មិនធម្មតាទេ! Jose Mourinho ទម្លាយថាខ្លួនសម្រេចបដិសេដសំណើរធំៗរបស់ក្លឹបពីរនៅអារ៉ាប៊ីសាអូឌីត

ទោះបីជាគ្រូបង្វឹក Jose Mourinho ដែលមានរហស្សនាមថា “Special One” ត្រូវបានផ្សារភ្ជាប់ជាមួយនឹងការចាកចេញពីទ្វីបអឺរ៉ុបនៅរដូវក្តៅខាងមុខ សាមីខ្លួនផ្ទាល់បានបដិសេដថាខ្លួននឹងមិនទៅណានោះឡើយ ដោយបន្តក្នុងនាមជាគ្រូបង្វឹករបស់ Roma ទៅមុខទៀត។

Mourinho បាន​បង្ហើប​ថា​លោក​បាន​បដិសេធ​សំណើ​មហាសាល​ចំនួន​ពីរ​ពី​អារ៉ាប៊ីសាអូឌីត​ដើម្បី​បន្ត​ដឹកនាំ Roma។ រដូវក្តៅនេះត្រូវបានគេមើលឃើញថាមានកីឡាករធំៗជាច្រើនបានល្បួងឱ្យទៅ Saudi Pro League ប៉ុន្តែលោក Mourinho បានសម្រេចប្តេជ្ញាអនាគតរបស់គាត់ជាមួយក្រុមនៅអ៊ីតាលីបន្តទៀត។

ប្រាប់ទៅកាន់ Corriere dello Sport លោក Mourinho បានទម្លាយការពិតឲ្យដឹងថា “មុននឹងឈានចូលកិច្ចសម្ភាសន៍ ខ្ញុំបានប្រាប់ម្ចាស់ក្លឹបនៅអារ៉ាប៊ីសាអូឌីត រួមមាន ​Al-Hilal នឹង Al-Ahli រួចហើយថាខ្ញុំគ្មានចេតនាចង់ទទួលសំណើរទាំងនោះទេ”