំងរហូតដល់បញ្ហានេះអាចត្រូវបានដោះស្រាយ ដោយ Dembele មិនអាចហ្វឹកហាត់ជាមួយក្លឹបថ្មីរបស់គាត់ លុះត្រាឯកសារដ៏សំខាន់នេះបានអនុញ្ញាតជាមុនសិន។ Dembele នៅតែស្ថិតក្រោមកិច្ចសន្យាជាមួយក្លឹប Barcelona ដែលមានន័យថាប្រសិនបើព័ត៌មានលម្អិតនៃការផ្ទេររបស់គាត់ទៅកាន់ទីក្រុងប៉ារីសមិនត្រូវបានព្រមព្រៀងនៅក្នុងប៉ុន្មានថ្ងៃខាងមុខនេះ គាត់អាចត្រូវបានបង្ខំឱ្យបន្តហ្វឹកហាត់ជាមួយ Barca នៅទីលាន Ciutat ...
[ Continue reading ]មេឃខៀវ Man City ជម្រាបដំណឹងទៅដល់ PSG នឹង Barcelona ថាកីឡាកររូបនេះមិនចាកចេញរដូវកាលនេះឡើយ
ក្លឹប Manchester City បានប្រាប់ទៅដល់ក្លឹបដែលចង់នាំយក Bernardo Silva ថាកីឡាកររូបនេះមិនមែនជាកីឡាករសម្រាប់លក់នោះទេ ថែមទាំងកំពុងរៀបចំសំណើរបន្កកុងត្រាថ្មីមួយបន្ថែមទោដល់ខ្សែបម្រើប្រយុទ្ធសញ្ជាតិព័រទុយហ្កាល់ថែមទៀតផង។ Man City ត្រូវបានគេរាយការណ៍ថាបានផ្ញើសារទៅកាន់ Paris Saint-Germain និង Barcelona យ៉ាងច្បាស់ថាពួកគេមិនមានបំណងលក់ Bernardo Silva នៅរដូវក្តៅនេះ នេះបើយោងតាម Fabrizio Romano ។ អ្នកកាសែតដដែលបានអះអាងបន្ថែមទៀតថា ម្ចាស់ជើងឯកទ្វីបអឺរ៉ុបកំពុងរៀបចំផ្តល់ជូននូវកិច្ចសន្យាថ្មីមួយដែលមានលក្ខខណ្ឌល្អជាងមុនសម្រាប់ Bernardo។ ទាំង Barcelona និង PSG ចាប់អារម្មណ៍លើការចុះហត្ថលេខាលើតារាឆ្នើមរបស់ City ដែលនៅមានកុងត្រារយៈពេលពីរឆ្នាំទៀត។ ម្ចាស់ជើងឯក ...
[ Continue reading ]John Stones ទម្លាយថា Pep ជាអ្នកដាស់ខួរក្បាលរបស់ខ្លួនឲ្យវាងវៃឡើងវិញ
កីឡាករ John Stones បានទទួលស្គាល់ថា គ្រូបង្វឹកក្រុម Manchester City លោក Pep Guardiola ជាអ្នកកែប្រែការគិតរបស់ខ្លួនស្ទើរទាំងស្រុង តែក៏បានទម្លាយនូវផលលំបាកមួយចំនួនក្រោយការស្តាប់តាមបង្គាប់របស់ Pep ផងដែរ។ ខ្សែការពារសញ្ជាតិអង់គ្លេសរូបនេះយមានការភ្ញាក់ផ្អើលចំពោះចំណេះដឹងអំពិបាល់ទាត់របស់លោក Guardiola។ បន្ទាប់ពីចូលរួមជាមួយ Man Cityក្នុងឆ្នាំ 2016 គាត់ត្រូវបានគេប្រើប្រាស់ជាខ្សែការពារកណ្តាល ហើយបានចាប់ដៃគូជាមួយនឹង Ruben Dias ដែលជាកីឡាករជួរមុខសម្រាប់តំបន់ការពារកណ្តាល។ ប៉ុន្តែថ្មីៗនេះ គាត់ត្រូវបានផ្លាស់ប្តូរទៅតួនាទីជាខ្សែបម្រើការពារ ជាមួយនឹងខ្សែការពារបីនាក់ផ្សេងទៀត ដែលគោលដៅសំខាន់គឺការបិទមិនឲ្យមានការវាយបកបែប Counterattack។ លោក Guardiola ជឿជាក់លើ Stones ...
[ Continue reading ]បុរសម្នាក់ត្រូវបានបញ្ឈប់ពីការងារភ្លាមៗ ដោយសារតែ Lionel Messi
បុរសម្នាក់ឈ្មោះ Cristian Salamanca បាននិយាយថាខ្លួនត្រូវបានបញ្ឈប់ពីការងារនៅក្រុមហ៊ុនសម្អាតមួយភ្លាមៗ ដោយសារតែការព្យាយាមតាមឲ្យកំពូលកីឡាករ Lionel Messi ចុះហត្ថលេខាលើអាវរបស់ខ្លួន។ ការមកដល់របស់ Messi នៅ Inter Miami បានបង្កើតជាទិដ្ឋភាពដ៏គួរឲ្យចាប់អារម្មណ៍មួយសម្រាប់អ្នកគាំទ្របាល់ទាត់។ ខណះដែលគ្រប់គ្នាសុទ្ធតែចង់ឃើញ Messi ដោយផ្ទាល់ Salamanca ដែលបានទៅដល់កីឡដ្ឋាន Inter Miami ជាលើកដំបូងក្នុងឆាកជីវិត បានសម្រេចបំណងរបស់ខ្លួន ដោយបាននូវហត្ថលេខារបស់កីឡាករវ័យ 36 ឆ្នាំ តែបែរជាត្រូវអស់ការងារធ្វើទៅវិញ។ បើយោងទៅតាមការបញ្ជាក់របស់សាមីខ្លួនដែលជាអ្នកសម្អាតផ្ទាល់ Salamanca បានពន្យល់ថាពេលនោះខ្លួនត្រូវលាងសម្អាតបន្ទប់ទឹកនៅក្បែរកន្លែងចតឡានក្រុងរបស់កីឡាករ ហើយជារឿងចៃដន្យឡានក៏បានទៅដល់ចំពេលខ្លួននៅបរិវេណនោះនៅឡើយ។ ក្រោយឃើញ Messi រូបគេក៏បានស្រែកដើម្បីឲ្យ ...
[ Continue reading ]អតីតកីឡាករ Spurs មួយរូបតឿនឲ្យក្លឹបលក់ Kane ទៅកាន់គោលដៅដែលសាកសមមួយនេះឲ្យបានលឿន
អតីតកំពូលខ្សែប្រយុទ្ធរបស់ក្លឹបមាន់ខ្នាយមាស Tottenham Hotspur លោក Gary Lineker បានបង្ខំឲ្យ Harry Kane ចាកចេញពីក្លឹបនៅរដូវក្តោនេះ ដោយបានដាក់ Bayern Munich ជាកន្លែងដ៏សាកសមបំផុតសម្រាប់រូបគេ។ ខ្សែប្រយុទ្ធវ័យ 30 ឆ្នាំរូបនេះមិនទាន់អាចឈ្នះពានរង្វាន់ធំក្នុងអាជីពរបស់ខ្លួននៅឡើយទេ បើទោះបីជាស៊ុតបញ្ចូលទីបានច្រើនគ្រាប់សម្រាប់ Spurs ប៉ុណ្ណាក៏ដោយ។ Bayern Munich បានព្យាយាមចុះហត្ថលេខាលើគាត់ពេញមួយរដូវក្តៅ ហើយស្របពេលដែលកិច្ចសន្យារបស់ Kane នឹងផុតកំណត់នៅរដូវក្តៅក្រោយ ប្រធានក្លឹប Spurs លោក Daniel Levy ប្រហែលជាត្រូវបង្ខំចិត្តលក់កីឡាករដ៏មានតម្លៃរបស់គាត់ក្នុងរដូវកាលនេះ ដើម្បីជៀសវាងការបាត់បង់គាត់ដោយទទេនាពេលខាងមុខ ដោយនេះជាអ្វីដែល ...
[ Continue reading ]Arsene Wenger ជឿជាក់មុតមាំថាក្រុមរបស់ Mikel Arteta អាចនឹងដើរតាមគន្លងចាស់មួយរបស់ក្លឹបបាន
អតីតគ្រូបង្វឹករបស់ក្រុម Arsenal លោក Arsene Wenger ជឿជាក់ក្នុងចិត្តរបស់គាត់ថា កីឡាកររបស់ Arsenal សម្រាប់រដូវកាល 2023-2024 ខាងមុខមានសមត្ថភាពគ្រប់គ្រាន់ក្នុងការលើកពាន Premier League ជាលើកដំបូងចាប់តាំងពីឆ្នាំ 2003-2004 មក។ កាំភ្លើងធំត្រូវបានគេចាត់ទុកជាបេក្ខភាពប្រជែងពានដ៏ញឹកញាប់មួយក្រោមការដឹកនាំរបស់គ្រូបង្វឹកសញ្ជាតិបារាំង ដោយថែមទាំងបានឈ្នះពានលីកកំពូលដល់ទៅ3 ដងថែមទៀតផង។ លើកចុងក្រោយដែល Arsenal បានស្គាល់រសជាតិពានលីកកំពូល គឺកាលពីរដូវកាល 2003-2004 ដែលកាលនោះ Arsenal បញ្ចប់ការប្រកួតមួយរដូវកាលពេញដោយមិនមានពាក្យបរាជ័យសូម្បីតែម្តងក្នុងវចនានុក្រមរបស់ខ្លួន។ កាលពីរដូវកាលមុន Mikel Arteta ធ្វើឲ្យពិភពបាល់ទាត់អង់គ្លេសកក្រើកម្តងទៀត តែបានត្រឹមខកចិត្តក្រោយភ្លាត់ស្នៀតប៉ុន្មានសប្តាហ៍ចុងក្រោយទៅវិញ។ យ៉ាងណាក្តី Wenger ...
[ Continue reading ]