Andres Iniesta រកឃើញទ្រនំថ្មី តែមិនមែន Inter Miami នោះឡើយ

ខ្សែបម្រើវ័យចំណាស់ Andres Iniesta នឹងមិនជួបជុំជាមួយ Lionel Messi, Jordi Alba នឹង Sergio Busquets នៅសហរដ្ឋអាមេរិកនោះទេ ខណៈដែលគាត់ជិតចូលរួមជាមួយក្លឹប Emirates Club FC របស់លីកកំពូលអារ៉ាប់រួម UAE Pro League។

វីរបុរសក្លឹប Barcelona គ្រោងនឹងមកដល់ទីក្រុងឌូបៃទ ហើយនឹងចុះហត្ថលេខាជាមួយក្លឹប Emirates Club FC ដែលមានមូលដ្ឋាននៅទីក្រុង Ras Al-Khaimah នេះបើយោងតាមសារព័ត៌មាន ​​Fernando Polo។ កិច្ចសន្យារបស់គាត់នឹងដំណើរការរហូតដល់ខែមិថុនា ឆ្នាំ 2024 ជាមួយនឹងជម្រើសបន្តរហូតដល់មួយឆ្នាំទៀត។

កិច្ចសន្យារបស់ Iniesta ជាមួយក្រុម Vissel Kobe របស់ J-League បានផុតកំណត់នៅរដូវក្តៅនេះ ហើយបច្ចុប្បន្នគាត់គឺជាកីឡាករដែលគ្មានក្លឹបលេងនោះឡើយ។ គាត់​ត្រូវ​បាន​គេ​ភ្ជាប់​ជាមួយ​នឹង​ការ​ផ្លាស់​ទៅ​លេង​នៅ​ក្លឹប Inter Miami របស់ Major League Soccer ក្នុង​រយៈ​ពេល​ពីរ​ឆ្នាំ ដែល​គាត់​អាច​ជួប​ជាមួយ​អតីត​មិត្ត​រួម​ក្រុម Barcelona របស់គាត់ ប៉ុន្តែគាត់បានជ្រើសរើសបន្តលេងនៅទ្វីបអាស៊ី ហើយចូលរួមជាមួយក្លឹប UAE Pro League ជំនួសវិញ៕