ខ្សែប្រយុទ្ធចំណូលថ្មីរបស់តោខៀវ Chelsea កីឡាករ Christopher Nkunku ត្រូវបានគេរាយការណ៍ថាអាចនឹងអវត្តមានជាច្រើនសប្តាហ៍បន្ទាប់ពីបានរងរបួសជង្គង់។

កីឡាករសញ្ជាតិបារាំងរូបនេះត្រូវបានបង្ខំចិត្តចេញពីការប្រកួតនៅនាទីទី 22 នៃការប្រកួតមុនបើករដូវកាលថ្មីចុងក្រោយរបស់ Chelsea ទល់នឹងក្រុម Borussia Dortmund ក្នុងទីក្រុង Chicago បន្ទាប់ពីមានការប្រជែងពីកីឡាករ Mat Hummels ។ កាសែត The Guardian បានរាយការណ៍ថាកីឡាករដែលទើបបញ្ចប់ការចុះហត្ថលេខានៅរដូវក្តៅតម្លៃ 58 លានផោនរបស់ក្លឹបតោខៀវពីក្លឹប RB Leipzig បានខូចខាតសរសៃពួរជង្គង់ខាងឆ្វេងរបស់គាត់ដែលនឹងធ្វើឱ្យគាត់មិនអាចលេងបានក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខ។

កីឡាករវ័យ 25 ឆ្នាំដែលឥឡូវនេះអាចនឹងខកខានការប្រកួតបើកឆាករដូវកាល 2023-2024 របស់ Chelsea ទល់នឹង Liverpool នៅថ្ងៃទី 13 ខែសីហានោះ ក្រោយធ្វើបានយ៉ាងល្អក្នុងប៉ុន្មានប្រកួតដំបូងនៃការប្រកួតមិត្តភាពមុនបើករដូវកាល ប៉ុន្តែការអវត្តមានរបស់ Nkunku គឺជាកង្វល់ដ៏ធំសម្រាប់អ្នកចាត់ការលោក Mauricio Pochettino៕