Sporting Lisbon ចេញអាវមួយឈុតដែលរំលឹកទៅដល់ Ronaldo នឹងកីឡដ្ឋានដែលធ្វើឲ្យ Ronaldo មានសព្វថ្ងៃ

ក្លឹប Sporting បានចេញអាវមួយឈុតថ្មីស្រឡាងសម្រាប់រដូវកាល 2023-2024 ដែលជាការរំលឹកនឹងផ្តល់កិត្តិយសដ៏ធំធេងទៅកាន់ Cristiano Ronaldo នឹងកីឡដ្ឋាន Estadio Jose Alvalade របស់គេ។

ក្រុមយក្សព័រទុយហ្គាល់បានប្រើប្រាស់ការរចនាម៉ូដពណ៌ខ្មៅ និងមាសដ៏ទាន់សម័យជាការផ្តល់នូវការអបអរសាទរចំពោះគម្រប់ខួប 20 ឆ្នាំនៃការបើកសម្ពោធកីឡដ្ឋានដ៏ល្បីរបស់ក្លឹបនៅថ្ងៃទី 6 ខែសីហា ឆ្នាំ 2003។ ម្ចាស់ពានរង្វាន់ Ballon d’Or ប្រាំសម័យ Ronaldo បានបង្ហាញខ្លួនសម្រាប់ពួកគេនៅថ្ងៃនោះ ក្នុងជំនួបមិត្តភាពជាមួយ Manchester United ដែលការប្រកួតនោះហើយបានបញ្ចុះបញ្ចូលបិសាចក្រហមដើម្បីមើលឃើញនូវសក្តានុពលរបស់គាត់ ហើយត្រួសត្រាយផ្លូវរហូតធ្វើឲ្យ​ Ronaldo ក្លាយជាកំពូលកីឡាករមួយក្នុងចំណោមកីឡាករល្អបំផុតក្នុងប្រវត្តិសាស្ត្របាល់ទាត់។

Sporting បាននិយាយអំពីឈុតថ្មីរបស់ពួកគេនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅលើគេហទំព័រផ្លូវការរបស់ក្លឹបថា “ធ្វើដំណើរត្រលប់ទៅពេលវេលាជាមួយពួកយើងទៅកាន់ឆ្នាំ 2003វិញ។ វាជាថ្ងៃទី 6 នៃខែសីហា។ ស្រមៃថាអ្នកស្ថិតនៅក្នុងការសម្ពោធដ៏ធំនៃកីឡដ្ឋាន Estadio Jose Alvalade ថ្មី។ អាជ្ញាកណ្តាលរៀបនឹងចាប់ផ្តើមការប្រកួតជាមួយនឹងក្រុម Manchester United FC… យើងបានត្រលប់ទៅពេលនេះវិញ ដោយបានប្រមូលនូវអ្វីដែលល្អបំផុតនាពេលនោះ”